Connect with us

សុខភាព

តើត្រូវការពារខ្លួនបែបណាពីជំងឺឈឺភ្នែក ឬ ភ្នែកក្រហម?

បានផុស

នៅ

ភ្នែក គឺជាចក្ខុសំខាន់បំផុតសម្រាប់មនុស្សដែលត្រូវមើលថែរក្សាឱ្យបានល្អ ចៀសវាងមានបញ្ហាផ្សេងៗអាចបណ្តាលឱ្យប៉ះពាល់ដល់ភ្នែក និងការមើលឃើញរបស់មនុស្សគ្រប់រូប។ ជំងឺភ្នែកក្រហម ឬ ឈឺភ្នែកនេះ គឺកើតឡើងលើមនុស្សគ្រប់វ័យហើយក៏ឆ្លងរីករាលដាលលឿនផងដែរ ប្រសិនជាមិនបានដឹងពីវិធីការពារខ្លួនពីការឆ្លងនេះ។ តើត្រូវការពារខ្លួនបែបណាខ្លះ ដើម្បីកុំឱ្យឆ្លងជំងឺឈឺភ្នែក ឬ កើតជំងឺនេះបាន?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការស្រាវជ្រាវបង្ហាញថា ដើម្បីការពារខ្លួនកុំឱ្យឆ្លងជំងឺឈឺភ្នែកគឺ៖

  • កុំប៉ះ ឬ ញីភ្នែក ជាពិសេសនៅពេលដែលដៃមិនស្អាត
  • ត្រូវលាងដៃជាមួយសាប៊ូឱ្យបានត្រឹមត្រូវ ចៀសវាងមានមេរោគហើយទៅប៉ះពាល់ភ្នែក
  • ចៀសវាងប្រើប្រាស់របស់របររួមគ្នាជាមួយអ្នកដែលបានឈឺភ្នែករួចហើយ
  • ចៀសវាងប្រើថ្នាំភ្នែករួមគ្នា ឬ យកថ្នាំភ្នែកទៅប្រើខាងភ្នែកដែលឈឺ ប្រើជាមួយភ្នែកម្ខាងទៀតដែលមិនទាន់ឈឺ អាចធ្វើឱ្យឆ្លងបាន
  • ប្រសិនជាមានបញ្ហាឈឺភ្នែក មិនថាធ្ងន់ ឬ ស្រាលឡើយត្រូវទៅពិគ្រោះយោបល់ និងពិនិត្យភ្នែកជាមួយគ្រូពេទ្យជំនាញជាបន្ទាន់ ដើម្បីទទួលបានការព្យាបាលទាន់ពេលវេលា
  • កុំសូវនៅជិតទូរសព្ទ កុំព្យូទ័រ ឬ ប្រើប្រាស់ពន្លឺខ្លាំងពេក អាចប៉ះពាល់ដល់ភ្នែក ពោល គឺត្រូវឱ្យភ្នែកសម្រាកឱ្យបានច្រើន និងព្យាយាមចេញក្រៅដើម្បីស្វែងរកមើលទេសភាពពណ៌បៃតង។ល។

ជារួម ការឆ្លងជំងឺភ្នែកក្រហម គឺជាការរលាកភ្នាសសរសៃភ្នែកដែលបង្កឡើងដោយបាត់តេរី ឬ វីរុស។ នៅពេលដែលមានបញ្ហាភ្នែកក្រហម វានឹងចេញរោគសញ្ញាដូចជា ចាប់ផ្តើមរកាំភ្នែក ភ្នែកឡើងក្រហម ហើមត្របកភ្នែក រមាស់ ហើយករណីខ្លះទៀតគឺហូរទឹកភ្នែកផងដែរ។ ដូច្នេះ មនុស្សគ្រប់រូបនៅពេលដែលមានបញ្ហាភ្នែកក្រហម គួរប្រញាប់ទៅមន្ទីរពេទ្យឱ្យបានទាន់ពេលវេលា មិនអាចធ្វេសប្រហែសបាននោះទេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៥ នាទីutes មុន

កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី១៦មេសា

អគ្គិភ័យ
សន្តិសុខសង្គម១ ម៉ោង មុន

យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ​១៦ខ្នងនៅខណ្ឌឬស្សីកែវ

ព័ត៌មានជាតិ១១ ម៉ោង មុន

បណ្ឌិត លី ឆេង​ ​​អរគុណ​យ៉ាង​ជ្រាលជ្រៅចំពោះ សម្តេច  ហ៊ុន សែន  ដែល​​គាំទ្រ និង​ផ្តល់​ឱកាស​យ៉ាង​ពេញ​លេញ​ដល់វិស័យអប់រំផ្នែកឯកជន

ព័ត៌មានជាតិ១៥ ម៉ោង មុន

ពលរដ្ឋ និងអ្នកឃ្លាំមើល សរសើរមន្ត្រីប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិយកចិត្តទុកដាក់ពលករវិលចូលស្រុក

សេចក្ដីជូនដំណឹង១៥ ម៉ោង មុន

ត្រឹមតែ ៣ខែ ប៉ុណ្ណោះក្រុមហ៊ុន អៃ-ឆា ហ៊្វូដខេអេច បានចុះកុងត្រាជាមួយម្ចាស់ហ្វ្រេនឆាយជាង ២០ ហាង

ព័ត៌មានជាតិ១៩ ម៉ោង មុន

លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់

អគ្គិភ័យ
សន្តិសុខសង្គម១ ម៉ោង មុន

យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ​១៦ខ្នងនៅខណ្ឌឬស្សីកែវ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ​ ដកស្មាតហ្វូន កុំព្យូព័រ គ្រឿងអេឡិចត្រូនិកផ្សេងទៀត ពីបញ្ជីពន្ធបដិការ

ព័ត៌មានជាតិ១៦ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ២៣ ម៉ោង មុន

ពងទា១ពាន់គ្រាប់ ត្រូវបានដាក់ឱ្យអ្នកចូលរួមសង្រ្កាន្តស្រុកខ្សាច់កណ្ដាល បរិភោគឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម