Connect with us

សុខភាព

អាហារ ៤មុខ ជួយគ្រប់គ្រងជាតិស្ករក្នុងឈាម សម្រាប់អ្នកជំងឺទឹកនោមផ្អែម

បានផុស

នៅ

សម្រាប់អ្នកជំងឺទឹកនោមផ្អែម ការត្រួតពិនិត្យកម្រិតជាតិស្ករក្នុងឈាមជាទៀងទាត់គឺចាំបាច់។ ប្រសិនបើកម្រិតជាតិស្ករមិនធម្មតា វាអាចបណ្តាលឲ្យដួលសន្លប់ បាត់បង់ស្មារតី និងអាច​គំរាមកំហែង​ដល់​អាយុ​សជីវិតបាន។

ដូច្នេះ ការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម គឺជារឿងសំខាន់បំផុត​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម រួមទាំងអ្នកដែល​ប្រឈម​នឹងជំងឺ​ទឹកនោមផ្អែម ពោលគឺអ្នកដែលជាតិស្ករក្នុងឈាមឡើងខ្ពស់ខ្លាំង រហូត​ដល់​គ្រូពេទ្យ​​ព្រមាន។

អាហារដែលជួយគ្រប់គ្រងជាតិស្ករក្នុងឈាម សម្រាប់អ្នកជំងឺ និងអ្នកដែលមាន​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១ ម្សៅ​ដែល​មិន​បាន​ចម្រាញ់

ម្សៅ​ចម្រាញ់ ដូចជា​អង្ករស នំបុ័ងពណ៌ស គឺជាម្សៅដែលអាចរំលាយទៅជាជាតិស្ករច្រើន សារធាតុ​ចិញ្ចឹម​ផ្សេងទៀតតិច ។ ដូច្នេះ​ប្រសិនបើអ្នកចង់ញ៉ាំម្សៅ ឬកាបូអ៊ីដ្រាត គួរជ្រើសរើស​ម្សៅ​ដែល​មិន​ទាន់​ចម្រាញ់ ដូចជា អង្ករ​សំរូប អង្ករ​ក្រហម នំបុ័ង​ស្រូវសាលីទាំងមូលជាការប្រសើរ។ ក្រៅ​ពី​មានជាតិស្ករតិច វាក៏ត្រូវចំណាយពេលយូរដើម្បីរំលាយផងដែរ។ សារធាតុ​ចិញ្ចឹម​មាន​ប្រយោជន៍ច្រើនទៀត ហើយ​ក៏មាន​ជាតិ​សរសៃ​អាហារ​ដែល​ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ (កាបូអ៊ីដ្រាត​ដែលមិនចម្រាញ់) គួរតែត្រូវបានកំណត់ត្រឹម ៤៥% ទៅ ៥៥% នៃ​កាឡូរី​សរុប​ប្រចាំថ្ងៃរបស់អ្នក)។

២ បន្លែ​ម្សៅ​តិច ផ្លែឈើ​ផ្អែម​តិច

បន្ថែមបន្លែដែលមានជាតិ​ម្សៅ​តិចដូចជា សាឡាត់ ខាត់ណា ប្រូខូលី ព្រឹកព្រលឹម ជាដើម ព្រមទាំង​ផ្លែឈើ​ដែល​ល្អ​សម្រាប់​អ្នក​ជំងឺ​ទឹកនោមផ្អែម​ដូចជា ត្របែក ផ្លែ​ប៉ោម យ៉ាអួ ផ្លែ​ប៉ោម ផ្លែ​ស្រកានាគ និង​ផ្លែឈើ​មិន​សូវ​ផ្អែម​ជា​ច្រើន​ទៀតទៅក្នុងរបបអាហាររបស់អ្នក ផងដែរ។ ព្រោះ​ញ៉ាំ​បន្លែ​ម្សៅ​តិច ផ្លែឈើផ្អែមតិចនឹងបន្ថែមជាតិសរសៃអាហារដល់រាងកាយ។ វាជួយកាត់បន្ថយ​បរិមាណ​ជាតិ​ស្ករក្នុងឈាមស ផ្លែឈើនិងបន្លែដែលមានជាតិម្សៅ និងស្ករច្រើន។ ចៀសវាង៖ ដំឡូងបារាំង ដំឡូងបារាំង ពោត ចេក ទុរេន។ល។

៣​ គ្រាប់ធញ្ញជាតិ

គ្រាប់​ធញ្ញជាតិ​គឺជាអាហារមួយប្រភេទទៀតដែល​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ខ្ពស់គួរសម ហើយ​ក៏មាន​អាហារ​ដែលមាន​ជាតិ​សរសៃ​ខ្ពស់​ដែល​ជួយ​បញ្ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម​ផងដែរ​ដូចជា គ្រាប់​សណ្តែក គ្រាប់​ល្ង គ្រាប់​ជី គ្រាប់​ flax គ្រាប់​អូ​ត​ជាដើម ប៉ុន្តែ​គួរ​ជ្រើសរើស​គ្រាប់​ធញ្ញជាតិ​ដែល​គ្មាន​ជាតិ​ស្ករ ឬ​ទឹកឃ្មុំ គួរតែ​ជ្រើសរើស​រសជាតិ​ធម្មជាតិ​ជាការ​ល្អ​បំផុត​។​

៤ ទឹក​ធម្មតា

ទឹក​ធម្មតា​អាចជួយកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាមបាន។ នៅពេល​ដែល​មាន​រោគ​សញ្ញា​ដែលបង្ហាញថាជាតិស្ករក្នុងឈាមកើនឡើង ដូចជាស្រេកទឹក មាត់​ស្ងួត នោម​ញឹកញាប់ ទឹកនោម​មាន​ក្លិន​ខ្លាំង ឬទុកទឹកនោម ហើយមានស្រមោចមកចោមរោម។ ផឹកទឹកឱ្យបានច្រើនភ្លាមៗ។

បន្ថែមពីលើការបរិភោគអាហារដែលបានរៀបរាប់ខាងលើ កុំភ្លេចធ្វើលំហាត់ប្រាណឲ្យ​បានទៀងទាត់។ សម្រាកឲ្យគ្រប់គ្រាន់ ហើយតែងតែមានវិន័យក្នុងការត្រួតពិនិត្យកម្រិតជាតិស្ករ ប្រសិនបើអ្នកមានអារម្មណ៍ថារោគសញ្ញារបស់អ្នកមិនប្រសើរឡើងទេ ជាតិស្ករក្នុងឈាមរបស់អ្នកមិនថយចុះទេ។ ហើយចាប់ផ្តើមវិលមុខ ដួលសន្លប់ គួរទៅជួបគ្រូពេទ្យជាបន្ទាន់

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖វិធីងាយៗទាំង ១០ ដើម្បីចៀសវាង អាហារមានជាតិខ្លាញ់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍១៩ ម៉ោង មុន

តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង

ចរាចរណ៍១៦ ម៉ោង មុន

សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

អ្នកសិល្បៈ តក់ស្លុត និងសោកស្តាយនូវការបាត់បង់ តារា Rapper RuthKo ជួបគ្រោះថ្នាក់ចរាចរណ៍យប់មិញ

ព័ត៌មានជាតិ៩ ម៉ោង មុន

បិទចរាចរណ៍នៅកំពង់ចម្លងជ្រោយចង្វារ កំពង់ចម្លងអរិយក្សត្រ និងកំណាត់ផ្លូវមួយចំនួន ជុំវិញមហោស្រពកោះពេជ្រ ស្អែកនេះ

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

មកដឹងពីជីវិតសិល្បៈត្រួសៗរបស់ Rapper ល្បីឈ្មោះ Ruthko

Sokha Hotels

ព័ត៌មានពេញនិយម