សុខភាព
ក្មេងស្រីម្នាក់ កើតជំងឺប្រហោងសន្ទះថតលើបេះដូងយ៉ាងធំ ពីកំណើត ពិបាកដកដង្ហើម រីកបេះដូង ត្រូវបានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ជួយសង្គ្រោះជោគជ័យ
មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ សង្គ្រោះជីវិត ក្មេងស្រី អាយុ ១២ ឆ្នាំ ម្នាក់ ដែលកើតជំងឺប្រហោងសន្ទះថតលើបេះដូងយ៉ាងធំពីកំណើត (Large ASD) ពិបាកដកដង្ហើម និងរីកបេះដូង រហូតជាសះស្បើយត្រឡប់ទៅផ្ទះវិញដោយស្នាមញញឹមជាមួយឪពុកម្ដាយ។

នៅថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០២៣ នេះ យោងតាមរយៈផេកហ្វេសប៊ុក Dr. Beat Richner បានឲ្យដឹងថា ក្មេងស្រី អាយុ ១២ ឆ្នាំ ម្នាក់ មកពីខេត្តកោះកុង មានជំងឺប្រហោងសន្ទះថតលើបេះដូងយ៉ាងធំពីកំណើត (Large ASD) បណ្ដាលឲ្យពិបាកដកដង្ហើម និងរីកបេះដូង នាងត្រូវបានក្រុមគ្រូពេទ្យឯកទេសវះកាត់បេះដូងនៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ជួយសង្គ្រោះ ដោយធ្វើការវះកាត់ភ្ជិតប្រហោងបេះដូងបានជោគជ័យ។

ផេកហ្វេសប៊ុក ដដែល បញ្ជាក់ថា នេះជាករណីទី ១៥៨៤ ហើយថ្ងៃនេះ ក្មួយស្រីខាងលើ បានជាសះស្បើយត្រឡប់ទៅផ្ទះវិញ ដោយស្នាមញញឹមជាមួយឪពុកម្ដាយនាង។

ជាមួយនេះ មន្ទីរពេទ្យគន្ធបុប្ផា ក៏បានអរគុណមូលនិធិគន្ធបុប្ផាស្វីស និងមូលនិធិគន្ធបុប្ផាកម្ពុជា ព្រមទាំងសប្បុរសជនគ្រប់ៗ រូប ដែលតែងតែគាំទ្រដល់ដំណើរការមន្ទីរពេទ្យគន្ធបុប្ផាផងដែរ។

សូមបញ្ជាក់ថា រាល់ការព្យាបាលជំងឺទាំងអស់ គឺ ឥតគិតថ្លៃ សម្រាប់គ្រប់ៗ គ្នា ដោយគ្មានការរើសអើងចំពោះបុគ្គលណាមួយឡើយ៕
អត្ថបទ ៖ ពិសី

-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍