សុខភាព
ហេតុអ្វី ត្រូវពិនិត្យសុខភាព មុនយកកូន?
ការពិនិត្យសុខភាពមុននឹងយកកូន ជារឿងសំខាន់ និងមានគុណប្រយោជន៍ណាស់ សម្រាប់អ្នកដែលចង់បានបុត្រធីតា
ព្រោះអាចកាត់បន្ថយគ្រោះថ្នាក់នៃការរលូតកូន ខូចរូបរាងទារក ប្រឈមនឹងកូនក្រៅស្បូន ទារកមានសុខភាពខ្សោយ ឬបញ្ហាប្រឈមផ្សេងទៀត ហេតុនេះ ត្រូវពិនិត្យសុខភាពហោចណាស់ ៣ខែ មុននឹងយកកូន។
នេះបើតាមការបញ្ជាក់ពី វេជ្ជបណ្ឌិត លឹម ចាន់មុន្នីរ័ត្ន ឯកទេសសម្ភព និងរោគស្ត្រី នៃមន្ទីរពហុសម្រាកព្យាបាល និងសម្ភពឯកទេស ។

ការពិនិត្យនេះ តម្រូវឱ្យទៅពិនិត្យទាំងពីរនាក់ ប្តីនិងប្រពន្ធ ព្រោះដើម្បីដឹងថា តើអ្នកដែលត្រៀមធ្វើជាប៉ាម៉ាក់គេ មានសុខភាពល្អដែរទេ អាចមានជំងឺដែលចម្លងទៅកូនឬអត់ (ជំងឺដែលចម្លងតាមរយៈការរួមភេទ) ដែលរួមមានដូចជា ជំងឺថ្លើមប្រភេទបេ ជំងឺថ្លើមប្រភេទសេ ជំងឺអេដស៍ និងជំងឺស្វាយប្រមេះជាដើម។

វេជ្ជបណ្ឌិតឯកទេសសម្ភព និងរោគស្ត្រីរូបនេះ បន្ថែមទៀតថា គឺដើម្បីដឹងថាតើ អ្នកដែលជាម្តាយមានជំងឺពកកដែរទេ? មានបញ្ហាជំងឺក្រូម៉ូស្យូម បញ្ហាអេម៉ូក្លូប៊ីន (គឺជាប្រូតេអ៊ីនដឹកជញ្ជូនអុកស៊ីតូស៊ីនដែលផ្ទុកទៅដោយដែក) ឬជំងឺផ្សេងៗ ដែលជាបញ្ហាដឹកនាំឈាមទៅកូនដែរឬយ៉ាងណា។
មួយវិញទៀត ការពិនិត្យសុខភាពមុនយកកូននេះ គឺដើម្បីពិនិត្យមើលមាត់ស្បូនរបស់ម្តាយ ថាមានរលាកដែរទេ? ស្រទាប់ រដូវស្អាតទេ? អាចឱ្យកូនមកទុំជាប់ និងរស់នៅបានឬអត់? ក្រៅពីនេះ គឺពិនិត្យមើលស្បូន ក្រែងមានដុំមានគីស
ឬបញ្ហាដែលអាចមានផលរំខាន បង្កជាការគំរាមរលូតជាដើម។
បើតាមវេជ្ជបណ្ឌិត លឹម ចាន់មុន្នីរ័ត្ន មូលហេតុដែលតម្រូវឱ្យពិនិត្យសុខភាពមុននឹងយកកូន តិចណាស់ឱ្យបាន ៣ខែឡើង ព្រោះប្រសិនបើរកឃើញបញ្ហាសុខភាពមិនប្រក្រតីណាមួយ ក្រុមគ្រូពេទ្យអាចមានចន្លោះពេលគ្រប់គ្រាន់ ដើម្បីព្យាបាល និងបំប៉នសុខភាពរបស់លោកអ្នកបាន។ ពិសេស គ្រូពេទ្យនឹងបានផ្តល់ថ្នាំ Folic អាស៊ីត ទៅកាន់អ្នកដែលត្រៀមជាម្តាយលេប បានគ្រប់គ្រាន់ ដើម្បីកាត់បន្ថយការខូចរូបរាងទារក ក៏ដូចជាប្រព័ន្ធប្រសាទទារក៕
អត្ថបទ៖ សុធាវី

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?