Connect with us

សុខភាព

កុំប្រហែសខ្លួន ពណ៌លាមកប្រាប់ពីជំងឺធ្ងន់ឬស្រាល

បានផុស

នៅ

តើអ្នកដឹងទេថា លាមកដែលត្រូវបានបញ្ចេញជារៀងរាល់ថ្ងៃអាចប្រាប់បានយ៉ាងច្រើន អំពីសុខភាពរបស់មនុស្ស? វាមិនគ្រាន់តែប្រាប់អំពីអាហារដែលយើងបរិភោគនោះទេ។ ប៉ុន្តែ​វា​ក៏​ជា​សញ្ញា​ព្រមាន​ឲ្យ​យើង​ងាក​មក​រក​សុខភាព​យើង ឬអាចប្រញាប់ទៅជួបគ្រូពេទ្យភ្លាមៗផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តើលាមកប្រភេទណា​ដែល​ធម្មតា? ជាទូទៅ នៅពេលដែលមនុស្សញ៉ាំ​អាហារ​ច្រើន​ប្រភេទ រាងកាយនឹងបញ្ចេញលាមក ឬ​កាកសំណល់​ជារៀងរាល់ថ្ងៃ។ ឬយ៉ាងហោចណាស់មិនលើសពី ២ថ្ងៃក្នុងមួយលើក ហើយមិនត្រូវប្រើ​កម្លាំង​ច្រើន​ដើម្បីរុញឡើយ។ ដូច្នេះវាត្រូវបានគេហៅថា​ចលនាពោះវៀន​ធម្មតា។

បន្ថែមពីលើការសង្កេតពេលវេលាដែលត្រូវបញ្ចេញ។ រូបរាងនៃលាមក​មានសារៈសំខាន់​ផងដែរ​ក្នុង​ការ​ជួយ​យើង​វាយតម្លៃ​ស្ថានភាព​សុខភាព ដូច្នេះហើយបន្ទាប់ពីបន្ទោរបង់រួច អ្នកគួរតែ​សង្កេត​មើលពណ៌ និងរូបរាងរបស់លាមកជារៀងរាល់ពេលមុននឹងសម្អាតវា។

១ លាមក​មានរាងមូល និងរឹង

លាមកប្រភេទនេះមានរាងមូល និងរឹង។ វា​ជា​សញ្ញា​ព្រមាន​ថា​រាងកាយ​ខ្សោះ​ជាតិ​ទឹក​ និង​ញ៉ាំអាហារ​ដែល​មិន​មាន​ជាតិ​សរសៃ ដំណោះស្រាយគឺត្រូវផឹកទឹកយ៉ាងហោចណាស់ ៨ កែវក្នុងមួយ​ថ្ងៃ រួមជាមួយការ​ញ៉ាំ​បន្លែ ផ្លែឈើ និង​គ្រាប់ធញ្ញជាតិ ដើម្បីជួយបន្ថែម​ជាតិសរសៃ​ដល់​រាងកាយ។

២ លាមកមាន​ពណ៌​ក្រហម

លាមកក្រហម​អាចបណ្តាលមកពីមូលហេតុ២យ៉ាង៖

– បរិភោគ​អាហារ ឬផ្លែឈើដែលមានពណ៌ក្រហម។

– មាន​ឈាមនៅក្នុងខ្លួន។

ការ​ញ៉ាំ​អាហារ​ពណ៌​ក្រហម​ដូច​ជា ប៉េងប៉ោះ ស្ត្របឺរី និង​ម្ទេស​អាច​ធ្វើ​ឲ្យ​លាមក​របស់​អ្នក​ឡើង​ក្រហម។ ប្រសិនបើអ្នកញ៉ាំអាហារដែលមានពណ៌ក្រហមនៅថ្ងៃនោះ ហើយលាមកទន់ និងធម្មតា វាអាចទៅរួចដែលថាពណ៌​ក្រហម​ដែល​មក​ជាមួយ​លាមក​គឺ​ជា​សំណល់​នៃ​អាហារ​ដែល​អ្នកញ៉ាំ។ ប៉ុន្តែ​ក្នុងករណី​ដែល​បង្ខំ​ឲ្យ​បន្ទោរ​បង់​ដោយ​ប្រើ​កម្លាំង​ច្រើន។ លាមក​រឹង​ ​អាច​បណ្តាលឲ្យហូរ​ឈាម​ពី​ស្រទាប់​រន្ធ​គូថ ឬ​ការ​រហែក​នៃ​រន្ធ​គូថ។ នេះនឹងបណ្តាលឲ្យមាន​បរិមាណតិចតួចនៃឈាមចេញមក ឬឆ្លងមេរោគលាមក។ ជួនកាល​វា​បណ្ដាល​មក​ពី​ជំងឺ​ឬស​ដូងបាត​ដែល​ដាច់​រលាត់​ធ្វើ​ឲ្យ​ហូរចេញមក ដូច្នេះ​ហើយប្រសិនបើអ្នក​មានអារម្មណ៍​ថា​ឈាម​ដែល​មក​ជាមួយ​លាមកគឺជាឈាមដែលមិនត្រូវបានស្រូបតាមធម្មតា។ អ្នកគួរតែ​ទៅ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ជាបន្ទាន់ សម្រាប់​ការធ្វើ​រោគវិនិច្ឆ័យបន្ថែម។

៣ លាមកមានពណ៌ខ្មៅ

លាមកខ្មៅគឺ​ជាសញ្ញាព្រមាននៃ​ភាពមិនប្រក្រតីនៅក្នុងរាងកាយ ដូចជាការហូរឈាម​ចេញពីសរីរាង្គ​ខាងក្នុង ពោះវៀន និងប្រព័ន្ធរំលាយអាហារ។ ប៉ុន្តែក្នុងករណីខ្លះ​ប្រសិន​បើ​អាហារ​ដែល​មាន​ជាតិ​ដែក​ត្រូវបានបរិភោគ ឬ​ការ​ទទួល​ទាន​វីតាមីន និង​ជាតិ​ដែក​អាច​ធ្វើឲ្យលាមក​រឹង និង​មាន​ពណ៌​ខ្មៅ​ផង​ដែរ ដូច្នេះ​ហើយ​អ្នក​គួរ​ចំណាំ​អាហារ​ដែល​អ្នក​ញ៉ាំ​ផង​ដែរ ។

៤ លាមកមានពណ៌ស្លេកទៅជាពណ៌ស

ជាធម្មតា លាមករបស់មនុស្សគួរតែមានពណ៌លឿងទៅពណ៌ត្នោតបន្តិច។ ក្នុង​ករណី​ដែល​លាមក​មាន​ពណ៌​ស្លេក វា​អាច​បណ្តាល​មក​ពី​មុខងារ​ថ្លើម​ខុស​ប្រក្រតី។

៥ លាមកមានពណ៌បៃតង

សង្កេតមើលថាតើអ្នកញ៉ាំបន្លែស្លឹកបៃតងច្រើននៅថ្ងៃនោះឬអត់។ ដោយសារតែបន្លែស្លឹកបៃតងអាចធ្វើឲ្យលាមករបស់អ្នកមានពណ៌បៃតង។ ហើយបន្លែខ្លះងាយរំលាយ ដូច្នេះលាមកនៅតែមានពណ៌បៃតងដូចបន្លែដែលអ្នកញ៉ាំ។

នៅពេលអ្នកសង្កេតដោយប្រុងប្រយ័ត្ន អ្នកនឹងឃើញវា។ ករណី​លាមក​មាន​ពណ៌​ខុសៗ​គ្នា​ដូច​ជា​ក្រហម ទឹកក្រូច ឬ​បៃតង ជួនកាល​វា​កើត​ចេញ​ពី​ពណ៌​នៃ​អាហារ​ដែល​បាន​ញ៉ាំ​។​ ប៉ុន្តែ​ប្រសិនបើ​មាន​ពណ៌​ខ្មៅ ស្លេក ហើយ​រួម​ផ្សំ​នឹង​ដុំ​ពក​រឹង ឬ​រាវ​ខ្លាំង​ពេក​ក៏​មិន​មាន​ដែរ ។ ប្រសិនបើលាមកមានសភាពបែបនេះញឹកញាប់ វាអាចជាសញ្ញាព្រមាននៃជំងឺផ្សេងៗដូចជាឬសដូងបាត មហារីកពោះវៀនធំជាដើម។ ដូច្នេះចាប់ពីពេលនេះតទៅ ពេលបន្ទោសបង់រួចរាល់ កុំភ្លេចសង្កេតមើលជាមុនសិន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖តើអ្នកដឹងទេ? ផឹកភេសជ្ជៈញឹកញាប់ រងជំងឺពុកឆ្អឹងឥតដឹងខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
KOICA
ព័ត៌មានជាតិ១០ នាទីutes មុន

អង្គការ KOICA ចូលរួមលើកកម្ពស់សុខភាពកុមារកម្ពុជាឱ្យកាន់តែប្រសើរចៀសផុតពីជំងឺឆ្លង និងមិនឆ្លងផ្សេងៗ

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

ស៊ុយអែត ប្រកាស​កញ្ចប់​ជំនួយ​យោធា​ថ្មី​តម្លៃ ១,៦​ពាន់​លានដុល្លារ​ឲ្យ​អ៊ុយក្រែន

ព័ត៌មានជាតិ១៥ នាទីutes មុន

សម្ដេចធិបតី និងរដ្ឋមន្ត្រីការងារ និងសមាគម២ ចូលបច្ច័យជាង២ម៉ឺនដុល្លារ ដល់គ្រួសារសពពលករដែលស្លាប់ក្នុងគ្រោះរញ្ជួយដីនៅថៃ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

រុស្ស៊ី​​ចាប់ផ្តើម​ឲ្យកេណ្ឌទ័ពថ្មី​​​​ក្នុង​កាតព្វកិច្ច​យោធា ចំនួន​១៦ម៉ឺន​​នាក់​ចាប់ពីថ្ងៃ១មេសា​នេះ​

សេដ្ឋកិច្ច២ ម៉ោង មុន

តម្លៃសាំងលក់រាយកើនឡើងបន្តិច នៅដើមខែមេសា

Sokha Hotels

ព័ត៌មានពេញនិយម