Connect with us

សុខភាព

ពេទ្យព្រមានថា នៅក្នុងភេសជ្ជៈ ១កំប៉ុង មានផ្ទុកជាតិស្ករពី ១០-២០ស្លាបព្រាកាហ្វេ

បានផុស

នៅ

អ្នកប្រឈមបញ្ហាពីការទទួលទានផ្អែមខ្លាំងបំផុតគឺកុមារ ព្រោះនៅក្នុងភេសជ្ជៈ១កំប៉ុង មានផ្ទុកជាតិស្ករចាប់ពី ១០-២០ ស្លាបព្រាកាហ្វេ​ ខណៈសម្រាប់ក្មេងធំ អាយុដល់ ១៨ឆ្នាំ ជាមធ្យម ​ត្រូវការជាតិស្ករប្រហែលជា ២៥ក្រាម/ថ្ងៃ ដែលស្មើនឹងប្រហែល ៦ស្លាបព្រាកាហ្វេប៉ុណ្ណោះ។ បើសិនជាកុមារផឹកភេសជ្ជៈកំប៉ុងហើយ ទៅទទួលទានសារជាតិផ្អែមផ្សេងបន្ថែមទៀត កាន់តែធ្វើឱ្យសារជាតិស្ករ​ដែល​ទទួលបាន លើសកម្រិតកំណត់ បង្កជាផលប៉ះពាល់ដល់សុខភាព។ នេះបើតាមលោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសព្យាបាលជំងឺទូទៅ បញ្ជាក់ឱ្យកម្ពុជាថ្មីដឹង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. តើនឹងមានអ្វីកើតឡើង ប្រសិនជាក្មេងទទួលទានសារជាតិផ្អែមច្រើន?
ពេទ្យឯកទេសព្យាបាលជំងឺទូទៅរូបនេះ បញ្ជាក់ថា នៅពេលដែលក្មេងទទួលទានភេសជ្ជៈផ្អែមច្រើន អាចធ្វើឱ្យពួកគាត់​លូតលាស់​មិនបានល្អ ហើយសតិបញ្ញាក៏ខ្សោយ ព្រោះ​សារជាតិផ្អែម នឹងធ្វើឱ្យក្មេងលែងសូវឃ្លានសារជាតិ​ដែល​ចាំបាច់​សម្រាប់រាងកាយ ដែល​មាន​នៅក្នុងត្រី សាច់ បន្លែ និងផ្លែឈើ។

២. តើផឹកភេសជ្ជៈផ្អែមច្រើន កើតទឹកនោមផ្អែម?
ពេទ្យឯកទេសរូបនេះ ពន្យល់ថា ពិតណាស់ ថាការទទួលទាន​សារជាតិផ្អែម ធ្វើឱ្យកើតជំងឺទឹកនោមផ្អែម ប៉ុន្តែវាមិនធ្វើឱ្យកើតជំងឺទឹកនោមផ្អែម ឬបញ្ហាធ្ងន់ធ្ងរភ្លាមៗទេ វាគ្រាន់តែជាផ្នែកមួយ​បង្កឱ្យកើតជំងឺទឹកនោមផ្អែមប៉ុណ្ណោះ។ តែយ៉ាងណា​ ការទទួលទានសារជាតិផ្អែម នៅតែជាហេតុផលបង្កគ្រោះថ្នាក់ដល់សុខភាព។ ព្រោះភាគច្រើននៃក្មេង ដែលកើតជំងឺទឹកនោមផ្អែម គឺផ្តើមចេញពីកត្តាធាត់ កត្តាតំណពូជ ឬកត្តាបញ្ហាជំងឺផ្សេងៗ ដែលប៉ះពាល់ដល់មុខងារលំពែង ទើបធ្វើឱ្យក្មេងកើតជំងឺទឹកផ្អែម ហើយឈានដល់កម្រិតធ្ងន់ធ្ងរ (ជំងឺទឹកនោមផ្អែម ធ្វើឱ្យខូចក្រលៀន និងឈានដល់ការលាងឈាមបាន)។

គួរបញ្ជាក់ថា ភេសជ្ជៈផ្អែមដែលដាក់លក់នៅលើទីផ្សារ គឺសម្រាប់មនុស្សចាប់ពី ១៨ឆ្នាំឡើង ព្រោះក្នុងភេសជ្ជៈទាំងនោះ ក្រៅពីផ្ទុកជាតិស្ករច្រើនហើយ នៅមានផ្ទុកសារជាតិកូកាអ៉ីន កាហ្វេអ៉ីន សារធាតុរក្សាទុក និងសារធាតុផ្សេងទៀត ដែលប៉ះពាល់ដល់សុខភាពក្មេង៕

អត្ថបទ៖ សុធាវី

កុមារ អាចលាងឈាមដែរទេ ឬក៏មានតែមនុស្សចាស់?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបនាយករដ្ឋមន្រ្តី ទៀ សីហា ប្រាប់ឱ្យអាជ្ញាធរខេត្តកោះកុងបង្កើនការពារអភិរក្សព្រៃឈើ គ្រាធនធានដ៏ទាក់ទាញសំខាន់បំផុត

ព័ត៌មានជាតិ៨ ម៉ោង មុន

ផ្លែគុយ​នៅ​ខេត្តកោះកុង ឆ្នាំនេះហុចផលច្រើន តែលក់ចេញពុំសូវបានតម្លៃដូចឆ្នាំទៅ

ព័ត៌មានជាតិ៨ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី÷ការរៀបចំព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល អាចផ្តល់ផលរំពឹងចំនួន៣

សន្តិសុខសង្គម៩ ម៉ោង មុន

ឆេះផ្ទះ៣ខ្នង ក្បែរវត្តគល់ទទឹង សង្ស័យ​កើតចេញពីការឆ្លងចរន្តអគ្គិសនី

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”

ចងការប្រាក់
សន្តិសុខសង្គម២២ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ១៥ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍២១ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ២២ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម