Connect with us

សុខភាព

ដឹងទេ! តែបៃតងអាចជួយសម្រកទម្ងន់បាន

បានផុស

នៅ

មានវិធីជាច្រើនដែលមានប្រសិទ្ធភាពក្នុងការសម្រកទម្ងន់ រួមទាំងការគ្រប់គ្រងរបបអាហារផង​ដែរ។ ក្នុងនោះមានទាំងលំហាត់ប្រាណ ការជ្រើសរើស​អាហារ​ដែល​ជួយ​ឲ្យស្រក​ទម្ងន់​បាន​យ៉ាង​ងាយ​។​

តែ​បៃតង​ក៏ជា​ជម្រើស​មួយ​ដែល​ប្រជាជន​ជប៉ុន​ប្រើ​ដើម្បី​ជួយ​សម្រក​ទម្ងន់​។ ចូរយើងស្វែងយល់ថា​ហេតុអ្វីបានជាតែបៃតង​អាចជួយអ្នកក្នុងការសម្រកទម្ងន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១ ឥទ្ធិពលរួម​រវាង​ជាតិកាហ្វេអ៊ីន និង catechins

ជាតិកាហ្វេអ៊ីន​នៅក្នុងតែ​រំញោចក្រពេញ Adrenal ឲ្យ​បញ្ចេញ adrenaline និង noradrenaline កាន់តែ​ច្រើន​ទៅ​ក្នុងឈាម។ Noradrenaline ទទួលខុសត្រូវក្នុងការបង្កើន lipolysis នៅក្នុងជាលិកា adipose ។ Catechin គឺជាសារធាតុ polyphenol ដែលត្រូវបានបែងចែកជា៤ ប្រភេទ: epicatechin, epicatechin gallate និង Epigallocatechin gallate ក្នុងចំណោមសារធាតុ polyphenolic ទាំងអស់ epigallocatechin gallate ឬ EGCG គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលដែលការពារការបំបែកអរម៉ូន noradrenaline ដែល​មាន​ឥទ្ធិពល​ដុត​បំផ្លាញជាតិ​ខ្លាញ់​ក្នុងរាងកាយ។ ដូច្នេះវាអនុញ្ញាត​ឲ្យ​រាងកាយ​រក្សា​ឥទ្ធិពល​នៃ​ការ​រំលាយ​អាហារ​ជាតិ​ខ្លាញ់​បាន​យូរ។

២ សារធាតុ Polyphenols ក្នុងតែបៃតង បង្កើនសមត្ថភាពរបស់ថ្លើមក្នុងការបន្សាបជាតិពុល

សារធាតុ Polyphenols នៅក្នុងតែបៃតង និង matcha មានសមត្ថភាពពង្រឹងមុខងារថ្លើម ជួយបណ្តេញជាតិពុលចេញពីរាងកាយ។ នៅពេលដែលជាតិពុលត្រូវបានបញ្ចេញយ៉ាងងាយស្រួល វានឹងធ្វើ​ឲ្យរាងកាយដុតបំផ្លាញជាតិខ្លាញ់បានល្អប្រសើរ និងធ្វើឲ្យវាកាន់តែស្លីមជាងមុន។

៣ Theanine ក្នុងតែបៃតង​កាត់បន្ថយ​ចំណង់​អាហារ

L-theanine គឺជា​អាស៊ីត​អាមីណូដែលមានច្រើននៅក្នុងតែបៃតង និង matcha ។ វាមាន​លក្ខណៈសម្បត្តិធ្វើ​ឲ្យ​រាងកាយសម្រាក និងធ្វើឲ្យ​អ្នកគេងលក់ស្រួល។ ជាងនេះទៅទៀត សារធាតុប្រភេទ​នេះ​ក៏ជួយកែតម្រូវកម្រិតនៃ​សារធាតុ​បញ្ជូន​សរសៃ​ប្រសាទ Serotonin និង Dopamine ឲ្យ​ស្ថិតក្នុងស្ថានភាពមានតុល្យភាព។ ដូច្នេះ​ហើយ វា​ជួយ​បន្ថយ​អារម្មណ៍​នៃ​ចំណង់​អាហារ និង​នាំ​ឲ្យ​ស្រក​ទម្ងន់​។

ប្រសិនបើអ្នកស្ថិតក្នុងដំណើរការនៃការគ្រប់គ្រង និងសម្រកទម្ងន់ សូមសាកល្បងប្រើតែបៃតង ដើម្បីជួយឲ្យ​​អ្នក​ស្រក​ទម្ងន់​បានលឿន។ វាត្រូវបានគេរកឃើញថាការផឹកតែបៃតង ១ ពែងមុន​ពេលញ៉ាំអាហារមានប្រសិទ្ធភាពក្នុងការដុតបំផ្លាញជាតិខ្លាញ់ក្នុងខ្លួន។ ហើយបរិមាណដែលអ្នកផឹកសម្រាប់ការសម្រកទម្ងន់គួរតែមានប្រហែល ៥០០ មីលីលីត្រក្នុងមួយថ្ងៃ តែបៃតងប្រភេទខ្លះមានបរិមាណជាតិកាហ្វេអ៊ីនខ្ពស់ ដូច្នេះត្រូវប្រុងប្រយ័ត្នកុំផឹកវា មុនពេលចូលគេង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖៦យ៉ាងគួរដឹង សម្រាប់អ្នកចូលចិត្តផឹកតែទឹកដោះគោរាល់ថ្ងៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម