ព័ត៌មានអន្ដរជាតិ
បង់ក្លាដែស ផ្ទុះជំងឺគ្រុនឈាមធ្ងន់ធ្ងរបំផុត ខណៈមនុស្សស្លាប់ បន្តកើនឡើង លើស ១០០០នាក់ហើយ
គិតត្រឹម១០ខែក្នុងឆ្នាំនេះ ប្រទេសបង់ក្លាដែស មានមនុស្សជាង១០០០នាក់ហើយ បានស្លាប់ដោយសារជំងឺគ្រុនឈាម ក្នុងអ្វីដែលអាជ្ញាធរនិយាយថា ជាការផ្ទុះឡើងធ្ងន់ធ្ងរបំផុតនៃជំងឺនេះ ដែលប្រទេសមិនធ្លាប់ជួបប្រទះសោះ។

តួលេខពីអគ្គនាយកដ្ឋានសេវាសុខភាពរបស់ប្រទេសបង់ក្លាដែស ដែលចេញផ្សាយកាលពីយប់ថ្ងៃអាទិត្យទី១ខែតុលា បានបង្ហាញថា មនុស្សចំនួន ១០០៦នាក់បានស្លាប់ ក្នុងចំណោមករណីឆ្លងដែលបានបញ្ជាក់ជាង ២០០០០០ករណី។
ខ្យល់មូសុងសើមខុសពីធម្មតា បានបង្កភាពងាយស្រួលដល់សត្វមូស ដែលចម្លងមេរោគគ្រុនឈាមនិង បង្កាត់ពូជ។ ស្របពេលជាមួយគ្នានោះ ក្រុមមន្ត្រីបានព្យាយាមទប់ស្កាត់ ការរីករាលដាលនៃជំងឺនេះ ហើយមន្ទីរពេទ្យនានា ក៏ពោរពេញទៅដោយអ្នកជំងឺផងដែរ។
យោងតាមអង្គការសុខភាពពិភពលោក, ការឆ្លងជំងឺគ្រុនឈាម ត្រូវបានរាយការណ៍នៅក្នុងស្រុកទាំង៦៤របស់ប្រទេសបង់ក្លាដែស។

អ្នកជំងឺគ្រុនឈាមរាប់រយនាក់ បាននាំគ្នាទៅមន្ទីរពេទ្យក្នុងរដ្ឋធានី ដាក្កា ដើម្បីស្វែងរកការព្យាបាល ប៉ុន្តែមន្ទីរពេទ្យខ្វះឧបករណ៍ ព្រោះអ្នកជំងឺមានចំនួនច្រើនពេក។
ចំណែកក្រុមវេជ្ជបណ្ឌិតបានសង្កត់ធ្ងន់ថា បច្ចុប្បន្ន ស្ថានភាពអ្នកជំងឺគ្រុនឈាមនៅបង់ក្លាដែស កាន់តែយ៉ាប់យ៉ឺនទៅៗ បើធៀបនឹងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
តាមទិន្នន័យរបស់ទីក្រុងដាក្កា, មនុស្សរហូតដល់២០នាក់បានស្លាប់ ដោយសារជំងឺគ្រុនឈាមជារៀងរាល់ថ្ងៃ ក្នុងរយៈពេល២ខែចុងក្រោយ ហើយតួលេខអ្នកស្លាប់នៅឆ្នាំនេះ បានកើនលើសពីចំនួនសរុបក្នុងរយៈពេល២២ឆ្នាំចុងក្រោយទៅទៀត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?