Connect with us

សុខភាព

ទងសុក​រុំ​ក​កូន​មក​ពី​អី? គ្រោះ​ថ្នាក់​ទេ?

បានផុស

នៅ

សុក​ពាំង​មាត់​ស្បូន ទងសុក​រុំ​ក​កូន សុទ្ធ​​តែ​ជា​បញ្ហា​ចោទ ដែល​ស្រីៗ​កំពុង​ពពោះ​តែង​ព្រួយ​បារម្ភ។ ថ្ងៃនេះ Hello គ្រូពេទ្យ ​នឹង​បក​ស្រាយ​ករណី​ទងសុក​រុំ​ក​កូន​ជាមួយ​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់ម៉ែត តើ​​មក​អ្វី? គ្រោះ​ថ្នាក់​ទេ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វេជ្ជ​បណ្ឌិត​ថា នៅ​ក្នុង​ត្រីមាស​ទី ១ និង​ទី ២ មិន​មាន​អ្វី​គួរ​ឲ្យ​បារម្ភ​ទេ សុក​រុំ​ក​កូន កើត​មាន​ឡើង​នៅ​ត្រីមាស​ទី​៣ ជា​ពេល​ដែល​កូន​ក្នុង​ផ្ទៃ​ចាប់ផ្ដើម​កម្រើក​ចុះ​ឡើង ដែល​ករណី​ខ្លះ ​ការ​​ធ្វើ​​ចលនា​នោះ សុក​កូន​ទៅ​រុំក​​ខ្លួន​ឯង ១ជុំ ២ជុំ ឬ៣ជុំ។

នៅ​ពេល​សួរ​ថា ករណី​សុក​រុំក នេះ​គ្រោះ​ថ្នាក់​អត់? អាច​ជា​ឧបសគ្គ​ក្នុង​ការ​សម្រាល​តាម​បែប​ធម្មជាតិ​ទេ? វេជ្ជបណ្ឌិត​ឯកទេស​រោគ​ស្ត្រី​រូប​នេះ​ពន្យល់​ថា សុក​រុំកូន ជា​បញ្ហា​គ្រោះ​ថ្នាក់ ឬ​មិន​គ្រោះ​ថ្នាក់ អាស្រ័យ​ទៅ​ការ​រុំក​នោះ តើ​មាន​ប៉ុន្មានជុំ រឹត​កូន​តឹង​កម្រិត​ណា? “សុក​មាន​ប្រវែង​របស់​វា ក្នុង​ករណី​ដែល​ទង​សុក​រុំ​ក​កូន​តែ ១ជុំ កូន​មិន​តឹង​ក​នោះ​ទេ ហើយ​ក៏​មិន​ចោទ​ជា​បញ្ហា​ដែរ តែ​បើ​​រុំ​​​ច្រើ​ន​ជុំ កាន់​តែ​តឹង វា​នឹង​គ្រោះ​ថ្នាក់ តម្រូវ​ឲ្យ​សម្រាល​កូន​ដោយ​វះ​កាត់“។

ដើម្បី​ដឹង​ថា ទង​សុក​រុំក​កូន​កម្រិត​ណាមួយ​នោះ ម៉ាក់ៗ​ត្រូវ​ពិនិត្យ​អេកូ​មើល ព្រោះ​ករណី​សុក​​រុំក​កូន​ច្រើន​ជុំ តឹង​ពេក មិន​អាច​សម្រាល​តាម​ធម្មជាតិ​បាន​ទេ ដោយសារ​ក្បាល​កូន​មិន​ចុះ ឯ​ចង្វាក់​បេះដូង​កូន​ក៏​ធ្លាក់​ចុះ៕

អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet

ចុចអាន៖តើ​ខ្ទឹម​ស​ពិតជា​អាច​ជួយ​បញ្ចុះ​កូឡេស្តេរ៉ុល​បាន​ពិតមែន?

ចុចអាន៖បញ្ហា​រមាស់​ពេល​យប់ និង​វិធី​ដោះ​ស្រាយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទី មុន

បារាំង​ និង​អាមេរិក ស្នើ​បទ​ឈប់​បាញ់​២១​ថ្ងៃ​នៅ​លីបង់ ទុក​ពេល​សម្រាប់​ការ​ចរចា

ជីវិតកម្សាន្ដ២០ នាទី មុន

បទល្មើសខ្លះៗ របស់ Diddy តារារ៉េបជើងចាស់ដ៏ល្បីល្បាញ ដែលមានជនរងគ្រោះសុទ្ធតែតារាល្បីៗ

ព័ត៌មានអន្ដរជាតិ២៧ នាទី មុន

​ក្រសួង​ហិរញ្ញវត្ថុថៃ​ ​បន្ត​ដាក់​សម្ពាធ​ឱ្យ​ធនាគារ​កណ្ដាល​កាត់​បន្ថយ​អត្រា​ការប្រាក់ ដើម្បី​ជំរុញ​សេដ្ឋកិច្ច ​

សេចក្ដីជូនដំណឹង២៩ នាទី មុន

សេចក្ដីជូនដំណឹង ស្ដីពីការអញ្ជើញចូលរួមពិគ្រោះថ្លៃ ការជួសជុលអគារ សម្រាប់ប្រើប្រាស់ក្នុងឆ្នាំ២០២៤ ជូនអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍

ជីវិតកម្សាន្ដ២៩ នាទី មុន

Han So Hee ប្រាប់អ្នកសារព័ត៌មាន កុំសួរពីអតីតមិត្តប្រុសទៀត

Sokha Hotels

ព័ត៌មានពេញនិយម