សុខភាព
មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ សង្គ្រោះជីវិតក្មេងប្រុសម្នាក់ នៅដង្ហើមចុងក្រោយ រលាកសួតសងខាង វិវត្តជាដំបៅខ្ទុះធ្លុះធ្លាយសួតស្មុគស្មាញបំផុត រហូតជាសះស្បើយ
មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ជួយសង្គ្រោះជីវិត ក្មេងប្រុស អាយុ ១២ ខែ ម្នាក់ មកពីខេត្តកណ្ដាល ដែលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរបំផុត ដង្ហើមចុងក្រោយ មានជំងឺរលាកសួតទាំងសងខាងយ៉ាងធ្ងន់ធ្ងរ និងវិវត្តទៅជាដំបៅខ្ទុះធ្លុះធ្លាយសួតយ៉ាងស្មុគស្មាញបំផុត រហូតជាសះស្បើយ សុខភាពល្អ។

នៅព្រឹកថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២៣ នេះ តាមរយៈផេកហ្វេសប៊ុកផ្លូវការ Dr. Beat Richner បានឲ្យដឹងថា ក្មេងប្រុសតូចម្នាក់ អាយុ ១២ ខែ មកពីខេត្តកណ្ដាល យកមកមន្ទីរពេទ្យគន្ធបុប្ផានាដង្ហើមចុងក្រោយ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរបំផុត មានជំងឺរលាកសួតទាំងសងខាងយ៉ាងធ្ងន់ធ្ងរ និងវិវត្តទៅជាដំបៅខ្ទុះធ្លុះធ្លាយសួតយ៉ាងស្មុគស្មាញបំផុត ដោយសារមេរោគបាក់តេរីកាចឈ្មោះ Burkholderia pseudomallei + វីរុសRSV+ វីរុស enfluenza A រួមគ្នាវាយប្រហារសួតគាត់។

ផេកហ្វេសប៊ុកដដែល បន្ថែមថា ក្មេងប្រុសខាងលើ ត្រូវបានជួយសង្គ្រោះជីវិតនៅផ្នែកសង្គ្រោះបន្ទាន់គន្ធបុប្ផាភ្នំពេញ អស់រយៈពេល ៦៤ ថ្ងៃ ដោយជំនួយម៉ាស៊ីនសប់ដង្ហើម និងត្រូវបានធ្វើការវះកាត់យកក្លែបសួតស្អុយរលួយចំនួន ២ លើក ហើយថ្ងៃនេះបានជាសះស្បើយ និងមានសុខភាពល្អ។

ផេកហ្វេសប៊ុកដដែល ក៏បានបញ្ជាក់ដែរថា ជំងឺរលាកសួតធ្ងន់ធ្ងរ អាចបង្កឡើងដោយពួកបាក់តេរី មេរោគផ្សិត និងពពួកវីរុសមួយចំនួន។ ជួនកាល ក៏មានពួកបាក់តេរី និងវីរុសរួមគ្នា វាយប្រហារប្រព័ន្ធដង្ហើមក្នុងពេលតែមួយផងដែរ។
គួរជម្រាបថា រាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃសម្រាប់គ្រប់ៗ គ្នា ដោយគ្មានការរើសអើងចំពោះបុគ្គលណាម្នាក់ឡើយ៕
អត្ថបទ ៖ ពិសី

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច