សុខភាព
មន្ទីរពេទ្យ អ៉ីនធ័រឃែរ ប្រកាសអំពីម្តាយដំបូងដែលផ្តល់កំណើតនៅផ្នែកសម្ភពដែលទើបបង្កើតថ្មី
មន្ទីរពេទ្យ អ៉ីនធ័រឃែរ ប្រកាសអំពីម្តាយដំបូងដែលផ្តល់កំណើតនៅផ្នែកសម្ភពដែលទើបបង្កើតថ្មីរបស់ខ្លួន។ ទារកនេះ កើតនៅវេលាម៉ោង១០និង៤៨នាទីយប់ ហើយមានទម្ងន់៣៥៤៥ក្រាម។ ម្តាយ និងទារកមានសុខភាពល្អ។

ជាមួយសេវាកម្មនេះអ្នកឯកទេសផ្នែកសម្ភព វេជ្ជបណ្ឌិត ម៉ៃ ខៃឡូ ឌូឌីក និងវេជ្ជបណ្ឌិត សាខន លក្ខិណា បានផ្តល់ការណែនាំប្រកបដោយជំនាញ ដើម្បីធានាបាននូវកំណើតតាមបែបធម្មជាតិ ដែលផ្តោតលើសុខភាពម្តាយ និងកូន។ ក្រុមគ្រូពេទ្យបានធានានូវការការពារផ្ទៃអាងត្រគាក ផ្តល់នូវការគ្រប់គ្រងការឈឺចាប់តាមបែបធម្មជាតិ ការពន្យាពេលការគៀបទងផ្ចិត ការប៉ះពាល់រវាងស្បែកម្តាយ និងទារកក្នុងវិនាទីដំបូងការចាប់ផ្តើមបំបៅកូនដោយទឹកដោះដំបូង និងបង្កើតបរិយាកាសសម្រាលដ៏ស្ងប់ស្ងាត់ និងបន្ធូរអារម្មណ៍ជាមួយនឹងតន្ត្រីនៅក្នុងបន្ទប់សម្រាល។

មន្ទីរពេទ្យ អ៉ីនធ័រឃែរ មានក្រុមគ្រូពេទ្យកុមារ និងទារកទើបនឹងកើតនៅក្នុងឈុតសម្រាល និងសាលវះកាត់សង្គ្រោះបន្ទាន់ដែលមានបំពាក់ឧបករណ៍យ៉ាងពេញលេញជាមួយនឹងក្រុមវះកាត់ រួមទាំងគ្រូពេទ្យឯកទេសខាងថ្នាំស្ពឹកដែលមានការបញ្ជាក់ជាអន្តរជាតិនៅប្រចាំការជាមួយ។ ចំណែកទារកនឹងទទួលបានថ្នាំបង្ការតាមគោលការណ៍ណែនាំអន្តរជាតិ 24 ម៉ោង បន្ទាប់ពីកើត។

វេជ្ជបណ្ឌិត Caroline Zabiegaj-Zwick ដែលជាប្រធានផ្នែកទទួលបន្ទុកផ្នែកអ្នកជំងឺស្នាក់នៅព្យាបាល មានប្រសាសន៍ថា យើងមានសេចក្តីរំភើបរីករាយអបអរសាទរដល់ទារកទើបនឹងកើតដំបូងនៅក្នុងផ្នែកសម្ភពរបស់យើង ដែលជាសក្ខីភាពចំពោះជំនាញ និងការប្តេជ្ញាចិត្តដ៏គួរឱ្យគោរពរបស់វេជ្ជបណ្ឌិតផ្នែកសម្ភពរបស់យើង គឺលោកវេជ្ជបណ្ឌិត ឌូឌីក និងវេជ្ជបណ្ឌិត លក្ខិណា ។

នៅមន្ទីរពេទ្យ អ៉ីនធ័រឃែរ ជាមួយជំនាញមេត្តា និងការគាំទ្រឥតងាករេរបស់ពួកគេ គឺជាឧបករណ៍ដ៏សំខាន់ក្នុងការផ្តល់ការថែទាំមុនពេលសម្រាលដ៏ពិសេស និងគាំទ្រដល់ការសម្រាលទារកដែលមានសុខភាពល្អ។ ចំពោះសេវាកម្មសម្ភពទូលំទូលាយនៅមន្ទីរពេទ្យ អ៉ីនធ័រឃែរ ដោយការប្រឹក្សាលើការបំបៅកូន ការប្រឹក្សាមុនពេលមានគភ៌ ការធ្វើរោគវិនិច្ឆ័យរូបភាពវេជ្ជសាស្រ្ត ការថែទាំមុនពេលសម្រាល ថ្នាក់សម្រាលកូន ផែនការកំណើតផ្ទាល់ខ្លួន ការអប់រំថែទាំទារកទើបនិងកើត និងការគាំទ្រ និងលើកទឹកចិត្តសម្រាប់ឪពុកម្តាយ។

គោលបំណងរបស់ អ៉ីនធ័រឃែរ គឺផ្តល់ការណែនាំពួកគេអោយឆ្លងកាត់ដំណាក់កាលផ្លាស់ប្តូរនេះ ដោយធានាឱ្យមានការផ្លាស់ប្តូរដោយរលូនទៅក្នុងតួនាទីថ្មីរបស់ពួកគេក្នុងនាមជាម្តាយនិងឪពុក៕
អត្ថបទ៖ រ៉ាវុទ្ធ



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ