Connect with us

សុខភាព

ផ្លែឈើមានជាតិស្ករតិច ៩ មុខ ជួយសម្រកទម្ងន់ឲ្យមានសុខភាពល្អ

បានផុស

នៅ

ក្រៅពីជាប្រភពដ៏ល្អនៃសារធាតុចិញ្ចឹមសំខាន់ៗដូចជា វីតាមីន សារធាតុរ៉ែ និងសារធាតុប្រឆាំងអុកស៊ីតកម្ម ផ្លែឈើក៏មានផ្ទុកជាតិស្ករផងដែរ។ ប្រសិនបើ​ជ្រើសរើស​ទទួលទាន​ផ្លែឈើ​ដែលមាន​ជាតិ​ស្ករ​ខ្ពស់ ហើយ​ចង់បាន​លទ្ធផល​ក្នុងការ​តមអាហារ ឬ​សម្រក​ទម្ងន់​ ការទទួលទានផ្លែឈើដែលមានជាតិស្ករខ្ពស់អាចមានឥទ្ធិពលផ្ទុយ។

លើសពីនេះទៀត អាចប្រឈមនឹងហានិភ័យនៃកម្រិតជាតិស្ករក្នុង​ឈាមខ្ពស់ ចំពោះអ្នកដែលមានជំងឺ​ទឹកនោមផ្អែម។ ដូច្នេះប្រសិនបើស្ថិតនៅក្នុងជួរគ្រប់គ្រងកាឡូរី ចង់កាត់បន្ថយជាតិស្ករ ការគ្រប់គ្រងជាតិស្ករ​ក្នុងឈាម ឬ​ចង់​សម្រក​ទម្ងន់ ​ផ្លែឈើខាងក្រោមគឺជាសុទ្ធតែ​មាន​ជាតិ​ស្ករ​ទាប។

១​​ ក្រូចឆ្មារ​គ្រប់ប្រភេទ

ក្រូចឆ្មារ​គឺជាផ្លែឈើដែលផ្តល់រសជាតិជូរ ប៉ុន្តែ​វា​ផ្តល់សារធាតុចិញ្ចឹម វីតាមីន ជាពិសេស វីតាមីន C ក្នុងបរិមាណដ៏ច្រើន។ ក្រូចឆ្មារមួយមាផ្តល់ជាតិស្ករត្រឹមតែ ១-២ក្រាមប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២ ពពួក​ផ្លែប៊ឺរី

ផ្លែប៊ឺរ ឬ raspberry ទោះបីជារសជាតិគឺផ្អែមនិងជូរ។ ប៉ុន្តែត្រូវបានចាត់ថ្នាក់ជាប្រភេទ ផ្លែឈើស្ករទាប តែមានវីតាមីន C ខ្ពស់។ ដោយគ្រាន់តែញ៉ាំផ្លែប៊ឺរីប្រភេទណាក៏បានមួយពែង អ្នកនឹងទទួលបានជាតិស្ករត្រឹមតែ ៥-៧ ក្រាមប៉ុណ្ណោះ។

៣ ឪឡឹក

មនុស្ស​ជា​ច្រើន​ប្រហែល​ជា​ងឿង​ឆ្ងល់ថាឪឡឹកផ្អែមអាចជាផ្លែឈើសម្រក់ទម្ងន់បានដោយរបៀបណា។ ទោះបីជាឪឡឹកមានរសជាតិផ្អែមយ៉ាងណា ប៉ុន្តែ​ញ៉ាំ​ឪឡឹក​មួយ​ពែង បរិមាណស្ករតិចជាង ១០ ក្រាម អាចនិយាយបានថាប្រសិនបើអ្នកដែលស្ថិតក្នុងដំណាក់កាលនៃជាតិស្ករ ប៉ុន្តែនៅតែចង់បានភាពផ្អែមល្ហែម ឪឡឹកគឺជាអាហារដ៏ល្អបំផុត។

៤ ក្រូចថ្លុង

ក្រូចថ្លុងគឺជាគ្រួសារ​ដូចគ្នា​នឹង​ក្រូចឆ្មារ ដែល​ជា​ផ្លែឈើ​មួយ​ប្រភេទ​ទៀត​ដែល​ផ្តល់​វីតាមីន C ខ្ពស់។ ប៉ុន្តែជាតិស្ករតិច ដោយ​ការ​បរិភោគ​ក្រូច​ថ្លុង​មធ្យម​កន្លះ​ផ្លែ ស្ករ ៩ ក្រាមជួយរាងឲ្យស្អាតមិនខាន។

៥ គឺវី

គីវី​ជា​ផ្លែឈើ​មួយ​ប្រភេទ​ដែល​អាច​បរិភោគ​បាន​ពេញ​មួយ​ឆ្នាំ និងមួយទៀត វាជាផ្លែឈើស្ករទាប ប៉ុន្តែសម្បូរវីតាមីន។ គីវីមួយផ្លែមានបរិមាណនៃជាតិស្ករគឺត្រឹមតែ ៦ ក្រាមប៉ុណ្ណោះ ទោះជាយ៉ាងណាក៏ដោយគួរប្រុងប្រយ័ត្នជាមួយ គីវីស្ងួតឬក្រៀម ព្រោះវាអាចមានលាយស្ករ​ ច្រើនជាងការញ៉ាំគីវីស្រស់។

៦ ត្របែក

ត្របែកជាផ្លែឈើដែលមានវីតាមីន C ខ្ពស់ ការទទួលទានផ្លែត្របែកក៏មានបរិមាណវីតាមីន C ខ្ពស់ផងដែរ។ ប៉ុន្តែបន្ថែមពីលើវីតាមីន C ខ្ពស់។ ផ្លែត្របែកក៏មានជាតិសរសៃខ្ពស់ ដែលល្អសម្រាប់ប្រព័ន្ធរំលាយអាហារ និងអ្នកធ្វើលំហាត់ប្រាណ។ លើសពីនោះ បរិភោគផ្លែត្របែកមួយ អ្នកនឹងទទួលបានជាតិស្ករប្រហែល ៤.៩ ក្រាម។ ប៉ុន្តែ​សម្រាប់អ្នកដែលចូលចិត្តញ៉ាំផ្លែត្របែកជាមួយជ្រលក់ទឹកក្រូច ឬអំបិល ត្រូវប្រយ័ត្នថាជាតិស្ករឡើងខ្ពស់។

៧ ផ្លែប៉េស

គឺជាផ្លែឈើដ៏ពេញនិយមដែលត្រូវបានយកទៅដុតនំ ឬរក្សាទុកឲ្យស្ងួតសម្រាប់បរិភោគបានយូរ។ នោះអាចបណ្តាលឲ្យ apricots ដែលត្រូវបានកែច្នៃក្នុងការរក្សាទុកអាហារមានជាតិស្ករខ្ពស់។ ការ​ញ៉ាំ​ផ្លែ​ប៉េស​ស្រស់​មួយ​ផ្លែ​នឹង​ផ្តល់​ជាតិ​ស្ករ​ត្រឹមតែ​៣,២​ក្រាម​ប៉ុណ្ណោះ​។ ការទទួលទានផ្លែស្រស់អាចប្រសើរជាងផ្លែដែលត្រូវបានស្ងួត ឬរក្សាទុក។

៨ ផ្លែបឺរ

ផ្លែបឺរ គឺជាផ្លែឈើមួយប្រភេទដែលគេស្គាល់ថាមានអត្ថប្រយោជន៍ចំពោះសុខភាព។ ហើយវាតែងតែលេចឡើងនៅក្នុងរូបមន្តសុខភាពផ្សេងៗ ហើយជាការពិតណាស់ ផ្លែបឺរគឺជាអាហារមួយផ្សេងទៀត។ ផ្លែឈើ​ដែល​មាន​ជាតិ​ស្ករ​ទាប​ក៏​ព្រោះ​តែ​ញ៉ាំ​ផ្លែ​បឺរ​មួយ​ផ្លែ ផ្តល់តែ១ ក្រាមនៃជាតិស្ករ។

៩ ផ្លែល្វា

សម្រាប់ផ្លែល្វា ប្រហែលជាមិនសូវស្គាល់ច្រើននោះទេ។ ប៉ុន្តែផ្លែល្វាត្រូវបានគេចាត់ទុកថាជាផ្លែឈើដ៏ល្អបំផុតមួយនៅក្នុងពិភពលោក។ ព្រោះវាផ្តល់សារធាតុចិញ្ចឹមជាច្រើនប្រភេទ រួមទាំងវីតាមីន សារធាតុរ៉ែ និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ ប៉ុន្តែ​បើ​និយាយ​ពី​បរិមាណ​ស្ករ​វិញ វា​ផ្តល់​ត្រឹម​តែ ៦,៥ ក្រាម​ប៉ុណ្ណោះ ។

ទោះយ៉ាងណាក៏ដោយ ការ​ញ៉ាំ​ផ្លែឈើ​គឺជា​ទម្លាប់​ញ៉ាំ​ដ៏​ល្អ​មួយ​។ ព្រោះសារធាតុចិញ្ចឹមនៅក្នុងផ្លែឈើអាចជួយពង្រឹងសុខភាពរបស់អ្នក។ ប៉ុន្តែ​ប្រសិនបើ​មាន​រោគ​សញ្ញា​សុខភាព​ទាក់ទង​នឹង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ដូចជា​ទឹកនោមផ្អែម លើសឈាម​ ឬ​អាច​នឹង​បដិសេធ​មិន​ញ៉ាំ​បង្អែម​ដើម្បី​សម្រក​ទម្ងន់ ជម្រើសនៃការញ៉ាំ ផ្លែឈើស្ករទាប អាចជាជម្រើសដែលមានសុខភាពល្អជាង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ហេតុអ្វីបានជាអ្នកខ្លះញ៉ាំអាហារហឹរហើយរាករូស ប៉ុន្តែខ្លះមិនមានបញ្ហាសោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ស្ថាបនាផ្លូវ
សន្តិសុខសង្គម៨ នាទីutes មុន

ពលរដ្ឋរស់នៅជាប់របងវត្តទឹកថ្លា ស្នើអាជ្ញាធរ ស្ថាបនាផ្លូវមួយខ្សែប្រវែងជាង១០០ម៉ែត្រ

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

កុំខកខាន! ភ្នំពេញក៏អាចមើលឃើញ បាតុភូត «មេឃញញឹម» ដ៏កម្រ នៅថ្ងៃ២៥នេះដែរ

សន្តិសុខសង្គម២៨ នាទីutes មុន

App NoDrug ផ្តល់អត្ថប្រយោជន៍ច្រើនដល់សមត្ថកិច្ចក្នុងការបង្ក្រាប ករណីគ្រឿងញៀន នៅតាមមូលដ្ឋាន

ព័ត៌មានជាតិ៣០ នាទីutes មុន

មន្ទីរពេទ្យរដ្ឋចំនួន២ ទទួលបានទឹកអាល់កុល​១៥០០​​លីត្រ ពីសប្បុរសជនសម្រាប់ប្រើប្រាស់តាមតម្រូវការ

ព័ត៌មានអន្ដរជាតិ៣៤ នាទីutes មុន

ពូទីន ប្រកាស​រៀបចំ​ជំនួប​កំពូល​ពិសេស​រុស្ស៊ី-អារ៉ាប់​នៅចុង​ឆ្នាំ​២០២៥

រំលោភ
សន្តិសុខសង្គម៦ ម៉ោង មុន

លួងលោមចូលផ្ទះសំណាក់មិនបាន ដឹកចូលព្រៃស្ងាត់ចាប់រំលោភបានសម្រេច រួចវាយប្លន់យកទ្រព្យសម្បត្តិអស់

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រាំ បន្ទន់ជំហរ​ដាក់ចិនដោយ​ប្រកាសពីការ​ទម្លាក់ពន្ធ​ ក្រោយចិន​សម្ដែងភាពមិនរុញរា

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

យន្តហោះចម្បាំងយោធាមីយ៉ាន់ម៉ាមិនអើពើនឹងការព្រមាន​របស់​ថៃ​ ដោយ​ទម្លាក់គ្រាប់បែករាប់​សិប​គ្រាប់​ក្បែរ​ព្រំដែន

សន្តិសុខសង្គម២៣ ម៉ោង មុន

ឆ្លងចរន្តអគ្គិសនីឆេះសាលាអន្តរជាតិមួយកន្លែង នៅខណ្ឌជ្រោយចង្វារ

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍២៣ ម៉ោង មុន

Update៖ ករណីគ្រោះថ្នាក់ចរាចរណ៍លើផ្លូវព្រលាន​យន្ដហោះសៀមរាបអង្គរ កើតឡើងដោយសារការបើកបរមិនប្រកាន់ស្ដាំ

Sokha Hotels

ព័ត៌មានពេញនិយម