សុខភាព
តើចេកប្រភេទនីមួយៗ មានអត្ថប្រយោជន៍ និងគ្រោះថ្នាក់អ្វីខ្លះ?
ចេកណាំវ៉ា ចេកពងមាន់ ចេកអំបូង និងចេកប្រភេទផ្សេងទៀត សុទ្ធតែមានសារធាតុចិញ្ចឹមសំខាន់ៗដូចគ្នា ប៉ុន្តែរបស់ខ្លះខុសគ្នា ស្ថានភាពសុខភាពរបស់មនុស្សមួយចំនួនអាចមានភាពល្អប្រសើរ សម្រាប់ប្រភេទចេកមួយចំនួនផងដែរ។
ក្នុងនាមជាអ្នកទទួលទាន យើងទាំងអស់គ្នាដឹងហើយថា ចេកមានអត្ថប្រយោជន៍ជាច្រើន ក្នុងនោះវាក៏មានរសជាតិស្រដៀងគ្នា ។ បន្ថែមពីលើរសជាតិ និងរូបរាង វាក៏ផ្តល់សារធាតុចិញ្ចឹមផ្សេងៗគ្នាមួយចំនួនផងដែរ។ ហើយអាចសក្តិសមនឹងសុខភាពរបស់មនុស្សម្នាក់ៗខុសៗគ្នា។
តើចេកប្រភេទនីមួយៗមានអត្ថប្រយោជន៍ និងគ្រោះថ្នាក់អ្វីខ្លះ?
១ ចេកអំបូង

ចេកអំបូងផ្តល់បរិមាណខ្ពស់បំផុតក្នុងមួយផ្លែ ដូច្នេះមនុស្សជាច្រើនជ្រើសរើសទទួលទានវាជាអាហារពេលព្រឹកគឺល្អសម្រាប់សុខភាព។ លើសពីនេះ ចេកក៏ផ្តល់ថាមពលខ្ពស់ផងដែរ។ ជាពិសេសអ្នករត់ ឬអត្តពលិកញ៉ាំចេកមុន ឬអំឡុងពេលប្រកួត ដើម្បីផ្តល់ថាមពលភ្លាមៗ។ ចេកអំបូងក៏ជួយឲ្យមនុស្សឈប់ជក់បារីកាន់តែងាយ ព្រោះចេកមានវីតាមីន B6 B12 និងប៉ូតាស្យូម ដែលឲ្យរាងកាយងើបឡើងវិញ និងកាត់បន្ថយយ៉ាងខ្លាំងនូវរោគសញ្ញានៃការកន្ត្រាក់ពីការខ្វះជាតិនីកូទីនពីបារី។
២ ចេកណាំវ៉ា

ប្រសិនបើវាជាចេកណាំវ៉ាដែលមិនទុំខ្លាំងឬល្មម វានឹងមានជាតិដែកខ្ពស់ ជួយបង្កើតកោសិកាឈាម ការពារភាពស្លេកស្លាំង។ លើសពីនេះ ចេកណាំវ៉ាក៏មានផ្ទុកនូវជាតិកាល់ស្យូម ផូស្វ័រ វីតាមីន C ការ៉ូទីន នីយ៉ាស៊ីន និងជាតិសរសៃអាហារសមស្រប ដែលជួយដល់ដំណើរការនៃប្រព័ន្ធរំលាយអាហារ។ ការបន្ទោរបង់ក៏កាន់តែងាយស្រួលផងដែរ។
៣ ចេកពងមាន់

ចេកពងមាន់មានលក្ខណៈសម្បត្តិជួយពន្យាភាពចាស់។ ដោយសារតែវាមានផ្ទុកនូវវីតាមីន B1, B2, B6, B12 និងសារធាតុប្រឆាំងអុកស៊ីតកម្មហៅថា beta-carotene ដែលជួយពន្យឺតការវិវត្តនៃកោសិកាបានយ៉ាងល្អ។
៤ ចេកស្នាប់មុខ

ចេកស្នាប់មុខ មានផ្លែធំ ដើមវែង ស្រួច ចុងគ្មានខ្លាញ់ រាងជ្រុង និងសំបកក្រាស់ជាងចេកប្រភេទផ្សេងទៀត ។ ផ្លែចេកមានផ្ទុកសារធាតុម្យ៉ាងហៅថា cytoindoside ជួយបំបាត់ការហើមពោះ ដែលបណ្តាលមកពីដំបៅក្រពះ។
ទោះយ៉ាងណាក៏ដោយ មុនពេលទទួលទាន អ្នកក៏ត្រូវមានការប្រុងប្រយ័ត្នចំពោះការញ៉ាំចេកដែរ។ ថ្វីត្បិតតែផ្លែចេកមានអត្ថប្រយោជន៍ច្រើនចំពោះរាងកាយនិងខុសគ្នាតាមប្រភេទនីមួយៗ ប៉ុន្តែសម្រាប់អ្នកដែលចូលចិត្តញ៉ាំផ្លែចេកជាប្រចាំ អ្នកប្រហែលជាចង់ដឹង។ ចេកជាផ្លែឈើដែលផ្តល់ថាមពលខ្ពស់ពីបរិមាណជាតិស្ករក្នុងផ្លែចេក។ ឧទាហរណ៍ ចេក ២ផ្លែផ្តល់ថាមពល ៥៦ គីឡូកាឡូរី ឬប្រហែល ២.២ ស្លាបព្រានៃជាតិស្ករ ដូច្នេះអ្នកគួរតែកំណត់បរិមាណចេកដែលអ្នកញ៉ាំក្នុងមួយថ្ងៃ។ កុំញ៉ាំច្រើនពេក! ហើយផ្លែចេកគឺល្អសម្រាប់ផ្តល់ថាមពលដល់អ្នកមុនពេលហាត់ប្រាណ។
បន្ថែមពីនេះ អ្នកគួរជ្រើសរើសញ៉ាំតែចេកទុំ។ នេះក៏ព្រោះតែចេកឆៅមានផ្ទុកនូវម្សៅច្រើន ដែលពិបាករំលាយ ធ្វើឲ្យហើមពោះ និងទល់លាមក ដោយសារតែជាតិសរសៃអាហារ (pectin) នៅក្នុងផ្លែចេកអាចស្រូបយកទឹកក្នុងពោះវៀនបាន។ នៅពេលដែលពោះវៀនមិនមានទឹកដើម្បីចិញ្ចឹមកាកសំណល់អាហារ លាមកប្រែជារឹង បណ្ដាលឲ្យទល់លាមក៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖សាឡាត់ក្នុងថង់ លាក់កំបាំងនៃមេរោគ ដែលអ្នកប្រហែលជាមិនដឹង

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ