សុខភាព
ក្មេងៗផឹកភេសជ្ជៈផ្អែមច្រើន មិនត្រឹមតែកើតជំងឺទឹកនោមផ្អែម ធ្វើឱ្យសតិបញ្ញាខ្សោយ និងមិនលូតលាស់
នៅពេលដែលក្មេងទទួលទានភេសជ្ជៈផ្អែមច្រើន អាចធ្វើឱ្យពួកគាត់លូតលាស់មិនបានល្អ ហើយសតិបញ្ញាក៏ខ្សោយ
ព្រោះសារជាតិផ្អែម នឹងធ្វើឱ្យក្មេងលែងសូវឃ្លានសារជាតិដែលចាំបាច់សម្រាប់រាងកាយ ដែលមាននៅក្នុងត្រី សាច់ បន្លែ និងផ្លែឈើ។ នេះបើតាមលោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសព្យាបាលជំងឺទូទៅ បញ្ជាក់ឱ្យកម្ពុជាថ្មីដឹង នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ នេះ។

លោកវេជ្ជបណ្ឌិត ហ៊ាង រតនា បញ្ជាក់ថា សម្រាប់ក្មេងចាប់ពីអាយុ ២ឆ្នាំ ដល់ ១៨ឆ្នាំ ជាមធ្យមត្រូវការជាតិស្ករ ២៥ក្រាម ដែលស្មើនឹងប្រហែល ៦ស្លាបព្រាកាហ្វេប៉ុណ្ណោះ ប៉ុន្តែនៅក្នុងភេសជ្ជៈ១កំប៉ុង មានផ្ទុកជាតិស្ករពី ១០-២០ ស្លាបព្រាកាហ្វេទៅហើយ។ ដូចនេះ នៅពេលដែលក្មេងៗទទួលទានសារជាតិផ្អែមបន្ថែមផ្សេងទៀត គឺកាន់តែធ្វើឱ្យសារជាតិស្ករដែលពួកគាត់ទទួលបាន លើសកម្រិតកំណត់។

ទោះជាបែបនេះក្តី ពេទ្យឯកទេសរូបនេះ ពន្យល់ថា ពិតណាស់ថាការទទួលទានសារជាតិផ្អែម ធ្វើឱ្យកើតជំងឺទឹកនោមផ្អែម ប៉ុន្តែវាមិនធ្វើឱ្យកើតទឹកនោមផ្អែម ឬបញ្ហាធ្ងន់ធ្ងរភ្លាមៗទេ នោះគ្រាន់តែជាផ្នែកមួយ បង្កឱ្យកើតជំងឺទឹកនោមផ្អែមប៉ុណ្ណោះ និងមានរយៈពេល។ តែយ៉ាងណាមិញ ការទទួលទានសារជាតិផ្អែម នៅតែជាហេតុផលបង្កគ្រោះថ្នាក់ដល់សុខភាព។
លោកវេជ្ជបណ្ឌិតបន្ថែមថា ភាគច្រើននៃក្មេងដែលកើតជំងឺទឹកនោមផ្អែម គឺផ្តើមចេញពីកត្តាធាត់ កត្តាតំណពូជ ឬកត្តាបញ្ហាជំងឺផ្សេងៗ ដែលប៉ះពាល់ដល់មុខងារលំពែង ទើបធ្វើឱ្យក្មេងកើតជំងឺទឹកផ្អែម ហើយឈានដល់កម្រិតធ្ងន់ធ្ងរ។
ជុំវិញបញ្ហានេះ លោកវេជ្ជបណ្ឌិត ហ៊ាង រតនា លើកឡើងថា ក្មេងត្រូវអាហារ៣ក្រុម ដើម្បីលូតលាស់ រួមមាន អាហារសាងសង់ អាហារការពារ និងអាហារថាមពល ដែលក្នុងចំណោមក្រុមអាហារទាំងនោះ “អាហារថាមពល” ជាជម្រើសនៃអាហារដែលក្មេងត្រូវទទួលទាន ក្នុងកម្រិតតិចជាងគេ។ តាមការគូសបញ្ជាក់ ដោយសារថាក្មេងមិនមានចំណាយថាមពលច្រើន ហេតុនេះមិនមានតម្រូវការអាហារថាមពលច្រើនលើសលប់បែបនេះឡើយ៕
អត្ថបទ៖ សុធាវី

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៦ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី