សុខភាព
ផ្លែឈើ ៤មុខ ជួយកាត់បន្ថយគ្រុនក្ដៅយ៉ាងមានប្រសិទ្ធភាព
នៅពេលមានភ្លៀងធ្លាក់ មនុស្សជាច្រើនប្រាកដជាចៀសមិនរួចពីជំងឺដំកាត់នានា ខណៈពេលដែលគ្រប់គ្នាច្រើនតែពឹងផ្អែកលើការទិញថ្នាំដើម្បីបរិភោគដោយខ្លួនឯង។ ប៉ុន្តែតើអ្នកទេជឿថា ផ្លែឈើក៏អាចជួយកាត់បន្ថយគ្រុនក្ដៅបានដែរ ក្រៅពីមានរស់ជាតិឆ្ងាញ់ វាក៏ល្អសម្រាប់សុខភាពផងដែរ។
១ ត្របែក
ភាគច្រើនប្រហែលជាស្គាល់ត្របែក ក្នុងនាមពាក្យស្លោកអ្នកជំងឺ។ ប្រសិនបើទទួលទានក្នុងពេលមានគ្រុនក្ដៅ វាអាចបណ្តាលឲ្យស្លាប់។ ទោះជាយ៉ាងនេះក្តី ត្រូវតែនិយាយថាផ្លែត្របែក មិនមានផលប៉ះពាល់ដល់មនុស្សដែលមានជំងឺគ្រុនក្តៅធម្មតានោះទេ ហើយការទទួលទានផ្លែត្របែកមិនលើសពី ១-២ផ្លែ នឹងជួយឲ្យគ្រុនក្តៅបាត់លឿនផងដែរ។ ព្រោះផ្លែត្របែកសម្បូរទៅដោយវីតាមីន C ជួយកាត់បន្ថយការហៀរសំបោរ និងឈឺក្បាល។ ប៉ុន្តែក្នុងករណីក្តៅខ្លួនខ្លាំង និងជំងឺតម្រងនោមគួរតែចៀសវាង ព្រោះវាអាចនាំឲ្យប្រកាច់រហូតដល់ស្លាប់។
២ ឪឡឹក
ជាផ្លែឈើមានរសជាតិផ្អែមឆ្ងាញ់ អាចទទួលទានបានស្ទើរគ្រប់រដូវ។ បន្ថែមពីលើឪឡឹក ក៏ជាផ្លែឈើស្រស់។ វាក៏ត្រូវបានគេចាត់ថ្នាក់ជាផ្លែឈើមួយប្រភេទដែលអាចជួយកាត់បន្ថយគ្រុនក្តៅបាន ព្រោះឪឡឹក ៩០% ជាទឹក។ នៅពេលដែលមនុស្សឈឺ រាងកាយរបស់យើងទំនងជាខ្សោះជាតិទឹក។ ដូច្នេះការទទួលទានផ្លែឪឡឹក ប្រៀបដូចជាការបន្ថែមទឹកឲ្យរាងកាយស្រស់ស្រាយ ។

៣ ផ្លែក្រូច
ក្រូចជាផ្លែឈើមួយទៀតដែលមានបរិមាណវីតាមីន និងសារធាតុរ៉ែខ្ពស់បំផុត។ ដោយមនុស្សដែលជក់បារី ឬត្រូវស្នាក់នៅ មានអ្នកជក់បារីដែលប្រឈមនឹងជំងឺផ្តាសាយ និងគ្រុនក្តៅ។ ដោយសារតែជាតិគីមីនៅក្នុងបារី គឺជាអ្នករួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការរលាកផ្សេងៗក្នុងរាងកាយ ដូច្នេះហើយ ដើម្បីបង្ការកុំឲ្យឈឺបានដោយងាយ អ្នកត្រូវជ្រើសរើសអាហារដែលមានសុខភាពល្អ។
៤ ត្រសក់ស្រូវ Cantaloupe
ត្រូវបានគេចាត់ទុកជាផ្លែឈើមួយប្រភេទដែលមានឥទ្ធិពលត្រជាក់ ដោយអ្នកមានជំងឺគ្រុនក្តៅ សីតុណ្ហភាពរាងកាយខ្ពស់ជាងធម្មតា។ ដូច្នេះវាចាំបាច់ក្នុងការបន្ថយសីតុណ្ហភាពខាងក្នុង។ ការទទួលទាន cantaloupe ជាមួយស្ករ ឬលាយវាចូលទៅក្នុង smoothie គឺជាវិធីដ៏ល្អមួយផ្សេងទៀត។ តាមការស្រាវជ្រាវបានបង្ហាញថា ផ្លែត្រសក់ស្រូវមានសារធាតុសំខាន់ៗជាច្រើនទាំងប៉ូតាស្យូម វីតាមីន A និង C ដែលមានច្រើនក្រៃលែង ខណៈវាអាចជាផ្លែឈើជួយកាត់បន្ថយគ្រុនក្តៅ និងការពារជំងឺផ្តាសាយផងដែរ។

ទោះជាយ៉ាងណាក៏ដោយ ថ្វីត្បិតតែផ្លែឈើទាំងនេះអាចជួយបំបាត់គ្រុនក្តៅ ប៉ុន្តែជាវិធីដ៏ល្អ យើងគួរតែថែរក្សាសុខភាពដោយការទទួលទានអាហារពីក្រុមអាហារទាំង ៥យ៉ាង ហាត់ប្រាណឲ្យបានទៀងទាត់យ៉ាងហោចណាស់ ៣០ នាទីក្នុងមួយថ្ងៃ សម្រាកគ្រប់គ្រាន់ និងធ្វើឲ្យខួរក្បាលស្រស់ស្រាយ។ នោះហើយ ជំងឺនឹងមិនរំខានអ្នកទៀតទេ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ផ្លែឈើមានជាតិស្ករតិច ៩ មុខ ជួយសម្រកទម្ងន់ឲ្យមានសុខភាពល្អ

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
សន្តិសុខសង្គម២០ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ