សុខភាព
កត្តាសំខាន់នៃការពិនិត្យសុខភាពទារកទូទៅ ក្នុងអំឡុងពេល ២៤ម៉ោងក្រោយកើត
អ្នកម្ដាយគ្រប់រូបតែងតែចង់បានទារករបស់ខ្លួនមានសុខភាពល្អក្រោយកើត ដើម្បីឲ្យទារកមានការលូតលាស់ល្អទាំងកាយសម្បទា និង ប្រាជ្ញាស្មារតី ដែល ជាសុភមង្គលរបស់ក្រុមគ្រួសារម្នាក់ៗប្រាថ្នាចង់បាន។

ដោយសារក្ដីប្រាថ្នានេះហើយ បានជាម្ដាយសឹងតែគ្រប់រូបនៅពេលមានគត៌ចាប់កំណើតនៅក្នុងផ្ទៃពោះ គាត់ចាប់ផ្ដើមមកជួបគ្រូពេទ្យដើម្បីតាមដានផ្ទៃពោះឲ្យបានទៀងទាត់តាមវេជ្ជបញ្ជារបស់គ្រូពេទ្យ ដើម្បីធានា ថាពេលទារកប្រសូតមក មានសុខភាពល្អ និងខ្លួនគាត់ផ្ទាល់ ក៏មានសុវត្ថិភាពដែរ។ ក្រោយទារកប្រសូតមក ដើម្បីបញ្ជាក់កាន់តែច្បាស់ថែមទៀតថា កូនគាត់ពិតជាកើតមកមានសុខភាពល្អ គាត់ត្រូវតែយកកូនមកពិនិត្យសុខភាពទូទៅនៅផ្នែកថែទាំទារកតាមរយៈគ្រូពេទ្យជំនាញកុមារ និងទារកផ្ទាល់ មុនពេលម្ដាយបីកូនចេញទៅផ្ទះ។
តើការពិនិត្យសុខភាពទារកទូទៅក្នុងរយៈពេលក្រោយកើតមានសារៈសំខាន់យ៉ាងណាខ្លះ?
ការពិនិត្យសុខភាពទារក គឺភាគច្រើនតែងតែអនុវត្តឡើងនៅអំឡុងពេលទារកអាយុ១ថ្ងៃ ឬ៣ថ្ងៃក្រោយកើត នៅពេលដែលទារកស្នាក់នៅជាមួយម្ដាយនៅមន្ទីរពេទ្យផ្នែកសម្ភព។

តាមរយៈគ្រូពេទ្យជំនាញផ្នែកកុមារ និងទារក ជាអ្នកធ្វើការពិនិត្យមើលទូទៅ ហើយវិធីដែលល្អបំផុត ដើម្បីងាយស្រួលដល់ការ ផ្ដល់យោបល់ និងពិភាក្សារាល់ចម្ងល់ពីទារកក្នុងការថែទាំនៅផ្ទះត្រូវតែមានក្រុមគ្រួសារទារកផ្ទាល់មកជាមួយ អាចជាយាយ អ៊ំ មីង ឬ ឪពុកម្ដាយ។
ការពិនិត្យសុខភាពទូទៅនេះ គឺផ្ដល់សារៈសំខាន់ដល់ទារក ព្រោះគ្រូពេទ្យត្រូវពិនិត្យរកមើលករណីមួយចំនួន ដែលត្រូវជៀសវាងដូចជា៖
១- ភាពមិនប្រក្រតីពីកំណើតរបស់ទារក ដើម្បីធ្វើការព្យាបាលបន្តនៅផ្នែកសង្គ្រោះទារក ឬត្រូវការព្យាបាលវះកាត់បន្ទាន់ ដូចនេះគ្រូពេទ្យត្រូវប្រាប់ក្រុមគ្រួសាររបស់ទារកពីបញ្ហាបន្ទាន់ទាំងនេះ ដើម្បីជៀសផុតពីគ្រោះថ្នាក់ជាយថាហេតុ។
២- សុខភាពទារកក្រោយកើត តើគាត់អាចបន្សាំនឹងជីវិតខាងក្រៅបានល្អឬទេ ពីព្រោះទារកមួយចំនួនក្រោយពីកើតមក គាត់ចាប់ផ្ដើមមានបញ្ហាផ្លូវដង្ហើម បញ្ហាចុះជាតិស្ករ បញ្ហាមិនបៅ ឬក៏បញ្ហាផ្សេងៗទៀតដែលទាមទារឲ្យគ្រូពេទ្យ បញ្ជូនគាត់ទៅតាមដាននៅកន្លែងសង្គ្រោះទារក។

៣- ពិនិត្យ និងស្វែងរកពីអាយុពិតប្រាកដរបស់ទារក និងទម្ងន់ពីកំណើតរបស់គាត់ ចំពោះទារកដែលកើតមិនគ្រប់ខែ ឬលើសខែ តែងតែមានបញ្ហាកើតឡើងក្រោយកើត ដូចនេះពួកគាត់ត្រូវតែបន្តការតាមដានថែទាំនៅផ្នែកព្យាបាលទារក ដោយមិនអាចឲ្យគាត់នៅជាមួយម្ដាយបានឡើយ។ ដូចគ្នានេះដែរ ចំពោះទារកដែលមានទម្ងន់ពីកំណើតតូចពេក (<2500g) ឬធំពេក(>4000g) ក៏ទាមទារការតាមដានដាច់ពីម្ដាយ ផងដែរ។

៤- ទារកដែលមានខាន់លឿង រឺក៏កើតពីម្ដាយដែលមានក្ដៅខ្លួនមុនសម្រាល រឺពេលសម្រាលគ្រូពេទ្យត្រូវធ្វើការតាមដាន និងព្យាបាលដោយនៅដាច់ពីម្ដាយដូចគ្នា។
ក្រៅពីការពិនិត្យសុខភាពទូទៅនៅផ្នែកសង្គ្រោះព្យាបាល និងថែទាំទារកនៃមន្ទីរពេទ្យកាល់ម៉ែតគឺនៅមានការពិនិត្យមើលឈាមទារក ជំងឺពីកំណើត រកមើលប្រភេទក្រុមឈាមទារក ដែលទាមទារដល់ការតាមដានព្យាបាលជាបន្ទាន់ ដើម្បីឲ្យទារករួចផុតពីពិការភាពកាយសម្បទា និងប្រាជ្ញាស្មារតី ដែលជាជំងឺអាចមើលឃើញបានទាន់ពេលវេលា និងជំងឺពីកំណើតមួយទៀត គឺកង្វះអង់ស៊ីម G6PD (Glucose 6 Phospfate De hydrogenase) ដែលទាមទារឲ្យទារកត្រូវតមចំណីអាហារ និងឱសថមួយចំនួនទៅថ្ងៃអនាគត។

ក្រៅពីការជួសឈាម មន្ទីរពេទ្យមានការឆ្លុះបេះដូងទារកតាមរយៈម៉ាស៊ីនអេកូសាស្ត្រEchocardiography រកមើលពីបញ្ហាបេះដូងពីកំណើត ដែលត្រូវការព្យាបាលវះកាត់បន្ទាន់ ឬព្យាបាលតាមដានរយៈពេលយូរ។ រាល់ព័ត៌មានទាំងអស់ដែលបានពិនិត្យទារក ព័ត៌មានក្នុងពេលកើត ទម្ងន់ពេលកើត ប្រវែងពេលកើត និង ទំហំក្បាលទារកពីកំណើត គឺមានកត់ត្រាទុកក្នុងសៀវភៅសុខភាពទារក ដើម្បីទុកជាព័ត៌មានទៅថ្ងៃក្រោយជូនក្រុមគ្រួសារទារក ពេលទារកលូតលាស់ធំទៅអនាគត។
ក្រៅពីពិនិត្យសុខភាព វេជ្ជបណ្ឌិតឯកទេសតែងតែផ្តល់អនុសាសន៍ល្អៗដល់ក្រុមគ្រួសារទារកអំពីការថែទាំទារកនៅផ្ទះ ដូចជាការចិញ្ចឹមទារកដោយទឹកដោះម្តាយ ការចាក់ថ្នាំបង្ការតាមកម្មវិធីជាតិការមុជទឹកកូន ការដាក់កូនគេងឲ្យបានត្រឹមត្រូវ ក្នុងស្ថានភាពសុវត្ថិភាព ជៀសវាងមានគ្រោះថ្នាក់ដល់ជីវិតជាយថាហេតុ។

ការពិនិត្យសុខភាពទារកទូទៅ គឺផ្តល់សារៈសំខាន់ណាស់ ទោះបីទារកកើតមកមានសុខភាពល្អក៏ដោយ ក៏ក្រុមគ្រួសាររបស់ទារកគួរយកកូនរបស់លោកអ្នកមកពិនិត្យសុខភាពឡើងវិញ នៅផ្នែកសង្គ្រោះព្យាបាល និងថែទាំទារក ដើម្បីជៀសវាងនូវបញ្ហាមួយចំនួនដូចបានរៀបរាប់ខាងលើមុនពេលទារកចេញពីមន្ទីរពេទ្យ។ សុខភាពទារក គឺជាក្ដីស្រមៃរបស់ក្រុមគ្រួសារម្នាក់ៗ ព្រោះថាទារកជាទំពាំងស្នងឬស្សី ទារកជាក្ដីសង្ឃឹមរបស់ប្រទេសជាតិ៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ ការធ្វើសមាធិជួយយ៉ាងពិសេសដល់ម្តាយនិងទារកក្នុងអំឡុងពេលមានផ្ទៃពោះ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ