សុខភាព
ទារិកាអាយុ ៣ ខែ កើតមិនគ្រប់ខែ មានជំងឺបេះដូង សរសៃបេះដូង ៣ មុខ ត្រូវបានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ សង្គ្រោះជោគជ័យ
ទារិកាតូច អាយុ ៣ ខែ មកពីខេត្តស្វាយរៀង កើតមិនគ្រប់ខែ មានជំងឺបេះដូង និងសរសៃបេះដូងដល់ទៅ ៣ មុខ នាំឲ្យពិបាកដកដង្ហើម ព្រមទាំងមានសន្ទះបេះដូងចំហទៀត (VSD) ត្រូវបានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ជួយសង្គ្រោះជោគជ័យ។

នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២៣ នេះ ដោយយោងតាមរយៈផេកហ្វេសប៊ុកផ្លូវការ Dr. Beat Richner បានឲ្យដឹងថា ទារិកាតូច ទើបអាយុបាន ៣ ខែ មកពីខេត្តស្វាយរៀង កើតមិនគ្រប់ខែ មានជំងឺបេះដូងស្មុគស្មាញពីកំណើត-មានសរសៃឈាមសួតបេះដូងស្តាំត្បៀតតូចខាងស្ដាំ (main-right pulmonary artery hopoplasia), សរសៃឈាមសួតឆ្វេងដុះបែកចេញពីសរសៃបេះដូងឆ្វេង (left hemi-truncus) និងមានសរសៃកងអាទែរធំ នៃបេះដូងឆ្វេង រុំរឹតបំពង់ខ្យល់ និងបំពង់បាយ នាំឲ្យពិបាកដកដង្ហើម (double aortic arches and vascular ring) ព្រមទាំងមានសន្ទះបេះដូងចំហទៀត (VSD) នាងត្រូវបានក្រុមគ្រូពេទ្យឯកទេសវះកាត់បេះដូងកម្ពុជា នៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ជួយសង្គ្រោះ ដោយធ្វើការវះកាត់ភ្ជិតប្រហោងបេះដូង កាត់តតម្រូវសរសៃបេះដូងឡើងវិញ បានដោយជោគជ័យ។

ផេកហ្វេសប៊ុកដដែលបញ្ជាក់ថា នេះជាករណីដ៏កម្របំផុត ដែលកូនង៉ែតនេះមានជំងឺបេះដូង និងសរសៃបេះដូងដល់ទៅ ៣ មុខ។ ថ្ងៃនេះ កូនង៉ែតខាងលើ បានធូរស្បើយដោយស្នាមញញឹមជាមួយឪពុកម្ដាយនាង។
ជាមួយគ្នានេះ មន្ទីរពេទ្យគន្ធបុប្ផា ក៏បានអរគុណមូលនិធិគន្ធបុប្ផាស្វីស និងមូលនិធិគន្ធបុប្ផាកម្ពុជា ព្រមទាំងសប្បុរសជនគ្រប់ៗ រូប ដែលតែងតែគាំទ្រដល់ដំណើរការមន្ទីរពេទ្យគន្ធបុប្ផាផងដែរ។
សូមបញ្ជាក់ថា រាល់ការព្យាបាលជំងឺទាំងអស់ គឺ ឥតគិតថ្លៃសម្រាប់គ្រប់ៗ គ្នា ដោយគ្មានការរើសអើងចំពោះបុគ្គលណាម្នាក់ឡើយ៕
អត្ថបទ ៖ ពិសី

-
KPT+១៧ ម៉ោង ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល