Connect with us

សុខភាព

តើអ្នកដឹងទេ? ផឹកភេសជ្ជៈញឹកញាប់ រងជំងឺពុកឆ្អឹងឥតដឹងខ្លួន

បានផុស

នៅ

ទឹកកាបូនគឺជាភេសជ្ជៈដ៏ពេញនិយមដែលជួយឲ្យ​អ្នកមានអារម្មណ៍ស្រស់ស្រាយ ត្រជាក់ និងបំបាត់ការស្រេកទឹក។ តើអ្នកដឹងទេថា ក្រៅពីជាភេសជ្ជៈដែលមានជាតិស្ករខ្ពស់​ ផ្តល់បរិមាណ​កាឡូរីច្រើន។ ការផឹកភេសជ្ជៈច្រើនពេក អាចបណ្តាល​ឲ្យ​មានជំងឺពុកឆ្អឹង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ផឹក​ភេសជ្ជៈ​ នឹង​ធ្វើឲ្យ​ដង់ស៊ីតេ​ឆ្អឹង​ថយ​ចុះ។ ដោយសារតែភេសជ្ជៈ​មានផ្ទុកអាស៊ីតផូស្វ័រច្រើន វា​ជា​អាស៊ីត​សំយោគ​ដែល​ថ្លា គ្មាន​ពណ៌ និង​គ្មាន​ក្លិន ​ធ្វើឲ្យ​មាន​រសជាតិ​ជូរ និង​មាន​ក្លិន​មាត់​។ នៅពេលអ្នកពេលផឹកវានឹងផ្ដល់តែភាពស្រស់ស្រាយ។ ប៉ុន្តែវាអាចជាកត្តាហានិភ័យសម្រាប់ hypocalcemia ។ នេះគឺដោយសារតែអាស៊ីតរារាំងការស្រូបយកជាតិកាល់ស្យូម និង​បណ្តាល​ឲ្យ​បាត់បង់ឆ្អឹង ដែលពាក់ព័ន្ធនឹងការវិវត្តនៃឆ្អឹងស្តើង និងជំងឺពុកឆ្អឹងផងដែរ។

ទន្ទឹមនៅះទៀតសោត មានសារធាតុមួយប្រភេទដែលទាក់ទងនឹងជំងឺពុកឆ្អឹងក្នុងភេសជ្ជៈក្រៅជាតិអាស៊ីតផូស្វ័រ នោះគឺជាតិកាហ្វេអ៊ីន វាច្រើនតែនៅក្នុងសូដាប៉ុណ្ណោះ។

ទោះជាយ៉ាងណាក៏ដោយ ភេសជ្ជៈមិនមានអត្ថប្រយោជន៍ចំពោះសុខភាពទាល់តែសោះ។ បន្ថែមពីលើហានិភ័យនៃជំងឺពុកឆ្អឹង។ ភេសជ្ជៈ​មាន​ផ្ទុក​ជាតិ​ស្ករ​ដែល​បង្ក​ឲ្យកើត​ជំងឺ​ធាត់ ជំងឺ​រលាក​ធ្មេញ ទឹកនោមផ្អែម និង​ជំងឺ​សរសៃឈាម​បេះដូង។ តាមការណែនាំការផឹកទឹកគឺប្រសើរ​ជាងសម្រាប់សុខភាព ជាជាងយើងចាយលុយលើភេសជ្ជៈឥតប្រយោជន៍បំផ្លាញទាំងសុខភាពនិងលុយព្រមៗគ្នា៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ប្តូរទម្លាប់ប្រចាំថ្ងៃខ្លះចេញ ដើម្បីរក្សាសុខភាព និងធ្វើឱ្យរស់បានយូរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៣ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

លោក ជួន ណារិន្ទ
សន្តិសុខសង្គម៥ ម៉ោង មុន

លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយក​ដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ

ព័ត៌មានជាតិ២ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ខេត្តថៃចំនួន២ នៅភាគខាងជើង កើតរញ្ជួយដីកម្រិតស្រាលជាង ២០លើក ត្រឹមមួយព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម