Connect with us

សុខភាព

ពិតឬអត់? ស្ត្រីមករដូវ មិនគួរផឹកទឹកត្រជាក់

បានផុស

នៅ

អំឡុងពេលមានរដូវ វាជារយៈពេលនៃភាពងាយរងគ្រោះសម្រាប់ស្ត្រី។ ហើយស្ត្រីជាច្រើនមានរោគសញ្ញាផ្សេងៗគ្នា។ មនុស្សខ្លះឈឺក្រពះធ្ងន់ធ្ងរ, អ្នក​ខ្លះ​មិន​មាន​ការ​ឈឺ​ចាប់​ទាល់​តែ​សោះ អ្នក​ខ្លះ​កើត​មុនតែ​ចង់​ញ៉ាំ​អាហារ​ហឹរ, សុដន់កាន់តែធំ ឬសូម្បីតែឆាប់ខឹងជាងមុនក៏សិទ្ធតែជារោគសញ្ញា។

ប៉ុន្តែទាក់ទងនឹងទឹកត្រជាក់ មនុស្សជាច្រើនប្រហែលជាធ្លាប់ឮ​ថាអំឡុងពេលមករដូវ អ្នក​មិនគួរ​ផឹកទឹកត្រជាក់នោះទេ។ តើការពិតអ្វីខ្លះ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុអ្វីបានជាស្ត្រីមករដូវ តើ​មាន​រោគ​សញ្ញា​មិន​ប្រក្រតី​ផ្សេងៗ​កើត​ឡើង​ទេ?

ដោយសារតែស្ត្រីមានរដូវ អ័រម៉ូនក្នុងរាងកាយនឹង​ផ្លាស់ប្តូរ និង​មិនមាន​តុល្យភាពដូចធម្មតា។ រាងកាយនឹងខ្សោយដោយសារតែរាងកាយបាត់បង់បរិមាណជាក់លាក់នៃសារធាតុរាវ។ ចំពោះស្រ្តីដែលសុខភាពមិនល្អ អាចឈឺបានយ៉ាងងាយក្នុងអំឡុងពេលនេះ។​ មនុស្សខ្លះប្រហែលជាមិនសប្បាយចិត្ត។ មនុស្សមួយចំនួនមាន​អាការៈ​អស់កម្លាំង ឈឺដៃ ឈឺជើង និងឈឺខ្លួន ឬអ្នកខ្លះអាចឈឺពោះធ្ងន់ធ្ងរ។ ហើយ​រោគសញ្ញា​ទាំងនេះ​ខ្លួនឯង​មាន​ផល​វិបាក​ខាង​អារម្មណ៍​ដូចជា​ឆាប់​ខឹង ងាយ​ខឹង ឬ​ជារឿយៗ​បាត់បង់​អារម្មណ៍​។ អារម្មណ៍ទាំងនេះប៉ះពាល់ដល់បរិមាណនៃការមករដូវក្នុងមនុស្សម្នាក់ៗផងដែរ។

ពិតឬអត់? ស្ត្រីមករដូវ មិនផឹកទឹកត្រជាក់?

ទស្សនាវដ្ដី​វេជ្ជសាស្ត្រ​ជា​ច្រើន​បញ្ជាក់​ដូច្នេះ​ថា ភាព​ស៊ាំ​របស់ស្ត្រី​ចំពោះជំងឺ​ថយចុះអំឡុង​ពេលមករដូវ។ ដូច្នេះហើយ វាជាប្រភពនៃ​ដំបូន្មាន​នោះ។ ស្ត្រី​មករដូវ កុំផឹកទឹកត្រជាក់ កុំញ៉ាំ​ការ៉េម ឬសូម្បីតែហាមឃាត់ការងូតទឹកត្រជាក់ ដោយសារតែរាងកាយរបស់យើងខ្សោយ ស្រាប់តែយើងធ្វើឲ្យ​សីតុណ្ហភាពរាងកាយរបស់យើងត្រជាក់ជាងធម្មតា។ នៅពេលដែលមេរោគមាននៅក្នុងខ្លួន ឬពីបរិស្ថានជុំវិញ នឹង​ឆ្លៀត​ឱកាស​ឥឡូវ​នេះ​ដើម្បី​បំផ្លាញ​សុខភាព​របស់​អ្នករហូតដល់យើងអាចឈឺដោយងាយបំផុត។​

ទោះ​ជា​យ៉ាង​ណា ​នោះ​មិន​មាន​ន័យ​ថា​ ផឹកទឹកត្រជាក់ វា​នឹង​បង្ក​ឱ្យ​មាន​ភាព​ខុស​ប្រក្រតី​ជាមួយ​នឹង​ការ​មក​រដូវ ដូចជា​ការ​មក​រដូវ​មិន​ចេញ​ទាំងស្រុងឬអាក់, ការឈឺចាប់ពេលមករដូវនឹងកាន់តែអាក្រក់ជាងមុន ឬ​មក​រដូវ​នឹង​មិន​មក​ជា​ធម្មតា​។​ល​។​ ប៉ុន្តែ​ហេតុផល​គឺ​ណែនាំ​មិនឲ្យផឹក​ទឹក​ត្រជាក់​។ គ្រាន់​តែ​រក្សា​សីតុណ្ហភាព​រាងកាយឲ្យមាន​សុខភាព​ល្អ​ក្នុង​អំឡុង​ពេល​ដែល​មាន​ហានិភ័យ​ខ្ពស់​នៃ​ជំងឺតែប៉ុណ្ណោះ។

វិធីថែរក្សាសុខភាពពេលមានរដូវ

គេងឲ្យបានគ្រប់គ្រាន់

ធ្វើលំហាត់ប្រាណដូចធម្មតា

បរិភោគអាហារដែលមានជីវជាតិ

ផឹកទឹកក្តៅឬទឹកសីតុណ្ហភាពបន្ទប់ ដើម្បីកាត់បន្ថយការប្រែប្រួលសីតុណ្ហភាពរាងកាយយ៉ាងឆាប់រហ័ស។

ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះភាពស្អាតនៃកន្លែងលាក់កំបាំងរបស់អ្នក។ ព្រោះពេលមករដូវ មាត់ស្បូននឹងបើកចំហជាងមុន ងាយនឹងបង្ករោគ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖តើម៉ោងណាដែលផឹកកាហ្វេល្អបំផុត សម្រាប់សុខភាពអ្នក?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម