Connect with us

សុខភាព

ក្រូចមានប្រយោជន៍ដល់សុខភាព តែក្នុងនោះក៏ផ្ទុកគ្រោះថ្នាក់ខ្លាំងដែរ

បានផុស

នៅ

ក្រូច​ជា​ផ្លែឈើ​មួយ​ប្រភេទ​ដែល​មាន​អត្ថប្រយោជន៍​ច្រើន​ចំពោះ​សុខភាព សម្បូរទៅដោយ វីតាមីនC ប៉ូតាស្យូម និងជាតិសរសៃ។ ពួកវាជួយពង្រឹងប្រព័ន្ធការពាររាងកាយ ការពារជំងឺ​ផ្តាសាយ ចិញ្ចឹម​ស្បែក និងជួយ​ឲ្យ​ប្រព័ន្ធរំលាយអាហារដំណើរការបានល្អ។

ទោះជាយ៉ាងណាក៏ដោយ ផ្លែក្រូចក៏អាចបង្កគ្រោះថ្នាក់ផង​ដែរ ប្រសិនបើទទួលទានច្រើន​ពេក។ ខាងក្រោមនេះ គឺជាសារធាតុដែលក្រូចមួយផ្លែផ្ទុក៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាស៊ីតខ្ពស់ ផ្លែក្រូចមានជាតិអាស៊ីតខ្ពស់ ប្រសិនបើទទួលទានច្រើន ពេកអាចបណ្តាលឲ្យ​រលាកក្រពះ រាគ ឬធ្វើឲ្យ​រោគសញ្ញាកាន់តែធ្ងន់ធ្ងរសម្រាប់អ្នកដែលមានជំងឺ​ច្រាល​អាស៊ីត។

ជាតិស្ករខ្ពស់ ផ្លែក្រូចមានជាតិស្ករខ្ពស់ ការញ៉ាំច្រើនពេកអាចបណ្តាលឲ្យ​ឡើងទម្ងន់ ឬធ្វើឲ្យកម្រិតជាតិស្ករ​ក្នុងឈាម​ខ្ពស់។

វីតាមីន C ខ្ពស់ ការទទួលទានវីតាមីន C ច្រើនពេកអាចបណ្តាលឲ្យ​រាគ អាច​បណ្ដាល​ឲ្យ​មា​នអាឡ័កស៊ី។ ក្រូចគឺជាផ្លែក្រូច មនុស្សមួយ​ចំនួន​អាចមានអាឡ័កស៊ីទៅនឹង​សមាសធាតុ​នៅក្នុងគ្រួសារក្រូចឆ្មារ។ ប្រតិកម្ម​អាឡ័កស៊ី​អាច​រួមមាន កន្ទួល រមាស់ ហើម ឬ​ពិបាក​ដកដង្ហើម។

ការប្រុងប្រយ័ត្នចំពោះការ​បរិភោគ​ក្រូច

អ្នកមិនគួរញ៉ាំផ្លែក្រូចច្រើនពេកទេ។ អ្នក​គួរ​ញ៉ាំ​ក្រូច​មិន​លើស​ពី ២ ទៅ ៣ ផ្លែ​ក្នុង​មួយ​ថ្ងៃ។

អ្នក​មិន​គួរ​ញ៉ាំ​ផ្លែ​ក្រូច​ពេល​ពោះ​ទទេ​ឡើយ​។ អាចធ្វើឲ្យ​រលាកក្រពះ។

ចៀសវាងការទទួលទានផ្លែក្រូចក្នុងបរិមាណច្រើន ប្រសិនបើអ្នកមានជំងឺច្រាលអាស៊ីត។

អ្នក​គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ មុន​ពេល​ទទួល​ទាន​ផ្លែ​ក្រូច ​ប្រសិន​បើ​អ្នក​មាន​ជំងឺ​ខ្សោយ​តម្រងនោម។

របៀបញ៉ាំផ្លែក្រូចដោយសុវត្ថិភាព

ញ៉ាំក្រូចបន្ទាប់ពីអាហារ

ញ៉ាំផ្លែក្រូច​ជាមួយ​បន្លែ ឬផ្លែឈើផ្សេងទៀត ដើម្បីជួយកាត់បន្ថយការរលាកក្រពះ។

ប្រសិនបើអ្នកមាន​ប្រតិកម្ម​ទៅនឹងផ្លែក្រូច អ្នក​គួរ​ចៀសវាង​ការ​ញ៉ាំ​ផ្លែ​ក្រូច​។

ទោះយ៉ាងណាក៏ដោយ​ ក្រូច​ជា​ផ្លែឈើ​មួយ​ប្រភេទ​ដែល​ផ្ដល់​អត្ថប្រយោជន៍​ដល់​សុខភាព។ ប៉ុន្តែ​គួរ​ញ៉ាំ​ក្នុង​កម្រិត​មធ្យម។ ហើយ​អ្នក​គួរតែ​ប្រយ័ត្ន​ ប្រសិនបើ​អ្នក​មាន​ស្ថានភាព​សុខភាព​ជាក់លាក់​។​ ​យ៉ាងណាមិញ ​ប្រសិនបើ​អ្នក​ញ៉ាំ​ក្រូច​បាន​ត្រឹមត្រូវ​។​ អ្នកអាច​ទទួល​បាន​អត្ថប្រយោជន៍​យ៉ាង​ពេញលេញ​ពី​ផ្លែ​ក្រូច៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ផ្លែឈើ១០មុខ មានប្រយោជន៍ដល់រាងកាយយ៉ាងច្រើន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទីutes មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រជាពលរដ្ឋ សហជីព និងកម្មករ ថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែល​អំពាវនាវ​ឱ្យ​មាន​ការ​ងើប​បះបោរ​ប្រឆាំង​នឹងរាជរដ្ឋាភិបាលស្របច្បាប់

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អ៊ីស្រាអែលបើកការវាយឆ្មក់យ៉ាងសាហាវទៅលើជំរុំជនភៀសខ្លួន Jenin ក្នុងតំបន់ West Bank

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

តួកគីចាប់ខ្លួន​ម្ចាស់​សណ្ឋាគារ​ ​និងអ្នក​ពាក់​ព័ន្ធ​ ខណៈ​កំហឹងសាធារណៈ​ផ្ទុះ​ឡើង​​​​ខ្លាំង​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

Sokha Hotels

ព័ត៌មានពេញនិយម