សុខភាព
យល់ដឹងពី រោគសញ្ញា និងមូលហេតុ ដែលបង្កជាជំងឺមហារីកថ្លើម
១. អ្វីទៅជាជំងឺមហារីកថ្លើម?
ជំងឺមហារីកថ្លើម ជាជំងឺដែលកើតឡើងដោយការលូតលាស់ខុសប្រក្រតីនៃកោសិកាថ្លើម។ វាអាចផ្តើមចេញពីសាច់ថ្លើមខ្លួនឯង ឬមួយពីការឆ្លងរាលដាលពីសរីរៈដទៃ (Métastase)។
ជំងឺមហារីកថ្លើមមានច្រើនប្រភេទ ប្រភេទដែលយើងជួបប្រទះញឹកញាប់ជាងគេ គឺជាពួកប្រភេទមហារីកដែលកើតលើអ្នក ដែលមានជំងឺក្រិនថ្លើម ដែលគេឲ្យឈ្មោះថា CHC (Carcinome Hépato-Cellulaire) ប្រភេទផ្សេងទៀតគឺកម្រជួប។

២. តើជំងឺមហារីកថ្លើមមានរោគសញ្ញាអ្វីខ្លះ?
រោគសញ្ញានៃជំងឺមហារីកថ្លើមមានដូចជា៖
– ឈឺពោះ
– អស់កម្លាំង មិនសូវឃ្លាន ស្លេកស្លាំង ស្រកទម្ងន់
– មានដុំ ដោយស្ទាបប៉ះនៅពោះ

៣. មូលហេតុអ្វីខ្លះ ដែលបង្កជាជំងឺមហារីកថ្លើម?
កត្តាមួយចំនួន ដែលជាមូលហេតុបង្កជាជំងឺមហារីកថ្លើមមាន៖
– ពិសាស្រា និងបារី ដែលបង្កឲ្យក្រិនថ្លើម
– ជំងឺរលាកថ្លើម បេ និង សេ (B, C)
– ជំងឺទឹកនោមផ្អែម បារ៉ាស៊ីត ថ្នាំពន្យារកំណើត
– វិទ្យុសកម្ម
– សារធាតុគីមីមួយចំនួន
– ការសាយភាយពីសរីរាង្គដទៃ


ជាទូទៅជំងឺមហារីកថ្លើម ច្រើនកើតឡើងដោយស្ងៀមស្ងាត់ ហេតុដូចនេះត្រូវគប្បីតាមដានសុខភាពជាប្រចាំ និងពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលឲ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ បើមិនចង់កើតជំងឺ៣មុខនេះ ត្រូវឈប់ផឹកទឹកសុទ្ធដបជ័រត្រូវកម្តៅថ្ងៃភ្លាម

-
KPT+១ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល