សុខភាព
តើហេតុអ្វីចាំបាច់ព្យាបាលដោយទាញចង្កេះ (Lumbar Traction)?
ការព្យាបាលដោយទាញចង្កេះ ជាវិធីព្យាបាលបំបាត់ការគាបសង្កត់លើឆ្អឹងខ្នង។ វាជាបច្ចេកទេសទាញពន្លាតសសរឆ្អឹងខ្នង ដែលប្រើប្រាស់ដោយតុម៉ាស៊ីនទាញបែបវិទ្យាសាស្ត្រទំនើប បន្ទាប់ពីការព្យាបាលដោយចលនាបន្ធូរសាច់ដុំសសរឆ្អឹងខ្នងចង្កេះ។

ក) ការប្រើបច្ចេកទេសនេះ សម្រាប់ព្យាបាលលើជំងឺមួយចំនួនដូចជា ៖
– ការលៀនទ្រនាប់ឌីសឆ្អឹងខ្នង (Herniation Disc)
– គាបសង្កត់ឈឺសរសៃស្យ៉ាទីគ (Sciatica)
– ទ្រនាប់ឌីសស្ងួតឡើងខ្មៅ (Degeneration Disc)
– គាបសង្កត់លើសរសៃប្រសាទជាយខាង (Nerves Root Compression)
– ជំងឺឈឺចង្កេះផ្សេងទៀត

ខ) ប្រសិទ្ធភាព ៖
– នៅពេលទាញបង្ហើបការគាបសង្កត់ទ្រនាប់ឌីស វាធ្វើឲ្យឌីសមានឱកាសបឺតស្រូបជាតិទឹក និងចំណីអាហារមកចិញ្ចឹម ក្នុងការពង្រីកខ្លួនមកសភាពដើមវិញ និងបង្កើនចលនាឈាមរត់នៅម្ដុំឈឺចាប់។
– ក្នុងគោលបំណងបំបាត់ការគាបសង្កត់ទ្រនាប់ឌីសឆ្អឹងខ្នង និងបំបាត់ការឈឺចាប់ចង្កេះ និងជើង។
ការព្យាបាលនេះ គេហៅថាជាបច្ចេកទេសបំបាត់ការគាបសង្កត់ដោយមិនវះកាត់ (Nonsurgical decompression therapy)។
បើបងប្អូនមានបញ្ហាដូចបានរៀបរាប់ខាងលើ សូមអញ្ជើញមកព្យាបាលដោយចលនាជាមួយអ្នកជំនាញ នៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបានការព្យាបាលប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់៕





អត្ថបទ ៖ រស្មី

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ១ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សន្តិសុខសង្គម១ សប្តាហ៍ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ១ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ