Connect with us

សុខភាព

ភាគច្រើននៃមនុស្សពេញវ័យ សឹងហួសពេលព្យាបាល ព្រោះច្រឡំអាការៈគ្រុនឈាម និងផ្តាសាយ

បានផុស

នៅ

ជំងឺគ្រុនឈាម មានអាការៈមិនសូវជាខុសគ្នានឹងជំងឺគ្រុនផ្តាសាយប៉ុន្មានឡើយ ហើយរោគសញ្ញាគួរឱ្យកត់សម្គាល់ គឺក្តៅខ្លួន ស្រៀវស្រាញ ល្វើយអស់កម្លាំងជាដើម។ ជាទូទៅ មនុស្សធំ មិនសូវជាចាប់អារម្មណ៍នឹងអាការៈនៃរោគសញ្ញានេះប៉ុន្មានឡើយ ដោយសារថា ពេលលេចចេញដំបូងៗ អាការៈ​ក្តៅខ្លួនច្រើនតែថមថយកំដៅវិញ ក្រោយបានលេបថ្នាំបញ្ចុះកំដៅរួច។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ពេទ្យព្យាបាលជំងឺទូទៅ បានចែករំលែករឿងបុរសវ័យ ២៨ឆ្នាំម្នាក់ ដែលជាអ្នកជំងឺរបស់គ្លីនិកលោកផ្ទាល់ មានអាការៈធ្ងន់ធ្ងរ ដោយសារជំងឺគ្រុនឈាម ដោយរកឃើញថា ឈាមគាត់ខាប់ខ្លាំង ប្លាកែតចុះ(សល់តែ ៣៩) ជាតិពុលថ្លើមក៏ឡើង ឯជាតិពុលតម្រងនោមក៏ឡើង។

វេជ្ជបណ្ឌិតរូបនេះ បញ្ជាក់ថា មុននឹងឈានដល់កម្រិតធ្ងន់ធ្ងន់ កាលពីប៉ុន្មានថ្ងៃមុន បុរសរូបនេះ មានអាការៈក្តៅខ្លួនខ្លាំង រួចក៏ទៅផ្សំ ថ្នាំដោយមិនបានពិនិត្យ។​
ក្រោយលេបបាន ៣ថ្ងៃជាប់ៗគ្នា គាត់ក៏លែងក្តៅខ្លួន ប៉ុន្តែអាការៈផ្សេងៗហាក់មិនធូរស្បើយ រហូតដល់គាត់មានអាការៈ ចុកពោះខ្លាំង ក្អួតខ្លាំង វិលមុខ អស់កម្លាំង ធីងធោង ចង់សន្លប់ ទើបគាត់សម្រេចចិត្តមកពេទ្យ។

គ្រូពេទ្យរូបនេះបន្តថា ភ្លាមៗតាមការពិនិត្យបឋម អ្នកជំងឺមានសំពាធឈាម 102/81 កំដៅធម្មតា 36.4 ជីពចរ 86/នាទី អុកសុីសែនក្នុងឈាម 93% ហើយក្រោយការសាកសួរប្រវត្តិជំងឺ និងតេស្តឈាម រកឃើញថា គាត់មានជំងឺគ្រុនឈាម ហើយបានប៉ះពាល់ដល់ថ្លើម និងតម្រងនោមថែមទៀត។​

ក្នុងលទ្ធបញ្ជាក់ថាមានមរោគគ្រុនឈាម NS1+ និងមានជាតិទឹកនោមប្រៃ (Proteinuria2+)។ ប៉ុន្តែក្រោយទទួលការព្យាបាល អ្នកជំងឺក៏បានធូរស្បើយ មុខងារតម្រងនោមក៏បានមកធម្មតាវិញ កំហាប់ឈាមក៏មកធម្មតា។

ទន្ទឹមនេះ លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ណែនាំឱ្យមានការប្រុងប្រយ័ត្ន ជាពិសេសតាស់តឿន កុំឱ្យបណ្តែតបណ្តោយដូចករណីនេះ ព្រោះថា បើអ្នកជំងឺមកមិនទាន់ពេល នឹងអាចមានគ្រោះថ្នាក់ដល់ជីវិត ឬប៉ះពាល់ដល់តម្រងនោមខ្លាំង។ មួយវិញទៀត ពេលមានជំងឺសូមពិគ្រោះជាមួយគ្រូពេទ្យឱ្យបានត្រឹមត្រូវ ជៀសវៀងទិញថ្នាំលេបផ្តេសផ្តាសដោយខ្លួនឯង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋ និង​កម្មករ​មក​ពី​ខេត្ត​កំពង់​ស្ពឺ កំពង់ចាម កំពត និងខេត្តស្វាយរៀង មិន​ចង់​ឃើញ​បាតុកម្ម​នៅ​កូរ៉េ​ក្រោម​រូបភាព​ចាញ់កលល្បិចទណ្ឌិត សម រង្ស៊ី

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន KENPAX របស់​ចិន គ្រោងនឹង​សាងសង់​រោងចក្រ​បរិក្ខារ​ពេទ្យ​ដ៏​ធំ​មួយនៅក្នុងស្រុកជុំគីរី ខេត្តកំពត

ព័ត៌មានជាតិ៨ ម៉ោង មុន

ផ្លូវហ្សាលឌឺហ្គោល (ផ្លូវ២១៧) នឹង​ត្រូវ​រៀបចំ​សណ្តាប់ធ្នាប់ រួម​ជា​មួយ​ផ្លាស់​ប្តូរ​ការ៉ូឡាថ្មី ដើម្បី​យក​ធ្វើ​ជា​ផ្លូវ​គំរូ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោកជំទាវ ហ៊ុន ម៉ាណា ប្រគល់អគារទីចាត់ការ អគារបណ្ណាល័យ បន្ទប់ទឹក និងផ្ដល់អាហារ១ពេលដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សាទួលចំប៉ី ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ទៀ សីហា នឹងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅម៉ាឡេស៊ីចុងខែនេះ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

រុស្ស៊ី បានដៃ បាញ់មីស៊ីលស្រោចលើអ៊ុយក្រែន ចំពេល ត្រាំ និង ហ្សេលេនស្គី កំពុងឈ្លោះគ្នា

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ទៀ សីហា នឹងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅម៉ាឡេស៊ីចុងខែនេះ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

បារាំង-អង់គ្លេស ចេញមុខកែនទ័ពអឺរ៉ុប​៣ម៉ឺន​នាក់ ​បញ្ជូនទៅអ៊ុយក្រែន ធ្វើឲ្យរុស្ស៊ី ក្តៅឆេវ

ចរាចរណ៍១៩ ម៉ោង មុន

អធិការរងខណ្ឌ ៧ មករា ម្នាក់ បើករថយន្តធ្លាក់ស្ពាន ស្លាប់មនុស្សម្នាក់ និងរបួសធ្ងន់-ស្រាល ៤ នាក់

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មន្ត្រី​អាមេរិក​ប្រាប់​អ៊ុយក្រែន ឲ្យឈប់ឈ្លោះជាមួយ​ ត្រាំ ហើយងាកមកស៊ីញ៉េកិច្ចព្រមព្រៀងផ្តល់ធនធាន​រ៉ែ​វិញ

Sokha Hotels

ព័ត៌មានពេញនិយម