សុខភាព
ដឹង ៣ ចំណុចនេះ អ្នកឈប់ ឬខ្ជិលហាត់ប្រាណនឹងងាកទៅហាត់វិញមិនខាន
ប្រសិនជាយើងជាអ្នកហាត់ប្រាណជាប្រចាំ ការមិនបានហាត់ប្រាណមួយថ្ងៃ ឬពីរថ្ងៃ គឺមិនមានផលប៉ះពាល់អ្វីដល់យើងទេ។ ប៉ុន្តែនៅពេលយើងឈប់ហាត់ ឬខ្ជិលហាត់ប្រាណតែម្ដង អាចផលប៉ះពាល់ដល់ទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្តយើងបាន។
១. ស្វិតសាច់ដុំ

គ្នាយើងមួយចំនួនអាចនឹងគិតថានៅពេលឈប់ហាត់ប្រាណ សាច់ដុំនឹងក្លាយទៅជាខ្លាញ់។ ប៉ុន្តែតាមពិតទៅនៅពេលយើងឈប់ហាត់ប្រាណ សាច់ដុំនឹងចាប់ផ្ដើមរួមតូច។ យោងតាមសមាគមផ្នែកហាត់ប្រាណរបស់សហរដ្ឋអាមេរិក នៅពេលឈប់ហាត់ប្រាណយើងអាចបាត់បង់កម្លាំងរហូតដល់ ៥០% ក្នុងរយៈពេល១០សប្ដាហ៍ក្រោយការឈប់នេះ។ ម៉្យាងទៀត ប្រសិនជាយើងបន្ថយបរិមាណកាឡូរីដែលយើងញ៉ាំដើម្បីប៉ះប៉ូវការមិនហាត់ប្រាណ សាច់ដុំនឹងតូចជាងមុន ខណៈទំហំរាងកាយរបស់យើងនៅដដែល។ ប៉ុន្តែបើយើងនៅតែបន្តញ៉ាំអាហារក្នុងបរិមាណដដែលក្រោយពីឈប់ហាត់ប្រាណ ជាតិខ្លាញ់នឹងកើនឡើងហើយគ្របលើសាច់ដុំដែលធ្វើឲ្យសាច់ជ្រាយ។
២. អារម្មណ៍ឡើងចុះ

គ្រូពេទ្យផ្នែកចិត្តសាស្ត្របានលើកឡើងថាការហាត់ប្រាណមានប្រយោជន៍ជួយដល់អារម្មណ៍ឲ្យមានភាពប្រសើរឡើងបាន។ ការហាត់ប្រាណអាចធ្វើឲ្យរាងកាយទប់សារធាតុគីមីដែលបង្កជំងឺបាក់ទឹកចិត្ត និងបញ្ចេញសារធាតុគីមីផ្សេងដែលបន្ថយអាការៈបាក់ទឹកចិត្តបាន។ នេះបើយោងតាមការចេញផ្សាយរបស់សាកលវិទ្យាល័យ Harvard។ នៅពេលយើងឈប់ហាត់ប្រាណ យើងអាចនឹងមានអារម្មណ៍មួម៉ៅ ឬប៉ះពាល់ដល់ការជឿជាក់លើខ្លួនឯងដោយសារការឡើងទម្ងន់។
៣. ខ្សោយកម្លាំង

នៅពេលសាច់ដុំរួមតូច ហើយយើងមិនសូវធ្វើចលនា កម្លាំងយើងនឹងចុះខ្សោយតាមនោះដែរ។ យើងអាចនឹងបាត់បង់ភាពធន់ក្នុងការប្រើកម្លាំងច្រើន និងថាមពលក្នុងរយៈពេលពីរទៅបីសប្ដាហ៍នៃការឈប់ហាត់ប្រាណ។ ការត្រលប់ទៅហាត់ប្រាណវិញអាចជួយឲ្យយើងមានកម្លាំងខ្លាំងវិញ ប៉ុន្តែត្រូវចំណាយពេលវេលា និងការខិតខំ។ ការចំណាយពេលដើម្បីត្រលប់ទៅសភាពពេលហាត់ប្រាណពឹងផ្អែកលើកត្តាផ្សេងៗដូចជាទម្ងន់ អាយុ និងកម្រិតសកម្មភាពដែលយើងហាត់ប្រាណ។ នេះបើយោងតាមសមាគមផ្នែកហាត់ប្រាណសហរដ្ឋអាមេរិក។
សាកលវិទ្យាល័យ California ផ្នែកសេវាប្រឹក្សា និងចិត្តសាស្ត្របានឲ្យដឹងថាអ្នកហាត់ប្រាណជាប្រចាំ និងប្រើការហាត់ប្រាណដើម្បីគ្រប់គ្រងស្ត្រេសអាចជួបប្រទះបញ្ហាមួយចំនួននៅពេលឈប់ហាត់ប្រាណ។ បញ្ហាទាំងនោះមានការផ្លាស់ប្ដូរទម្លាប់នៃការគេង ពិបាកក្នុងការផ្ចង់អារម្មណ៍ និងមានការឈឺចាប់ជាដើម៕
អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet
ចុចអាន៖ចំណេះដឹងខ្លីៗ ពីជំងឺមហារីកពោះវៀនធំ និងកត្តាតំណពូជ!

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់