សុខភាព
ខែសីហា ឆ្នាំនេះ មន្ទីរពេទ្យគន្ធបុប្ផា ពិនិត្យព្យាបាលជំងឺកុមារ ជាង ៨ ម៉ឺននាក់
នៅក្នុងខែសីហា ឆ្នាំ ២០២៣ នេះ មន្ទីរពេទ្យគន្ធបុប្ផា បានពិនិត្យព្យាបាលជំងឺដល់កុមារចំនួន ៨៥ ៨០៦ នាក់ និងកុមារមានជំងឺធ្ងន់ធ្ងរ ១៧ ៦៦៥ នាក់។

យោងតាមព័ត៌មានពិត នៃតួលេខ ក្នុងខែសីហា ឆ្នាំ ២០២៣ នៅមន្ទីរពេទ្យគន្ធបុប្ផា ដែលបានចុះផ្សាយ ថ្ងៃនេះ បានឲ្យដឹងថា កុមារឈឺចំនួន ៨៥ ៨០៦ នាក់ ត្រូវបានពិនិត្យព្យាបាលនៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ។ ចំណែកកុមារមានជំងឺធ្ងន់ៗ ១៧ ៦៦៥ នាក់ ដាក់ឲ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។

ចំពោះកុមារមានជំងឺគ្រុនឈាម ចំនួន ២ ៩១២ នាក់ បានព្យាបាលនៅក្នុងមន្ទីរពេទ្យ និងកុមារ ២ ២៩៥ នាក់ ត្រូវបានទទួលការវះកាត់។ ហើយកុមារវះកាត់បេះដូង និងស្និតប្រហោងបេះដូងតាមសរសៃឈាម នៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងសៀមរាប មាន ៧៦ នាក់។

ដោយឡែកនៅផ្នែកសម្ភព នៃមន្ទីរពេទ្យជ័យវរ្ម័នទី ៧ (គន្ធបុប្ផាទី ៣) ស្ត្រីមានផ្ទៃពោះចំនួន ៩ ៨៤៦ នាក់ បានមកពិនិត្យតាមដានផ្ទៃពោះ និងព្យាបាល ក្នុងផ្នែកពិគ្រោះជំងឺក្រៅ នៃមន្ទីរសម្ភព និងសម្រាលកូនបានចំនួន ១ ៨៦៥ នាក់។

សូមបញ្ជាក់ថា រាល់ការព្យាបាលជំងឺទាំងអស់ គឺ ឥតគិតថ្លៃ សម្រាប់គ្រប់ៗ គ្នា ដោយគ្មានការរើសអើងចំពោះបុគ្គលណាមួយឡើយ៕
អត្ថបទ ៖ ពិសី


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ