សុខភាព
ក្រោយពីកាត់ថង់ទឹកប្រមាត់ចេញ តើអ្នកជំងឺអាចពុលចំណីអាហារឬទេ?
១) ថង់ទឹកប្រមាត់ជាអ្វី? មានមុខងារអ្វីខ្លះ?
– ថង់ទឹកប្រមាត់ ជាសរីរាង្គ ដូចជាថង់តូចមួយនៅជាប់នឹងថ្លើម ប្រវែងជាមធ្យម១០សង់ទីម៉ែត្រ តភ្ជាប់ទៅផ្លូវទឹកប្រមាត់ ដែលហូរពីថ្លើម ទៅពោះវៀន (Canal du cholédoque)។
– វាមានមុខងារជាកន្លែងផ្ទុកទឹកប្រមាត់បម្រុង ដែលបញ្ចេញដោយថ្លើម។ ទឹកប្រមាត់នេះ មានមុខងារជួយសម្រួលបន្ថែមដល់ការរំលាយអាហារ និងសារធាតុខ្លាញ់មួយចំនួន។
២) មូលហេតុឈានដល់ការកាត់ថង់ទឹកប្រមាត់ ៖
– ការរលាកថង់ទឹកប្រមាត់ដោយមេរោគ ឬដុំគ្រួស (Cholécystite alithiasique ou lithiasique )
– ដុះគ្រួសនៅផ្លូវទឹកប្រម៉ាត់ចម្បង (Calculs des voies biliaires principales)
– ការដុះដុំសាច់ (Polype vésiculaire)
– ជំងឺមហារីកថង់ទឹកប្រមាត់ (Cancer de la vésiculaire biliaire)

៣) តើមានអ្វីកើតឡើង បន្ទាប់ពីកាត់ថង់ទឹកប្រមាត់ចេញ (Cholécystectomie)?
– ក្រោយពីកាត់ថង់ទឹកប្រមាត់ចេញ ថ្លើមនៅតែបញ្ចេញទឹកប្រមាត់ដូចធម្មតា ទៅកាន់ពោះវៀន ដើម្បីរំលាយអាហារ។ គ្រាន់តែគ្មានការបម្រុងទុកប៉ុណ្ណោះ។
– បន្ទាប់ពីកាត់ថង់ទឹកប្រមាត់ចេញ ខ្លួនយើងបានបង្កើតបាតុភូតសម្របសម្រួលមួយឡើង (Phénomène de compensation)។ ផ្លូវទឹកប្រមាត់ ដែលភ្ជាប់ពីថ្លើមទៅពោះវៀន រីកធំជាងមុនបន្តិច ដើម្បីឆ្លើយតបទៅនឹងបាតុភូតនេះ។
បញ្ជាក់ ៖ អ្នកជំងឺគ្រប់រូប ក្រោយពីកាត់ថង់ទឹកប្រមាត់ចេញ គាត់អាចបរិភោគចំណីអាហារបានដូចធម្មតា ដោយគ្មានការពុល ឬផលប៉ះពាល់អ្វីផ្សេងឡើយ។
ប្រសិនបើលោកអ្នក មានបំណងទទួលបានព័ត៌មានលំអិតបន្ថែម អំពីជំងឺនៅថង់ទឹកប្រមាត់ ឬ មានរោគសញ្ញាផ្សេងៗ ពាក់ព័ន្ធថង់ទឹកប្រមាត់ ដូចជាចុកឆ្អល់ ឈឺក្នុងពោះ ក្តៅខ្លួន ឬមានលឿងជាដើម សូមអញ្ជើញមកពិគ្រោះជាមួយក្រុមវេជ្ជបណ្ឌិតឯកទេសជំនាញ នៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីស្វែងរកមូលហេតុពិតប្រាកដ និងឈានទៅរកវិធីសាស្ត្រព្យាបាលឲ្យបានត្រឹមត្រូវ៕
អត្ថបទ ៖ រស្មី

-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ជីវិតកម្សាន្ដ៦ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត