សុខភាព
ក្រសួងសុខាភិបាល៖ ការផ្សព្វផ្សាយគ្មានមូលដ្ឋានអាចប៉ះពាល់សេចក្តីថ្លៃថ្នូរអ្នកប្រកបវិជ្ជាជីវៈពិត
ក្រសួងសុខាភិបាលមួយរយៈកន្លងមកនេះកត់សម្គាល់ឃើញថា មានការផ្សព្វផ្សាយក្នុងក្របខណ្ឌវិជ្ជាជីវៈសុខាភិបាលរបស់បុគ្គលមួយចំនួន ដែលពុំមានមូលដ្ឋានវិទ្យាសាស្ត្រ វេជ្ជសាស្ត្រ និងការទទួលស្គាល់ពីក្រសួងសុខាភិបាល ឬគណៈវិជ្ជាជីវៈ សុខាភិបាល កំពុងធ្វើឲ្យមានការប៉ះពាល់ដល់ក្រុមសីលធម៌ វិជ្ជាជីវៈ សេចក្ដីថ្លៃថ្នូររបស់អ្នកប្រកបវិជ្ជាជីវៈ សុខាភិបាល និងប៉ះពាល់ដល់សុខភាពសាធារណៈ។

ដើម្បីឈានទៅលុបបំបាត់នូវសេវាសុខាភិបាលខុសច្បាប់ នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ នេះ ក្រសួងសុខាភិបាលបានចេញមកអំពាវនាវដល់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលឯកជនទាំងឡាយ ដែលបើកបន្ទប់ពិគ្រោះព្យាបាល គ្លីនិក មន្ទីរ ពហុ ព្យាបាល ត្រូវគោរពឲ្យបានហ្មត់ចត់នូវក្រមសីលធម៌វិជ្ជាជីវៈ និងច្បាប់ស្តីពី ការគ្រប់គ្រងអ្នក ប្រកបវិជ្ជាជីវៈវិស័យសុខាភិបាលឲ្យបានត្រឹមត្រូវ ព្រមទាំងជៀសវាងការផ្សព្វផ្សាយហួសពីការពិតឬ បំភ្លៃការពិត។
គណៈវិជ្ជាជីវៈសុខាភិបាលនីមួយៗ ត្រូវពង្រឹងការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលពាក់ព័ន្ធ ស្របតាមសមត្ថកិច្ចរបស់ខ្លួន ដែលមានចែងក្នុងច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យ សុខាភិបាល និងពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាលឲ្យបានច្បាស់លាស់ ដើម្បីកិត្តិយស និង សេចក្ដីថ្លៃថ្នូររបស់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល។

អាជ្ញាធរមូលដ្ឋានគ្រប់រាជធានី-ខេត្ត ត្រូវចូលរួមណែនាំទប់ស្កាត់រាល់ការផ្តល់សេវាសុខាភិបាលដែលគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល និងការផ្សព្វផ្សាយជាលក្ខណៈពាណិជ្ជកម្មក្នុងក្របខណ្ឌវិជ្ជាជីវៈសុខាភិបាលដែលពុំមានមូលដ្ឋានវិទ្យាសាស្ត្រច្បាស់លាស់ បំផ្លើសខុសពីការពិតធ្វើឲ្យមានការយល់ ច្រឡំដល់បងប្អូនប្រជាពលរដ្ឋ។
ក្រសួងសុខាភិបាលក៏សង្ឃឹម និងជឿជាក់យ៉ាងមុតមាំចំពោះការចូលរួមយ៉ាងយកចិត្តទុកដាក់របស់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលឯកជន និងអាជ្ញាធរពាក់ព័ន្ធក្នុងការទប់ស្កាត់នូវរាល់ភាពអសកម្មទាំងនេះ ដើម្បីចៀសវាងឲ្យបាននូវការប៉ះពាល់ដល់សុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជាប្រកបដោយការទទួលខុសត្រូវខ្ពស់៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់