សុខភាព
មន្ទីរពេទ្យគន្ធបុប្ផាសង្គ្រោះជីវិតក្មេងតូចម្នាក់ ខ្សោយដង្ហើម និងហើមថ្លើមធ្ងន់ធ្ងរ ឲ្យត្រឡប់ទៅផ្ទះវិញដោយស្នាមញញឹម
ក្រុមគ្រូពេទ្យឯកទេសសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យគន្ធបុប្ផា សង្គ្រោះជីវិតក្មេងស្រីតូច អាយុ ៣ ឆ្នាំ ម្នាក់ ដែលព្យាបាលជំងឺ ៥ ថ្ងៃ នៅឯគ្លីនិកឯកជនមួយ ហើយត្រូវបានយកមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យគន្ធបុប្ផា ក្នុងស្ថានភាពបាត់បង់ស្មារតី ខ្សោយដង្ហើម និងហើមថ្លើមយ៉ាងធ្ងន់ធ្ងរបំផុត ពេលនេះ ក្មេងតូច បានត្រឡប់ទៅផ្ទះវិញដោយស្នាមញញឹម។

តាមរយៈផេកហ្វេសប៊ុក Dr.beat Richner បានបង្ហោះនៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៣ នេះ ឲ្យដឹងថា «ក្មេងស្រីតូចអាយុ ៣ ឆ្នាំ ម្នាក់ ត្រូវបានព្យាបាលជំងឺ ៥ ថ្ងៃ នៅឯគ្លីនិកឯកជន ហើយយកមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យគន្ធបុប្ផា ក្នុងស្ថានភាពបាត់បង់ស្មារតី ខ្សោយដង្ហើម និងហើមថ្លើមយ៉ាងធ្ងន់ធ្ងរបំផុត។ នាងតូច ត្រូវបានធ្វើរោគវិនិច្ឆ័យជា «Reye, Syndrome» ហើយសង្គ្រោះជីវិតជាថ្មី ដោយក្រុមគ្រូពេទ្យឯកទេសសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យគន្ធបុប្ផា ចំនួន ១០ ថ្ងៃ ដោយជំនួយម៉ាស៊ីនសប់ដង្ហើម។ ថ្ងៃនេះ កូនស្រី បានត្រឡប់ទៅផ្ទះវិញ ដោយស្នាមញញឹម»។

ផេកហ្វេសប៊ុក Dr.beat Richner បានសរសេរបញ្ជាក់ថា «រ៉ីយ៍សិនដ្រូម -Reye’s Syndrome» ជាករណីដ៏កម្របំផុត កុំស្វែងរកការព្យាបាលដោយ “ថ្នាំអាស្ពីរីន” ឬ ថ្នាំដែលមានសារធាតុអាស្ពីរីន ដោយខ្លួនឯង នៅពេលកូនចៅអ្នកមានជំងឺគ្រុនផ្ដាសាយ ឬ ចេញអុតស្វាយ។ អាស្ពីរីន អាចជាកត្តាហានិភ័យនាំឲ្យអ្នកជំងឺស្រាល អាចវិវត្តទៅជាធ្ងន់ធ្ងរ ដោយសារប្រតិកម្មក្នុងខ្លួនអ្នកជំងឺធ្លាក់ចូលក្នុងចង្កោមរោគសញ្ញាហើមខួរក្បាល និងហើម-រលាកថ្លើមធ្ងន់ធ្ងរបំផុត ហៅថា «រ៉ីយ៍សិនដ្រូម (Reye’s Syndrome)»។
មន្ទីរពេទ្យគន្ធបុប្ផា បានអរគុណ និងកោតសរសើរដល់ក្រុមគ្រូពេទ្យឯកទេសសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ដែលបានសង្គ្រោះជីវិតមួយនេះ។
ជាមួយនេះ មន្ទីរពេទ្យគន្ធបុប្ផា ក៏បានអរគុណមូលនិធិគន្ធបុប្ផាកម្ពុជា និងមូលនិធិគន្ធបុប្ផាស្វីស ព្រមទាំងសប្បុរសជនគ្រប់លំដាប់ថ្នាក់ ដែលបាននិងតែងតែគាំទ្រដល់ដំណើរការមន្ទីរពេទ្យគន្ធបុប្ផាផងដែរ។
សូមជម្រាបថា សម្រាប់រាល់ការព្យាបាលទាំងអស់គឺឥតគិតថ្លៃសម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើងចំពោះជនណាម្នាក់ឡើយ៕
អត្ថបទ ៖ ពិសី

-
សន្តិសុខសង្គម២៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?