សុខភាព
សុខភាពនឹងប្រសើរឡើងភ្លាមៗ នៅពេលផឹកទឹកក្នុងបរិមាណត្រឹមត្រូវតាមពេលវេលា
រាងកាយរបស់មនុស្សយើងមានទឹក ៥០-៧០% មិនថានៅខាងក្នុងកោសិកាទេ។ យោងទៅតាមសរីរាង្គផ្សេងៗ ប្រព័ន្ធរាងកាយទាំងអស់ ឬឈាមដែលមានជាតិទឹក។ វាក៏ជាសារធាតុចិញ្ចឹមដ៏សំខាន់សម្រាប់មនុស្សក្នុងការរស់នៅគ្រប់វ័យ។ ការផឹកទឹកឲ្យបានញឹកញាប់ គឺជាជំនួយសុខភាពដ៏ល្អ។ ប៉ុន្តែគួរតែមានរយៈពេលនៃការផឹកទឹកនិងរបៀបផឹកទឹកដែលរាងកាយមនុស្សសមនឹងទទួលបាន។

របៀបផឹកទឹកដើម្បីសុខភាព
-ក្រោកពីព្រលឹមគួរផឹកទឹកក្តៅឧណ្ហៗ។ ព្រោះទឹកក្តៅឧណ្ណៗងាយស្រួលផឹកជាងទឹកធម្មតា ហើយសីតុណ្ហភាពនៃទឹកផឹកមិនទាបជាងសីតុណ្ហភាពរាងកាយទេ។ ដូច្នេះហើយ វាមិនអាចទាញសីតុណ្ហភាពក្នុងខ្លួនឲ្យចុះត្រជាក់ឡើយ ឬវាអាចជាទឹកនៅសីតុណ្ហភាពបន្ទប់ អ្នកគួរផឹក ១-៣កែវ យ៉ាងតិច ៥០០-៧៥០មីលីលីត្រ។ រយៈពេលបន្ទាប់ពីភ្ញាក់ពីគេង គឺជារយៈពេលដែលកំហាប់ឈាមឡើងខ្ពស់។ រាងកាយនិងឈាមត្រូវបានកំណត់លក្ខណៈដោយការខះជាតិទឹក។ និងជំរុញប្រព័ន្ធ excretory។
-១៥នាទីមុនពេលអាហារ ពេលកំពុងញ៉ាំ ហើយក្នុងរយៈពេល ៣០ នាទីបន្ទាប់ពីញ៉ាំអាហារទាំងបីដងនេះ ផឹកទឹកសរុបមិនលើសពីកន្លះកែវ។ ព្រោះបើអ្នកផឹកទឹកច្រើនពេកពេលកំពុងញ៉ាំ វានឹងធ្វើឲ្យទឹកក្រពះក្នុងពោះអ្នករលាយបាត់ដែលអាចប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ រាងកាយរំលាយអាហារមិនបានល្អ។
– ចន្លោះម៉ោង ៩ ព្រឹកដល់ម៉ោង ១០ ព្រឹក អ្នកគួរតែផឹកទឹក ២ កែវ នេះជាពេលវេលាដែលកាកសំណល់កើតឡើង។ ដោយសារតែរាងកាយបានធ្វើការមួយរយៈ គួរផឹកទឹកដើម្បីបញ្ចេញកាកសំណល់ទាំងនោះ។
– ពេញមួយថ្ងៃ ផឹកទឹកបន្តិចម្តងៗ ពិសា ២ទៅ ៣កែវក្នុងពេលតែមួយ ពិសាឲ្យបានញឹកញាប់ ប្រសើរជាងផឹកទឹកច្រើនក្នុងពេលតែមួយ។ ព្រោះវាបង្កើនបន្ទុកលើប្រព័ន្ធរំលាយអាហារ និងប្រព័ន្ធ excretory។
– មុនពេលចូលគេង ផឹកទឹក ១-២កែវទៀត លើសពី ២៥០មីលីលីត្រ ដើម្បីឲ្យទឹកដែលអ្នកផឹកបានចរាចរ និងលាងសម្អាតកាកសំណល់ក្នុងពោះវៀន និងក្រពះចេញ។ ប្រសិនបើវាជាទឹកក្តៅ វានឹងជួយឲ្យអ្នកគេងលក់ស្រួល។
អត្ថប្រយោជន៍នៃទឹកផឹក
១ ធ្វើឲ្យប្រសើរឡើងនូវសុខភាពស្បែក បន្ថែមសំណើម ការពារភាពជ្រីវជ្រួញ និងស្បែកស្ងួត។
២ ជួយបង្កើនភាពស្រស់ស្រាយដល់រាងកាយ។
៣ តុល្យភាពរាងកាយ។
៤ ជួយឲ្យប្រព័ន្ធឈាមរត់បានល្អប្រសើរ។
៥ រក្សាសីតុណ្ហភាពរាងកាយឲ្យថេរ។
៦ សន្លាក់នៅក្នុងរាងកាយដំណើរការបានល្អប្រសើរ។
៧ ប្រព័ន្ធរំលាយអាហារដំណើរការកាន់តែប្រសើរ។
៨ ជួយដល់សរីរាង្គខាងក្នុងផ្សេងៗ ធ្វើការប្រកបដោយប្រសិទ្ធភាព ដូចជាបេះដូង តម្រងនោម ។
៩ ប្រព័ន្ធ excretory ដំណើរការប្រកបដោយប្រសិទ្ធភាព។
សរុបជារួមមក ទឹកគឺជាអ្វីដែលរាងកាយមនុស្សត្រូវការបំផុត។ វាគឺជាថ្នាំដ៏ល្អបំផុតសម្រាប់ជំងឺ ដើម្បីសុខភាពកាន់តែប្រសើរ និងការពារជំងឺផ្សេងៗ។ ដូច្នេះហើយ យើងគួរតែយកចិត្តទុកដាក់លើការទទួលទានទឹកឲ្យបានច្រើន រួមជាមួយការសម្រាក បរិភោគ និងធ្វើលំហាត់ប្រាណជាប្រចាំ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ