សុខភាព
អ្នកមានផ្ទៃពោះប្រយ័ត្ន «វីរុសហ្សុីកា» អាចឱ្យកូនកើតមកក្បាលតូច ខូចប្រព័ន្ធប្រសាទ ឬស្លាប់ក្នុងផ្ទៃ
«ជំងឺហ្សុីកា» ត្រូវបានគេស្គាល់ថា ជាភ្នាក់ងារចម្លងជំងឺដ៏សាហាវ ដែលធ្វើឱ្យកូនដែលកើតមកមិនប្រក្រតី ដូចជា មានក្បាលតូច ខូចខួរក្បាល និងប្រព័ន្ធប្រសាទ ហើយបើធ្ងន់ធ្ងរគឺបណ្តាលឱ្យទារកស្លាប់ក្នុងផ្ទៃតែម្តង។ នេះបើយោងតាមការផ្សព្វផ្សាយឱ្យដឹង របស់ក្រសួងសុខាភិបាល។

ជំងឺឆ្លងមួយប្រភេទនេះ វាធ្ងន់ធ្ងរលើសពីជំងឺឆ្លងដទៃផ្សេងទៀត ព្រោះមិនមានថ្នាំព្យាបាល និងមិនមានវ៉ាក់សាំងការពារ នៅឡើយទេ ហើយមិនត្រឹមតែឆ្លងតាមរយៈមូសខ្លាប៉ុណ្ណោះទេ វាអាចឆ្លងបានតាមរយៈការរួមភេទទៀតផង។

១. តើអ្នកកើតជំងឺហ្សុីកា មានអាការៈរោគបែបណាខ្លះ?
ភាគច្រើននៃអ្នកកើតជំងឺនេះប្រហែល ៧០% ទៅ ៨០% ពុំស្តែងចេញជារោគសញ្ញាអ្វីទាំងអស់ ប៉ុន្តែក្នុងចំណោមអ្នកផ្ទុក វីរុសហ្សុីកា មួយចំនួន ក៏អាចចេញរោគសញ្ញាមួយចំនួនដូចជា ក្តៅខ្លួន មានស្នាមក្រហមអុចលើស្បែក ឈឺសាច់ដុំ និងសន្លាក់ដៃជើង និងភ្នែកឡើងក្រហម (រលាក Conjonctive ភ្នែក)។
ឯរោគសញ្ញាបន្ទាប់បន្សំ អ្នកជំងឺ អាចលេចចេញអាការៈមួយចំនួន ដូចជា អស់កម្លាំង ឈឺក្បាល វិបត្តិផ្លូវរំលាយអាហារ (រាគ ឬ ក្អួត)។
២. ចំណុចសំខាន់ត្រូវយល់ដឹងពីជំងឺហ្សុីកា
– ភ្នាក់ងារចម្លងវីរុសប្រភេទនេះ (មូសខ្លា) មិនត្រឹមតែអាចខាំនៅពេលថ្ងៃប៉ុណ្ណោះទេ វាក៏អាចខាំនៅពេលយប់ផងដែរ។
– ជំងឺឆ្លងមួយប្រភេទនេះ មិនមានថ្នាំព្យាបាល និងមិនទាន់មានវ៉ាក់សាំងការពារនៅឡើយទេ។
– វីរុសហ្សុីកា អាចនៅក្នុងទឹកកាម ឈាម ទឹកនោម ទឹកភ្លោះ ទឹកមាត់ ព្រមទាំងសារធាតុរាវរាង្គកាយ នៅក្នុងខួរក្បាល និងខួរឆ្អឹងខ្នងទៀតផង។
៣. ធ្វើម៉េច ដើម្បីការពារខ្លួនពីការឆ្លង?
ចំពោះការការពារខ្លួនពីវីរុសហ្សុីកា មិនសូវជាខុសគ្នានឹងការពារខ្លួនពីជំងឺគ្រុនឈាមឡើយ គឺត្រូវ៖
– ប្រើថ្នាំបាញ់ ឬលាប កុំឱ្យមូសមកជិត (ស្ត្រីមានផ្ទៃពោះ អាចប្រើបាន ពុំមានផលប៉ះពាល់ទេ)
– ស្លៀកពាក់ឱ្យជិតខ្លួនប្រាណ និងមានពណ៌ភ្លឺ
– ជៀសវាងការរួមភេទជាមួយដៃគូ ដែលមានផ្ទុកវីរុសហ្សុីកា ត្រូវប្រើស្រោមអនាម័យរាល់ពេលរួមភេទ
– ការពារពីមូសខាំ ដោយសម្រាកក្នុងមុងរាល់ពេលថ្ងៃ/យប់ និងធ្វើយ៉ាងណា ឱ្យផ្ទះមានពន្លឺចូលគ្រប់គ្រាន់ បំបាត់ជម្រកមូស។
គួរបញ្ជាក់ថា ថ្មីៗនេះ ក្រសួងសុខាភិបាលបានប្រកាសពីការរកឃើញជំងឺហ្ស៊ីកា មួយករណី លើកុមារីអាយុ ៧ឆ្នាំ រស់ នៅឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ តាមការឱ្យដឹងពីប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម លោកវេជ្ជបណ្ឌិត លាង ឬទ្ធា នៅថ្ងៃទី២៥ កញ្ញា ឆ្នាំ២០២៣ នេះ កុមារីដែលឆ្លងជំងឺហ្ស៊ីកានោះ មានសុខភាពល្អប្រសើរ រង់ចាំធ្វើតេស្តពីរដងទៀត បើលទ្ធផលអវិជ្ជមាន នឹងអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ៕
អត្ថបទ៖ សុធាវី

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ