សុខភាព
មានជំងឺទឹកនោមផ្អែម តែស្ដ្រីចង់បានកូន តើធ្វើយ៉ាងម៉េច?
ការពពោះ សម្រាលបុត្រ អាចនិយាយបានថា ជាវិញ្ញាសាមួយដែលលំបាកសម្រាប់ស្ត្រីគ្រប់រូប ហើយវារឹតតែពិសេសទៅទៀត សម្រាប់អ្នកជំងឺទឹកនោមផ្អែមដែល ចង់បានបុត្រ។
ជាការពិតណាស់ ស្ត្រី អាចរៀបចំផែនការគ្រួសារបាន ដូចនេះ ស្ត្រីដែលមានជំងឺទឹកនោមផ្អែមប្រភេទទី១ក្តី ឬទី២ក្តី គួរគប្បី ជួបប្រឹក្សាយោបល់ជាមួយគ្រូពេទ្យ ផ្នែកសម្ភព និង ផ្នែកទឹកនោមផ្អែមជាមុនសិន មុននឹងផ្តើមយកបុត្រ (consultation pre-conception)។
កាជួបពិគ្រោះជាមួយគ្រូពេទ្យទឹកនោមផ្អែម អាចឲ្យអ្នកជំងឺ រៀបចំខ្លួនដូចតទៅនេះ
១. សម្របសម្រួលការព្យាបាល ឲ្យកម្រិតជាតិស្ករបានល្អ (មធ្យមភាពកម្រឹតជាតិស្ករក្នុងឈាម រយៈពេលបីខែចុងក្រោយ HbA1c តិចជាង < 6.5%) ។
២. ស្វែងយល់ពីការបរិភោគអាហារឲ្យបានសមស្រប។
៣. ចាប់ផ្តើមរៀនប្រើអាំងស៊ុយលីន បើអ្នកជំងឺកំពុងប្រើថ្នាំគ្រាប់ (ត្បិតក្នុងអំឡុងពេលពពោះអាំងស៊ុយលីនជាថ្នាំ ដែលអាចជួយឲ្យជាតិស្ករបានដល់គោលដៅ និងមិនមានប៉ះពាល់ដល់ការលូតលាស់របស់គភ៌)។
៤. សម្របសម្រួលកម្រិតអាំងស៊ុយលីន ដែលត្រូវប្រើ សម្រាប់អ្នកទឹកនោមផ្អែមប្រភេទទី១។
៥. ស្វែងយល់ពីរបៀបតាមដានជាតិស្ករក្នុងអំឡុងពេល ពពោះ។
៦. ស្វែងរកផលវិបាកនានា ដែលបង្កដោយជំងឺទឹកនោមផ្អែម ពិសេសបាតភ្នែក(retinopathie diabetique) និងតម្រងនោម(nephropathie diabetique) ដែលផលវិបាកទាំងនេះអាចវិវត្តឆាប់រហ័ស ក្នុងអំឡុងពេលពពោះ៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ តើអ្វីទៅជាកូនកណ្តុរដំបូង នៃដុំមហារីក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល