សុខភាព
បញ្ហារមាស់ពេលយប់ និងវិធីដោះស្រាយ
ឲ្យតែដល់ពេលគេង រមាស់នោះរមាស់ ងូតទឹកហើយនៅតែមិនបាត់ទៀត ធុញខ្លាំងមិនអ៊ីចឹង? គ្នាយើងណាខ្លះធ្លាប់ជួបបញ្ហារមាស់ស្បែកពេលយប់? មានដឹងម៉េចបានជារមាស់អត់? ចុះធ្វើម៉េចបាត់រមាស់? សំណួរទាំងនេះ “Hello គ្រូពេទ្យ” នឹងលម្អិតឲ្យគ្នាយើងបានដឹង ទាំងមូលហេតុនាំឲ្យរមាស់ ក៏ដូចជាវិធីដោះស្រាយទៀតផង។
១- បញ្ហារមាស់ស្បែកនៅពេលយប់
![](https://www.kampucheathmey.com/wp-content/uploads/2021/02/shutterstock_1143134414.jpg)
រមាស់ ឬរមាស់ស្បែក ជារឿយៗរើខ្លាំងឡើងនៅពេលយប់ បណ្តាលឲ្យរំខានការគេង នាំឲ្យគុណភាពជីវិតយើងចុះខ្សោយទៅតាមនឹងដែរ ហើយបញ្ហានេះ ភាគច្រើនកើតលើគ្នាយើងមានជំងឺរលាកស្បែក ដូចជា ជំងឺ Psoriasis និងជំងឺសើស្បែក។ ក្នុងចំណោមគ្នាយើងមានបញ្ហារលាកស្បែកទាំងអស់ ៦៥% ត្រូវរាយការណ៍ថា មានអាការៈរមាស់កាន់តែខ្លាំងនៅពេលយប់ ហើយត្រូវហៅជាទូទៅ រមាស់ពេលយប់។ បញ្ហានេះ ត្រូវចាត់ចូលទៅក្នុងជំងឺរមាស់ (Scabies) តែងកើតលើគ្នាយើងមានជំងឺប៉ះពាល់ជាមួយប្រព័ន្ធសរសៃឈាមក្នុងរាងកាយ ដូចជាជំងឺថ្លើម និងជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ។
រឿងរំខានដំណេកដោយសារការរមាស់ពេលយប់ បណ្តាលឲ្យក្មេងៗមានជំងឺសើស្បែកដោយសារងាយប្រតិកម្មអាលែកហ្ស៊ី ត្រូវចំណាយពេលដេកជាមធ្យម ៤៦នាទី តិចជាងក្មេងៗដទៃទៀត។ សម្រាប់មនុស្សពេញវ័យមានជំងឺស្បែក ដូចជារលាកស្បែកដោយសារងាយមានប្រតិកម្មអាលែកហ្ស៊ី ត្រូវរាយការណ៍ថា អាចដេកបានកាន់តែតិច និងភ្ញាក់ ២-៣ ដង/យប់ ធៀបនឹងមនុស្សពេញវ័យដទៃទៀត ជាហេតុធ្វើឲ្យគុណភាពជីវិតធ្លាក់ចុះ។
ដំណេកតិចតួច ជាមូលហេតុបង្កឲ្យមានអារម្មណ៍មួម៉ៅ និងងងុយគេងនៅពេលថ្ងៃ នាំឲ្យបំពេញកិច្ចការងារមិនបានល្អ ថែមទាំងបង្កជាបញ្ហាផ្លូវចិត្តទៀតផង។ កាន់តែគួរឲ្យព្រួយបារម្ភទៀតនោះ បញ្ហារមាស់នេះ អាចធ្វើឲ្យចំណង់ផ្លូវភេទ និងមុខងារផ្លូវភេទថយចុះ ដោយត្រូវគេរាយការណ៍ថា ក្នុងចំណោមគ្នាយើងមានជំងឺរមាស់ពេលយប់ជាច្រើន តែងជួបបញ្ហាផ្លូវភេទ។ រមាស់ ក៏នាំឲ្យមានការរលាកស្បែកកាន់តែខ្លាំង និងកាន់តែរមាស់ថែមមួយកម្រិតទៀត បណ្ដាលឲ្យទ្រាំមិនបាន ត្រូវអេះខ្លាំងឡើងៗ។
២- មូលហេតុនាំឲ្យរមាស់រើខ្លាំងឡើងពេលយប់
![](https://www.kampucheathmey.com/wp-content/uploads/2021/02/P-រមាស់ស្បែកប្រអប់ជើង.jpg)
មូលហេតុនៅពីក្រោយរមាស់ស្បែកពេលយប់ មិនទាន់ត្រូវគេពន្យល់ឲ្យច្បាស់នៅឡើយទេ។ ប៉ុន្តែអ្នកស្រាវជ្រាវ បានលើកហេតុផលអាចទៅរួចមួយ ដោយអះអាង អាការៈរមាស់ពេលយប់ អាចជាប់ទាក់ទងទៅនឹងបញ្ហាបាត់បង់ជាតិទឹកនៅក្រៅស្បែក ហៅថា TEWL។ បញ្ហាបាត់បង់ជាតិទឹកផ្នែកខាងក្រៅស្បែក (TEWL) ច្រើនកើតមាននៅពេលយប់ និងកើតមានតិចតួចនៅពេលព្រឹក ប៉ុន្តែកើនឡើងខ្ពស់បំផុតនៅពេលល្ងាច ដែលត្រូវអ្នកវិទ្យាសាស្ត្រគិតថា ធ្វើមុខងារការពារស្បែកថយចុះអំឡុងពេលនោះ ជាហេតុនាំឲ្យសារធាតុប៉ះពាល់ស្បែកជាច្រើន ក៏ដូចជាភ្នាក់ងារបង្កឲ្យរមាស់ អាចចូលមកញាំញីស្បែកយើងបានយ៉ាងងាយ។
បញ្ហាកើនឡើងកម្តៅស្បែកនៅពេលយប់ ក៏អាចពន្យល់បានពីការរើឡើងអាការៈរមាស់ពេលយប់ដូចគ្នា។ សីតុណ្ហភាពជុំវិញខ្លួនយើង ជាទូទៅ គឺកើនឡើងខ្ពស់បំផុតនៅក្បាលព្រលប់ និងទាបបំផុតនៅពេលព្រឹក។ អាការៈរមាស់ និងកាន់តែខ្លាំងឡើងថែមទៀត ដោយសារកម្តៅ មជ្ឈដ្ឋានជុំវិញ តាមរយៈញាណដឹងរមាស់ ហើយត្រូវបានជឿថា បញ្ហានេះ គឺរងឥទ្ធិពលដោយសារកម្តៅនៅលើចុងសរសៃប្រសាទ។
វដ្តចង្វាក់នាឡិកាជីវសាស្ត្រ ដែលទទួលខុសត្រូវចំពោះភាពខុសគ្នា នៃបម្រែបម្រួលជាតិគីមីជាច្រើនមានក្នុងរាងកាយ គឺវដ្តថ្ងៃ និងយប់ ក៏ជាប់ទាក់ទងបញ្ហារមាស់នេះដូចគ្នា។ ឧទាហរណ៍ ថ្នាំពពួកករទីកូស្តេរ៉យ ដែលជាអ័រម៉ូនប្រឆាំងរលាក គឺមានប្រសិទ្ធភាពតិចតួចពេលល្ងាច និងពេលយប់ ហេតុនេះការឆ្លើយតបប្រឆាំងបញ្ហារលាកស្បែកក៏ថយចុះ ក៏ជាមូលហេតុមួយនាំឲ្យរមាស់កាន់តែខ្លាំងពេលយប់។
៣- វិធីគ្រប់គ្រងអាការៈរមាស់ពេលយប់
អាការៈរមាស់ពេលយប់ និងដំណេកចុះខ្សោយ មានឥទ្ធិពលប៉ះពាល់ដល់សុខភាពជាច្រើន។ បញ្ហារមាស់លើគ្នាយើងមានជំងឺ ធ្លាប់ឆ្លងកាត់ការលាងឈាម នឹងកាន់តែកើនឡើង ១៧% ដែលត្រូវចាត់ទុកជាកត្តាប្រឈមគ្រោះថ្នាក់ដល់ជីវិត ព្រោះវាមានទំនាក់ទំនងធ្វើឲ្យយើងគេងមិនគ្រប់គ្រាន់។ គេងមិនគ្រប់គ្រាន់ ត្រូវធ្វើជឿថា អាចធ្វើឲ្យអ័រម៉ូន Grehlin ដែលអាចជំរុញចំណង់អាហារ កើតឡើង បណ្តាលឲ្យយើងកើនឡើងទម្ងន់ និងធាត់។ ត្រលប់មកវិញ ប្រការនេះ អាចនឹងនាំទៅដល់ផលវិបាក ដូចជា ជំងឺទឹកនោមផ្អែម ជំងឺលើសឈាម ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺស្លោកបេះដូង ទៀតផង។
មានថ្នាំមិនត្រូវការវេជ្ជបញ្ជា រួមនឹងថ្នាំត្រូវការវេជ្ជបញ្ជាសម្រាប់ព្យាបាលអាការៈរមាស់ពេលយប់ មានដូចជា ពពួកថ្នាំ ករទីកូស្តេរ៉យ (Corticosteroids) ប្រភេទលាបពីក្រៅ និងពពួកថ្នាំប្រឆាំងជាតិអ៊ីស្តាមីន (Antihistamines) ជាប្រភេទធ្វើឲ្យងងុយដេក។ ថ្នាំព្យាបាលជំងឺបាក់ទឹកចិត្ត ដូចជា Mirtazapine ក៏ត្រូវពេទ្យឲ្យប្រើដូចគ្នា ព្រោះវាមានសកម្មភាពប្រឆាំងជាតិអ៊ីស្តាមីន (Antihistamines) បាន។ ពពួកថ្នាំដទៃទៀត ត្រូវគេប្រើព្យាបាលអាការៈរមាស់ពេលយប់ រួមមាន ក្រុមថ្នាំ Benzodiazepines ថ្នាំភ្ញោចជំរុញសកម្មភាព k-opioid និងថ្នាំកែប្រែឥទ្ធិពលសារធាតុ GABA នៅក្នុងរាងកាយ (Gabaergics)។
ដោយសារតែការឡើងចុះសាធាតុគីមីក្នុងរាងកាយ បង្កឲ្យចង្វាក់នាឡិកាជីវសាស្ត្ររងឥទ្ធិពលដោយពន្លឺ និងអ័រម៉ូនមេឡាតូនីន វិធីព្យាបាលដោយពន្លឺភ្លឺ និងដោយជាតិមេឡាតូនីន ត្រូវគេលើកឡើងផងដែ ដើម្បីដោះស្រាយបញ្ហារមាស់ពេលយប់។ ព្យាបាលដោយពន្លឺភ្លឺ ទទួលបានជោគជ័យ ដើម្បីព្យាបាលអាការៈរមាស់ធ្ងន់ធ្ងរ បង្កដោយជំងឺខ្សោយលំហូរទឹកប្រមាត់ដោយសារស្ទះបំពង់បង្ហូរទឹកប្រមាត់ ខណៈថ្នាំមេឡាតូនីន ប្រភេទរលាយ និងបញ្ចេញសកម្មភាពយឺតៗ ត្រូវគេរកឃើញថា ធ្វើឲ្យអាការៈរមាស់ពេលយប់លើមនុស្សចាស់ បានប្រសើរឡើង។
៤- ទម្លាប់រស់នៅ
ក្រៅពីថ្នាំ យើងនៅតែអាចដោះស្រាយអាការៈរមាស់បាន ដោយគ្រាន់តែផ្លាស់ប្តូរទម្លាប់រស់នៅដូចខាងក្រោម៖
– ផ្តល់សំណើមស្បែកគ្រប់គ្រាន់៖ បាត់បង់ជាតិទឹកឆ្លងកាត់ស្រទាប់ស្បែក មានទំនាក់ទំនងរឿងរមាស់ពេលយប់ ចំពោះគ្នាយើងមានជំងឺរលាកស្បែកដោយសារងាយរងប្រតិកម្មអាលែកហ្ស៊ី។ ផលិតផលផ្តល់សំណើម និងផលិតផលបន្ទន់ស្បែក មិនត្រឹមតែផ្តល់សំណើមស្បែកប៉ុណ្ណោះទេ ថែមទាំងអាចផលិតស្រទាប់បិទឲ្យស្ទះ កុំឲ្យស្បែកងាយស្ងួតទៀតផង។ ផលិតផលផ្តល់សំណើមមានសារធាតុ pH ទាប អាចមានប្រយោជន៍ ពិសេសមានមុខងារការពារស្បែកបានប្រសើរបំផុត។
– ងូតទឹក ឬទឹកផ្កាឈូក៖ ងូតទឹកទឹកត្រជាក់ ឬទឹកសីតុណ្ហភាពធម្មតាមុនពេលគេង ដោយប្រើសាប៊ូគ្មានជាតិក្រអូប លាងជម្រះឲ្យបានគ្រប់ជ្រុងជ្រោយ ហើយចាំលាបផលិតផលផ្តល់សំណើម។
– ប្រើម៉ាស៊ីនផ្តល់សំណើម៖ ប្រើប្រាស់ម៉ាស៊ីនបាញ់ផ្សែងចំហាយទឹក រក្សាសំណើមក្នុងបន្ទប់ដេក ដើម្បីធ្វើឲ្យខ្យល់មានសំណើម។
– ស្អំស្បៃត្រជាក់ និងសើម៖ អាចប្រើប្រាស់ក្រណាត់ត្រជាក់ សើមទៅលើស្បែកមុនពេលគេង។
– បង្កើនចរន្តខ្យល់៖ ប្រើប្រាស់កង្ហារដើម្បីបង្កើតលំហូរខ្យល់ និងសំឡេងក្នុងបន្ទប់ ដើម្បីបន្លប់អារម្មណ៍កុំឲ្យគិតពីរឿងរមាស់។
– កុំអេះ៖ ចៀសវាងការអេះ ព្រោះអាចធ្វើឲ្យស្បែកកាន់តែរោលរាល។ ត្រូវកាត់តម្រឹមក្រចក ឬពាក់ស្រោមដៃ។
– ស្លៀកពាក់៖ សម្លៀកបំពាក់គេង ត្រូវមានផាសុកភាព និងរលុង ដើម្បីអនុញ្ញាតឲ្យស្បែកដកដង្ហើមបាន។
– សត្វល្អិត៖ ចៀសវាងកត្តាអាចភ្ញោចឲ្យរមាស់។ ត្រូវពិនិត្យមើលបន្ទប់ដេក រកមើលសត្វល្អិតដូចជាសង្កើច ស្រមោច ឬសត្វល្អិតផ្សេងទៀត។
– បន្ធូរអារម្មណ៍៖ ព្យាយាមបន្ធូរអារម្មណ៍ ព្រោះអារម្មណ៍តានតឹង ធ្វើឲ្យអាការៈរមាស់រើឡើងវិញបាន។ ប្រើថ្នាំ ឬបច្ចេកទេសបន្ធូរអារម្មណ៍ ដូចជា នឹកស្រមៃរូបភាពមុនពេលចូលគេង។ យ៉ាងណា ហាមផឹកជាតិកាហ្វេអ៊ីន ជំនួសមកវិញតែគ្មានជាតិកាហ្វេអ៊ីន ដូចជា តែស្លឹកផ្កា Chamomile ឬជីរអង្កាម Peppermint អាចធ្វើឲ្យយើងធូរអារម្មណ៍ស្រួលមុនពេលចូលគេង។ ក៏អាចប្រើប្រេងចម្រាញ់ពីរុក្ខជាតិដែលអាចជួយបន្ធូរអារម្មណ៍ ដូចជា បន្តក់ប្រេងផ្កាឡាវេនឌ័រ ២-៣ តំណក់ នៅលើខ្នើយ៕
អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet
ចុចអាន៖កត្តាសំខាន់នៃការពិនិត្យសុខភាពទារកទូទៅ ក្នុងអំឡុងពេល ២៤ម៉ោងក្រោយកើត
ចុចអាន៖ឈប់ផឹកថ្នាំបំប៉នដើម្បីសុខភាពតទៅទៀត សាក៥ចំណុចនេះ អ្នកនឹងទទួលផលលើសការរំពឹងទុក
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ