សុខភាព
បើមិនចង់កើតជំងឺ៣មុខនេះ ត្រូវឈប់ផឹកទឹកសុទ្ធដបជ័រត្រូវកម្តៅថ្ងៃភ្លាម
ទឹកសុទ្ធដាក់ដបជ័រកំពុងនិយមក្នុងការប្រើប្រាស់ ដោយអាចដាក់តាមខ្លួនបានគ្រប់ពេលវេលា។ តែទោះយ៉ាងណា គ្រូពេទ្យឯកទេសមហារីកព្រមានថា ការផឹកទឹកសុទ្ធដាក់ដបជ័រ ហើយដាក់ត្រូវកម្តៅថ្ងៃខ្លាំង និងរយៈពេលយូរ អាចប្រឈមនឹងការកើតជំងឺមហារីក មានបញ្ហាបេះដូង និងតម្រងនោមជាដើម។

បកស្រាយហេតុផលខាងលើនេះ សាស្ត្រាចារ្យវេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេសជំងឺមហារីក និងជំងឺឈាម ថា នៅពេលយើងច្រកទឹកក្នុងថង់ប្លាស្ទិច ឬដបជ័រ ហើយទុកឲ្យត្រូវកម្តៅថ្ងៃ នោះជាតិជ័រនឹងមានការបម្លែងសារធាតុគីមីម្យ៉ាង គ្រោះថ្នាក់បំផុតចំពោះសុខភាព អាចកើតជំងឺមហារីក បេះដូង មានបញ្ហាតម្រងនោម។

“អូហ៍! អាហ្នឹងគ្រោះថ្នាក់ណាស់ កុំដាក់ទឹកសុទ្ធចោលក្នុងគូទឡាន ឬកន្លែងដែលត្រូវកម្តៅថ្ងៃឲ្យសោះ ជាតិគីមីដែលបម្លែងចេញពីជ័រ ចូលទៅក្នុងទឹក ពេលយើងញ៉ាំទៅ អាចកើតមហារីកផង ឈឺបេះដូង ឈឺតម្រងនោម”។
លោកវេជ្ជបណ្ឌិតបានបន្ថែមថា ដោយសារផលប៉ះពាល់នេះហើយ ទើបនៅប្រទេសជឿនលឿនគេលែងប្រើដបជ័រដើម្បីច្រកទឹកសុទ្ធទៀតហើយ ដោយជំនួសមកវិញនូវដបថ្ម។

ដោយហេតុថា ការផឹកទឹកសុទ្ធដែលទុកដាក់ឲ្យត្រូវកម្តៅថ្ងៃអាចមានបញ្ហាចំពោះសុខភាពច្រើនបែបនេះ លោកវេជ្ជបណ្ឌិតណែនាំឲ្យការប្រយ័ត្នប្រយែង ត្រូវរក្សាទុកទឹកសុទ្ធនៅកន្លែងដែលមានសីតុណ្ហភាពសមល្មម ទើបមិនមានបញ្ហាចោទចំពោះសុខភាព៕
អត្ថបទផ្ដល់សិទ្ធិដោយ៖
សូមចុចអាន៖ តិចអត់ដឹង ដបទឹកមានកំណត់ការប្រើប្រាស់ ប្រយ័ត្នផឹកជាតិគីមីដោយមិនដឹងខ្លួន

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១៥ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ