សុខភាព
តិចនិក រក្សាបន្លែ ផ្លែឈើ ឲ្យស្រស់បានយូរ
ភាគច្រើនស្រីៗគ្នាយើងសម័យនេះ មិនសូវមានពេលគ្រប់គ្រាន់ក្នុងការដើរទៅផ្សារ ដើម្បីម្ហូបស្រស់រាល់ថ្ងៃទេ ជាហេតុយើងតែងទិញច្រើនក្នុងពេលតែមួយតែម្តង ដើម្បីរក្សាទុកចម្អិនបានច្រើនថ្ងៃ។ ប៉ុន្ដែតម្លៃនៃអាហារូបត្ថម្ភក្នុងបន្លែ ផ្លែឈើទាំងនោះ នឹងបាត់បង់អំឡុងពេល យើងស្តុកទុក ទោះដាក់ក្នុងទូទឹកកកក៏ដោយ។
អត្ថបទនេះ “Hello គ្រូពេទ្យ” ចង់ប្រាប់តិចនិកខ្លះៗ អាចរក្សាបន្លែ ត្រី សាច់ ឲ្យនៅស្រស់បានយូរ។
១– គិតលើវិធីសាស្រ្តធ្វើម្ហូប
ជាក់ស្តែង អាហារចម្អិនបានឆ្ងាញ់ អាស្រ័យទៅលើបន្លែ ផ្លែឈើស្រស់ៗ ហើយការចម្អិនអាហារ ក៏អាចបំផ្លាញនូវសារធាតុប្រឆាំងអុកស៊ីតកម្ម Carotenoids មាននៅក្នុងផលិតផលស្រស់ទាំងនោះ ដូចជាជាតិ Beta-carotene lycopene និង Lutein ដូចគ្នា។ វិធីចម្អិនអាហារដែលលើសកម្តៅ អាចនឹងធ្វើឲ្យសារធាតុចិញ្ចឹមថយចុះ ដោយសារការបំបែកនូវកោសិកាក្នុងបន្លែផ្លែឈើទាំងនោះ។ ដូចនេះ ស្រីៗគ្នាយើង គួរតែរក្សាវាក្នុងសីតុណ្ហភាពត្រជាក់ ពេលវេលាក្នុងការចម្អិន និងត្រូវដាក់ទឹកឲ្យបានតិចបំផុត។ យើងអាចចំហុយ ដុត ឬអាំងបាន ដោយជំនួសដោយស្ងោរដែលអាចបណ្តាលឲ្យសារធាតុចិញ្ចឹមចូលទៅក្នុងទឹក។ ជាទូទៅសារធាតុចិញ្ចឹម មាននៅក្នុងផលិតផលស្រស់ ត្រូវរក្សាទុកនៅកន្លែងមានទឹកតិច កម្តៅតិច និងពេលវេលាចម្អិនអាហារខ្លី។
២– កុំខ្ចប់ណែនពេក
ពិតណាស់ នៅពេលយើងរក្សាទុកបន្លែ នៅជិតផលិតផលផ្សេងទៀតនៅក្នុងទូទឹកកក អាចនឹងរលួយលឿន ឯផ្លែឈើវិញ ក៏មានសភាពដូចគ្នាដែរ។ រក្សាទុកផ្លែឈើ ជាមួយគ្នាច្រើន អាចធ្វើឲ្យវាឆាប់ទុំ និងឆាប់ខូចបាន ហេតុនេះត្រូវចែកផ្លែឈើចេញពីគ្នា នៅពេលរក្សាទុកក្នុងទូទឹកកក។ មិនត្រូវវេចខ្ចប់ផ្លែឈើ និងបន្លែច្រើនពេកទេ ហើយត្រូវរក្សាទុកនៅក្នុងថតផ្សេងៗគ្នា។ កញ្ចប់នីឡុង និងថង់កៅស៊ូ គួរតែយកចេញ និងជំនួសដោយក្រដាសធ្លុះៗ រុំដោយក្រណាត់ ឬដាក់ក្នុងកែវ។
៣– កុំទុកទឹកផ្លែឈើចោល
គ្នាយើងជាច្រើន បានកិនទឹកផ្លែឈើ ឬបន្លែ ២-៣ កែវ ទុកសម្រាប់ញ៉ាំនៅថ្ងៃបន្ទាប់ ដើម្បីសន្សំសំចៃពេលវេលា។ ទោះជាយើងអាចសន្សំសំចៃពេលវេលាបានមែន តែសារធាតុចិញ្ចឹមមាននៅក្នុងទឹកបន្លែ ផ្លែឈើ ក៏ត្រូវបានកាត់បន្ថយទៅតាមនឹងដែរ។ ឯជីវជាតិមាននៅក្នុងកែវទី ២ ក៏មានតិចជាងក្នុងកែវទី ១។ ដូច្នេះ យកល្អ យើងគួរតែផឹកទឹកផ្លែឈើស្រស់ភ្លាមៗ បន្ទាប់ពីបានទិញរួច ធ្វើដោយខ្លួនឯង។
៤- មិនត្រូវចិតទុកចោល
ការស្រាវជ្រាវបានបង្ហាញថា ផ្លែឈើ និងបន្លែ បានចិតទុកចោល នឹងបាត់បង់នូវសារធាតុប្រឆាំងអុកស៊ីតកម្មដល់ទៅ ១/៤ នៃវីតាមីនដែលមាន ដូចជាវីតាមីន C និងជាតិ Carotenoids ។ ការទុកចោលរយៈពេល ៥ – ៦ ថ្ងៃ នឹងមានផលប៉ះពាល់អុកស៊ីសែនច្រើន អាចកាត់បន្ថយនូវសារធាតុចិញ្ចឹមរបស់វា ដូច្នេះត្រូវទុករហូតដល់ពេលយើងយកមកចម្អិនអាហារ ឬពេលញ៉ាំ ចាំចិតទើបវានៅស្រស់ មានសារធាតុចិញ្ចឹមច្រើន។

៥– ទិញបន្លែផ្លែឈើណាខ្ចីជាងគេ
នៅពេលទៅទិញបន្លែ ផ្លែឈើស្រស់ ត្រូវតែជ្រើសរើសយកបន្លែផ្លែឈើណា ខ្ចីជាងគេ ព្រោះវាសម្បូរទៅដោយសារធាតុចិញ្ចឹម ជាងផលិតផលផ្សេងទៀត។ បើទិញផ្លែឈើទុំ គេចិតហើយនោះ ត្រូវបរិភោគភ្លាម ដោយសារតែវាអាចខូច ហើយបាត់បង់នូវសារធាតុចិញ្ចឹមនៅថ្ងៃបន្ទាប់។
៦- មិនត្រូវលាងសំអាតទេ
គ្រប់បន្លែ និងផ្លែឈើទាំងអស់ ត្រូវតែលាងសម្អាតដើម្បីកុំឲ្យមានសត្វល្អិត សារធាតុគីមី ដី និងបាក់តេរីដែលទំជាប់ ហើយត្រូវលាងវាមុនពេលយើងញ៉ាំ។ ក្នុងករណី ខ្លះការលាងបន្លែ និងទុកវាចោលរយៈពេលយូរ អាចបណ្ដាលឲ្យកើតមានពពួកផ្សិតបាន។ មិនត្រូវត្រាំផ្លែឈើទេ ព្រោះការត្រាំផ្លែឈើ អាចបាត់បង់នូវសារធាតុចិញ្ចឹមសំខាន់ៗមួយចំនួន ដូច្នេះ មិនត្រូវលាងផ្លែឈើ និងបន្លែមុនទេ លុះត្រាតែយើងត្រូវការយកមកចម្អិន ឬញ៉ាំ ចាំយកចេញមកលាង៕
អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី