សុខភាព
តែ ៥ ប្រភេទ ល្អសម្រាប់អ្នកកំពុងសម្រកទម្ងន់ពេលល្ងាច
ការសម្រកទម្ងន់មិនមែនសុទ្ធតែទទួលបានផលជាទីគាប់ចិត្តភ្លាមៗ ក្នុងពេលដែលមនុស្សមួយចំនួនជ្រើសរើសការប្រើថ្នាំ ដែលជាការប្រថុយប្រថានខ្លាំង។ ចំណែកអ្នកខ្លះទៀត បានសម្រេចប្រើវិធីធម្មជាតិ ត្បិតថាយូរកាលតែទទួលបានលិទ្ធផលល្អនិងមានសុខភាពគាប់ប្រសើរផងដែរ។
ទោះយ៉ាងណាក៏ដោយ មានវិធីជាច្រើនដែលងាយៗ ដូចជាការផឹកតែនៅពេលល្ងាច ក៏អាចជួយក្នុងការសម្រកទម្ងន់បានយ៉ាងមានប្រសិទ្ធភាព។

១ តែ cinnamon
ជួយជំរុញការរំលាយអាហារបានល្អ។ ជួយប្រឆាំងរ៉ាឌីកាល់សេរី កាត់បន្ថយផលប៉ះពាល់នៃការញ៉ាំអាហារដែលមានជាតិខ្លាញ់ ដូចជាកាត់បន្ថយឧស្ម័នកាត់បន្ថយរ៉ាឌីកាល់សេរី និងកាត់បន្ថយជាតិខ្លាញ់។
២ តែ Chamomile
ជួយជំរុញការសម្រកទម្ងន់ ជួយបញ្ចេញឧស្ម័ន – កាត់បន្ថយការហើមពោះ។ វាក៏មានជាតិកាល់ស្យូម ប៉ូតាស្យូម និង flavonoids ដែលល្អសម្រាប់រាងកាយ និងជួយ detox កម្ចាត់ជាតិពុល និងទឹកលើស និងជួយឲ្យគេងលក់ស្រួល។
៣ តែបៃតង (មិនបន្ថែមជាតិស្ករ)
មានសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើន។ ផ្តល់ថាមពលទាប ដើម្បីជួយដុតបំផ្លាញជាតិខ្លាញ់បានលឿន។ កាត់បន្ថយជាតិខ្លាញ់ដែលកកកុញនៅក្នុងផ្នែកផ្សេងៗ នៃរាងកាយនៅក្នុងតែបៃតងជួយក្នុងការសម្រកទម្ងន់។ អ្នកដែលផឹកតែបៃតងជារៀងរាល់ថ្ងៃនឹងមានអត្រានៃការដុតខ្លាញ់អំឡុងពេលហាត់ប្រាណច្រើនជាងអ្នកដែលមិនផឹកតែបៃតង។ លើសពីនេះទៀតវាក៏ជួយការពារជំងឺមហារីក និងជួយពន្យារការចាប់ផ្តើមនៃជំងឺ Alzheimer ។
៤ តែខ្ញី
ខ្ញីមានរសជាតិហឹរ ជួយបន្ថយរោគសញ្ញាត្រជាក់ ជួយសម្រកទម្ងន់ អ្នកដែលផឹកតែខ្ញីជាមួយអាហារសម្រាប់អាហារពេលព្រឹក វានឹងជួយកាត់បន្ថយខ្លាញ់ក្បាលពោះ រង្វង់ចង្កេះ និងកាត់បន្ថយភាពស្រេកឃ្លានបើធៀបនឹងអ្នកមិនផឹក
៥ តែ Peppermint
ជួយឲ្យរាងកាយបំបែកជាតិខ្លាញ់ និងរំលាយអាហារបានលឿនរហ័សទាន់ចិត្ត។នេះជាជម្រើសដ៏ល្អប្រសើរសម្រាប់អ្នកដែលចង់សម្រកទម្ងន់បែបងាយៗ៕

ប្រែសម្រួល សាង ស្រីល័ក្ខ

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល