សុខភាព
តើមានអ្វីកើតឡើង បើអ្នកឈប់ពិសាគ្រឿងស្រវឹង ១ ខែ?
ទោះបីគ្រប់គ្នាបានដឹងពីគុណវិបត្តិរបស់គ្រឿងស្រវឹងហើយក្ដី ប៉ុន្តែនៅតែមានអ្នកទទួលទានជាច្រើនដដែល ព្រោះគិតថាមិនសប្បាយឡើយ ប្រសិនបើគ្មានវត្តមានវា ។
សម្រាប់អ្នកដែលចង់ផ្ដាច់គ្រឿងស្រវឹង សុខភាពរាងកាយ និងសុខភាពផ្លូវចិត្តរបស់ពួកគេ ក៏នឹងផ្លាស់ប្ដូរគួរឲ្យកត់សម្គាល់ក្នុងរយៈពេល ១ ខែប៉ុណ្ណោះ ។

អ្នកផ្ដាច់អាចសង្កេតឃើញថាស្បែកស្អាតជាងមុនដោយមានសំណើម បង្កើនការផ្លាស់ប្តូរកោសិកាឆាប់រហ័ស និងពន្យារភាពចាស់ ។ ជាការពិតណាស់ រាងកាយនឹងស្រូបយកជាតិទឹកបានច្រើនជាងមុន សូម្បីតែថ្លើមក៏ចាប់ផ្ដើមបណ្ដេញជាតិពុលដែរ ។

ក្រៅពីនេះ ការផ្ដាច់សុរាជួយឲ្យអ្នកគេងលក់ស្កប់ស្កល់ ហើយអារម្មណ៍ និងការយកចិត្តទុកដាក់ធ្វើការងារកាន់តែប្រសើរឡើងដូចគ្នា ។ មិនតែប៉ុណ្ណោះ សម្រាប់អ្នកចង់សម្រកទម្ងន់ក៏មានភាពងាយស្រួលដែរ ព្រោះថ្លើមបំប្លែងសារធាតុចិញ្ចឹមបានល្អ រក្សានូវជាតិរ៉ែ និងវីតាមីន, បង្កើតប្រូតេអ៊ីន អង់ស៊ីម និង ទឹកប្រមាត់, រក្សាតុល្យភាពអ័រម៉ូន និងកាត់បន្ថយសម្ពាធឈាមជាដើម ។

ក្នុងករណីមិនអាចផ្ដាច់សុរាបាន អ្នកគប្បីស្វែងរកជំនួយពីគ្រូពេទ្យ ឬ អ្នកមានបទពិសោធន៍ ដើម្បីជួយក្នុងការសម្រេចគោលដៅយ៉ាងមានប្រសិទ្ធភាព ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ បុគ្គលល្បីលំដាប់ពិភពលោក ៦ រូប មិនសេពគ្រឿងស្រវឹងដាច់ខាត

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
រថយន្តបុកគ្នា ខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ២០០កាន៖ ពលរដ្ឋខ្លាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ដើមផ្កាត្របែកព្រៃលើសួនទ្រូងផ្លូវជាតិលេខ៥ ងាប់ជាង១ពាន់ដើម ខណៈមន្ត្រីជំនាញអះអាងថា ភាគច្រើនមកពីសត្វឌួងស៊ី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី វាយប្រហាររោងចក្រនុយក្លេអ៊ែរនៅ Chernobyl បង្កហានិភ័យលេចធ្លាយជាតិវិទ្យុសកម្ម
-
ចរាចរណ៍២ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ