Connect with us

សុខភាព

ខ្លាចការចាក់ ឬលេបថ្នាំ ស្ដ្រីអាចប្រើប្រាស់កៅអៀកពន្យារ​កំណើត​ជំនួសបាន

បានផុស

នៅ

វិធី​ពន្យារ​កំណើត​ដោយ​ប្រើ​កៅអៀក អាច​ថា​មិន​ទាន់​ទូលំទូលាយ​ខ្លាំង​ប៉ុន្មាន​ឡើយ​នៅ​ប្រទេស​កម្ពុជា​យើង ព្រោះតែ​តម្លៃ​ថ្លៃ និង​មិន​សូវ​យល់​ពី​របៀប​ប្រើប្រាស់។ ថ្ងៃនេះ Helloគ្រូពេទ្យ បាន​ស្វែងរក​អ្នក​ធ្លាប់​ប្រើប្រាស់​ម្នាក់​ដែល​ជា​ស្ត្រី​ខ្មែរ​រស់នៅ​ប្រទេស​បារាំង មាន​កូន ៣ នាក់ ហើយ​ទទួល​បាន​បទ​ពិសោធ​ពី​ពេទ្យ​បារាំង ចូល​ខ្លួន​មក​ណែនាំឲ្យស្រី​ៗ​គ្នា​យើង ពី​របៀប​បិទ​កៅអៀក​ពន្យារ​កំណើត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

– កៅអៀក​ពន្យារ​កំណើត​មួយ​ប្រអប់​មាន ៣ បន្ទះ សម្រាប់​បិទ ៣ សប្ដាហ៍
– កៅអៀក​បិទ​ដំបូង​នៅ​ថ្ងៃ​មក​រដូវ ឬ​ក្រោយ​អស់​រដូវ​ថ្ងៃ​ទី​១ ដល់​សប្ដាហ៍​ទី ៤ មិន​បាច់​បិទ​ទេ
– ពេល​បើក​ប្រអប់​មក​នឹង​មាន​ឃើញ ៣ បន្ទះ​ក្នុង​ស្រោម ហើយ​មាន​អក្សរ​ថា​ មួយ​ណា​បន្ទះ​ទី​១ ទី២ និងទី​៣
– ពេល​ហែក​សំបក​ភ្លាម នឹង​ឃើញ​កៅអៀក​ទំហំ ៣ ធ្នាប់​ដៃ និង​មាន​ផ្លាស្ទិកថ្លា​បិទ​កន្លែង​ស្អិត
– ការ​បិទ​កៅអៀក​នេះ​ទាមទារ​ធ្វើ​ឡើងទៀង​ពេល ឧទាហរណ៍៖ បិទ​បន្ទះ​ដំបូង ​ថ្ងៃ ព្រហស្បតិ៍ ម៉ោង ១១ ព្រឹក ហើយ​បន្ទះ​ទី​២ និង​ទី៣ ក៏​ត្រូវ​ធ្វើ​ឡើង​បែប​នេះ​ដែរ
– មុន​បិទ​ត្រូវ​ជូត​ស្បែក​កន្លែង​នោះ​ឲ្យ​ស្ងួត
– កៅអៀក​ពន្យារ​កំណើត​អាច​បិទ​នៅ​ដើម​ដៃ ​ត្រគាក ភ្លៅ និង​គ្រប់​ទី​កន្លែង​ដែល​ចង់
– អាច​ងូតទឹក និង​ដុស​សាប៊ូ​បាន តែ​កុំ​ខ្លាំង​ពេក​ខ្លាច​របក ហើយ​ចៀសវាង​លាប​ឡេ ព្រោះ​វា​អាច​នាំឲ្យ​បាត់បង់​ជាតិ​ស្អិត
– ផល​ប៉ះពាល់​មាន​ដូចជា​រមាស់ ឬ​របក​ស្បែក​កន្លែង​បិទ៕

អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet

ចុចអាន៖សុខាភិបាល​ក្រើន​រំលឹក វិធីបង្ការ​ការពុលស្រា អំឡុង​ចូលឆ្នាំ

ចុចអាន៖បើមិន​ចង់​កើត​ជំងឺ​៣​មុខ​នេះ ត្រូវឈប់ផឹកទឹកសុទ្ធដបជ័រត្រូវកម្តៅថ្ងៃភ្លាម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៤ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៤ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៥ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម