សុខភាព
ម៉ាក់ៗត្រូវចាំថា របបអាហារកូន ត្រូវតែមាន ៣ក្រុមនេះ ទើបល្អ
កូនអាយុបាន ៦ខែ ម៉ាក់ត្រូវផ្តល់អាហារបន្ថែមឲ្យកូនហើយ នោះគឺបបរខាប់គ្រប់គ្រឿង ហើយក្នុងរយៈពេលនេះទោះជាក្មេងត្រូវការអាហារបន្ថែមមែន តែទឹកដោះម្តាយនៅតែមានសារៈសំខាន់សម្រាប់ជួយដល់ការលូតលាស់របស់កុមារ និងការពារប្រឆាំងទប់ទល់នឹងជំងឺផ្សេងៗ។ នៅក្នុងឯកសារ “ការចិញ្ចឹម និងគាំពារទារក និងកុមារដើម្បីសុខភាពរាងកាយមាំមួន ប្រាជ្ញាឈ្លាសវៃ” ចងក្រងដោយ កម្មវិធីជាតិអាហារូបត្ថម្ភ នៃក្រសួងសុខាភិបាល បានបញ្ជាក់ថា របបអាហារកូន ត្រូវតែមានអាហារ ៣ ក្រុមនេះ។
១. ក្រុមអាហារថាមពល

អាហារប្រភេទនេះផ្ដល់ទាំងថាមពល និងកម្ដៅចំពោះរាងកាយ ដែលសម្បូរទៅដោយជាតិកាបូអ៊ីដ្រាត ក្នុងនោះមានដូចជា បាយ គុយទាវ នំប៉័ង ប្រេងឆា និងពពួកបន្លែមានជាតិម្សៅ ដូចជា ពោត ត្រាវ ដំឡូងជ្វា ជាដើម។
២. ក្រុមអាហារស្ថាបនារាងកាយ
ចំណែកក្រុមអាហារស្ថាបនា ឬសាងសង់រាងកាយនេះវិញមានជាតិប្រូតេអ៊ីន ហើយផ្ដល់ឲ្យនូវការជួសជុល សាងសង់កោសិកា និងជាលិកាក្នុងរាងកាយ និងធ្វើឲ្យលូតលាស់បានល្អ។ ក្នុងនោះមានដូចជាសាច់គោ ទឹកដោះគោ សាច់ជ្រូក ត្រី មាន់ និងស៊ុត។ ចំណែកបន្លែមានសណ្ដែកដី តៅហ៊ូ និងផលិតផលធ្វើពីសណ្ដែកដទៃទៀត។
៣. ក្រុមអាហារការពាររាងកាយ
ក្រុមអាហារប្រភេទនេះ អាចការពារក្មេងពីជំងឺផ្សេងៗ ព្រោះសម្បូរជាតិខនិជ និងវីតាមីន ហើយមាននៅក្នុងបន្លែ និងផ្លែឈើ។ នៅក្នុងរបបអាហារកូនយើងគួរតែមានស្លឹកបាស ស្ពៃចង្កឹះ ផ្ទៃ ត្រកួន ឬល្ពៅជាដើម ហើយផ្លែឈើគួរតែមានចេក ក្រូច ល្ហុង និងល្មុត។ ចំពោះផ្លែឈើបើកូននៅតូច យើងត្រូវចម្អិន និងកោសពាតឲ្យម៉ដ្ត និងទន់ល្អ។

ចំពោះរបៀបចម្អិនបបរខាប់គ្រប់គ្រឿងឲ្យកូនវិញ បន្ទាប់ពីដាំបបរឲ្យរីកអង្ករល្អ ដាក់ត្រីសាច់ និងបន្លែចូលគ្នាឆ្អិនល្អហើយ យើងត្រូវដាក់ប្រេងឆា ឬខ្លាញ់បន្តិចក្នុងបបរ។ ម៉ាក់ប៉ាត្រូវចាំថា បបរខាប់គ្រប់គ្រឿងសម្រាប់ទារកតូចមិនត្រូវដាក់អំបិល ទឹកត្រី ទឹកស៊ីអ៊ីវ ប៊ីចេង ម្សៅស៊ុប ឬដុំស៊ុបខ្នរចូលឡើយ។ ម្យ៉ាងវិញទៀតម៉ាក់ប៉ាត្រូវលាងសម្អាតដៃឲ្យបានស្អាត មុនពេលចម្អិនអាហារ និងរៀបចំអាហារឲ្យកូន។ ចំណែកឯកូនវិញ យើងត្រូវលាងសម្អាតដៃកូនជាមួយសាប៊ូ និងទឹកស្អាតមុនពេលបញ្ចុកបបរ៕
អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet
ចុចអាន៖ការធ្វើសមាធិជួយយ៉ាងពិសេសដល់ម្តាយនិងទារកក្នុងអំឡុងពេលមានផ្ទៃពោះ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ