Connect with us

សុខភាព

តិចនិក រក្សាបន្លែ ផ្លែឈើ ឲ្យស្រស់បានយូរ

បានផុស

នៅ

ភាគ​ច្រើនស្រីៗ​គ្នា​យើង​សម័យ​នេះ ​មិន​សូវ​មាន​​ពេល​គ្រប់​គ្រាន់​ក្នុង​ការ​ដើរ​ទៅ​ផ្សារ​ ដើម្បី​ម្ហូប​​ស្រស់​រាល់​ថ្ងៃ​ទេ ជាហេតុ​យើង​តែង​ទិញ​ច្រើន​ក្នុង​ពេល​តែមួយ​តែ​ម្តង ដើម្បី​រក្សា​ទុក​ចម្អិន​បាន​ច្រើន​ថ្ងៃ។ ប៉ុន្ដែ​តម្លៃ​នៃ​អាហារូបត្ថម្ភ​ក្នុង​បន្លែ ផ្លែឈើ​​ទាំង​នោះ​ នឹងបាត់​បង់​អំឡុង​ពេល​ យើង​​ស្តុក​ទុក ទោះ​ដាក់​ក្នុង​ទូទឹកកក​ក៏​ដោយ។

អត្ថបទ​នេះ “Hello គ្រូពេទ្យ” ចង់​ប្រាប់​តិចនិក​ខ្លះៗ អាច​រក្សា​បន្លែ ត្រី សាច់ ឲ្យ​នៅ​ស្រស់​បាន​យូរ។

គិតលើវិធីសាស្រ្តធ្វើម្ហូប
ជាក់​ស្តែង​ អាហារ​ចម្អិនបាន​ឆ្ងាញ់​ ​អាស្រ័យ​ទៅ​លើ​បន្លែ ផ្លែឈើស្រស់ៗ ហើយ​ការ​ចម្អិន​អាហារ ក៏​​អាច​បំផ្លាញ​នូវ​សារ​ធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម Carotenoids ​មាន​នៅ​ក្នុង​ផលិតផល​ស្រស់ទាំង​នោះ​ ដូច​ជាជាតិ Beta-carotene lycopene និង Lutein ដូច​គ្នា។ វិធី​​ចម្អិន​អាហារ​ដែល​លើស​កម្តៅ អាច​នឹង​ធ្វើ​ឲ្យ​សារ​ធាតុ​ចិញ្ចឹម​ថយ​ចុះ​ ដោយ​សារ​ការ​បំបែក​នូវ​កោសិកា​ក្នុង​បន្លែ​ផ្លែ​ឈើ​ទាំង​នោះ។ ដូច​នេះ ស្រីៗ​គ្នា​យើង ​គួរ​តែ​រក្សា​វា​ក្នុង​សីតុណ្ហភាព​ត្រជាក់ ពេលវេលា​ក្នុង​ការ​ចម្អិន និង​ត្រូវ​ដាក់​ទឹក​ឲ្យ​បានតិច​បំផុត។ យើង​អាច​ចំហុយ ដុត ឬ​អាំង​បាន​ ដោយ​ជំនួស​ដោយ​ស្ងោរ​ដែល​អាច​បណ្តាល​ឲ្យ​សារធាតុចិញ្ចឹម​ចូល​ទៅ​ក្នុង​ទឹក។ ជា​ទូទៅសារ​ធាតុ​ចិញ្ចឹម ​មាន​នៅ​ក្នុង​ផលិត​ផល​ស្រស់ ​ត្រូវ​រក្សា​ទុក​នៅ​កន្លែង​​មាន​ទឹក​តិច កម្តៅ​​តិច និង​ពេល​វេលា​ចម្អិន​អាហារ​ខ្លី។

កុំខ្ចប់ណែនពេក
​ពិត​ណាស់​ នៅ​ពេល​យើង​រក្សា​​ទុក​បន្លែ​ នៅ​ជិត​ផលិត​ផល​ផ្សេង​ទៀត​នៅ​ក្នុង​ទូ​ទឹក​កក​ អាច​នឹង​​រលួយ​លឿន ឯ​ផ្លែឈើ​វិញ ​ក៏​មាន​សភាព​ដូច​គ្នា​​ដែរ។ រក្សា​​ទុក​ផ្លែឈើ​ ​ជាមួយ​គ្នា​ច្រើន​ អាច​ធ្វើ​ឲ្យ​វា​ឆាប់​ទុំ និង​ឆាប់​ខូច​បាន ហេតុនេះ​ត្រូវ​ចែកផ្លែ​ឈើ​ចេញ​ពី​គ្នា​ នៅ​ពេល​រក្សា​ទុកក្នុងទូទឹកកក។ ​មិន​ត្រូវ​វេចខ្ចប់​ផ្លែឈើ និង​បន្លែ​ច្រើនពេកទេ ហើយ​ត្រូវ​រក្សា​​ទុកនៅ​ក្នុង​ថត​ផ្សេង​ៗ​គ្នា។ កញ្ចប់​នីឡុង និង​ថង់​កៅស៊ូ​ គួរ​តែ​យក​ចេញ និង​ជំនួស​ដោយ​ក្រដាសធ្លុះៗ រុំដោយក្រណាត់ ឬដាក់ក្នុងកែវ។

កុំទុកទឹកផ្លែឈើចោល
គ្នា​យើង​ជា​ច្រើន​ បាន​កិន​ទឹក​ផ្លែឈើ ឬ​បន្លែ​ ២-៣ កែវ​ ទុក​សម្រាប់​ញ៉ាំ​នៅ​ថ្ងៃ​បន្ទាប់​ ដើម្បី​សន្សំ​សំចៃ​​ពេល​វេលា។ ទោះ​ជា​យើង​អាច​សន្សំ​សំចៃ​ពេល​វេលា​បានមែន តែ​សារ​ធាតុ​ចិញ្ចឹម​​មាន​នៅ​ក្នុង​ទឹក​បន្លែ ផ្លែ​ឈើ ​ក៏​ត្រូវ​បាន​កាត់​បន្ថយ​ទៅ​តាមនឹង​ដែរ។ ឯ​ជីវជាតិ​មាន​នៅ​ក្នុង​កែវ​ទី ២ ក៏​មាន​តិច​ជាង​ក្នុង​កែវ​ទី ១។ ដូច្នេះ​ យក​ល្អ​ យើង​​គួរ​តែ​ផឹក​ទឹក​ផ្លែ​ឈើ​ស្រស់​ភ្លាម​ៗ​ បន្ទាប់​ពីបាន​ទិញ​រួច ធ្វើ​ដោយ​ខ្លួន​ឯង។

៤- មិនត្រូវចិតទុកចោល
ការ​ស្រាវ​ជ្រាវ​បាន​បង្ហាញ​ថា ​ផ្លែឈើ និង​បន្លែ​ ​បាន​ចិត​ទុក​ចោល នឹង​បាត់​បង់​នូវ​សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម​ដល់​ទៅ ១/៤ ​នៃ​វីតាមីន​ដែល​មាន ដូច​ជា​វីតាមីន C និងជាតិ Carotenoids ។ ការ​ទុក​ចោល​រយៈពេល ៥ – ៦ ថ្ងៃ នឹង​មាន​ផល​ប៉ះ​ពាល់​អុកស៊ីសែន​ច្រើន ​អាច​កាត់​បន្ថយ​នូវ​សារធាតុ​ចិញ្ចឹម​របស់​វា ដូច្នេះ​ត្រូវ​ទុក​រហូត​ដល់​ពេលយើង​យក​មក​ចម្អិន​អាហារ ឬ​ពេល​ញ៉ាំ​ ​ចាំ​ចិត​ទើប​វា​នៅ​ស្រស់​ មាន​សារធាតុ​ចិញ្ចឹម​ច្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិញបន្លែ​ផ្លែ​ឈើ​ណាខ្ចីជាងគេ
នៅ​ពេល​ទៅ​ទិញ​បន្លែ ផ្លែ​ឈើ​ស្រស់ ​​ត្រូវ​តែ​ជ្រើស​រើស​យក​បន្លែ​ផ្លែ​ឈើ​ណា ​ខ្ចី​ជាង​គេ ​ព្រោះ​វា​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម ​ជាង​ផលិត​ផល​ផ្សេង​ទៀត។ បើ​ទិញ​ផ្លែឈើ​ទុំ​ ​គេ​ចិត​ហើយ​នោះ ត្រូវ​បរិភោគ​ភ្លាម ដោយ​សារ​តែ​វា​អាច​ខូច​ ហើយ​បាត់​បង់​នូវ​សារធាតុ​ចិញ្ចឹម​នៅ​ថ្ងៃ​បន្ទាប់។

៦- មិនត្រូវលាងសំអាតទេ
គ្រប់​បន្លែ និង​ផ្លែឈើ​ទាំង​អស់ ​ត្រូវ​តែ​លាង​សម្អាត​ដើម្បី​កុំ​ឲ្យ​មាន​សត្វ​ល្អិត សារធាតុ​គីមី ដី និង​បាក់តេរី​ដែល​ទំជាប់ ហើយ​ត្រូវ​លាង​វា​មុន​ពេល​យើងញ៉ាំ។ ក្នុង​ករណី​ ខ្លះ​ការ​លាង​បន្លែ និង​ទុក​វា​ចោល​រយៈពេល​យូរ​ អាច​បណ្ដាល​ឲ្យ​កើត​មានពពួក​ផ្សិត​បាន។ មិន​ត្រូវ​ត្រាំ​ផ្លែឈើ​ទេ ព្រោះ​ការ​ត្រាំ​ផ្លែ​ឈើ​ អាច​បាត់​បង់​នូវ​សារ​ធាតុ​ចិញ្ចឹម​សំខាន់​ៗ​មួយ​ចំនួន ដូច្នេះ ​មិន​ត្រូវ​លាង​ផ្លែឈើ និង​បន្លែ​មុន​ទេ ​លុះ​ត្រា​តែយើង​ត្រូវ​ការ​យក​មក​ចម្អិន ឬញ៉ាំ ចាំយកចេញ​មក​លាង៕


អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet

ចុចអាន៖ក្រសួង​សុខាភិបាល​​​ច្រាន​ចោល​​​​​ការ​ផ្សាយ​របស់​សារព័ត៌មាន​ ដែល​​​ថា​​​ថ្លៃ​អាហារ​ និង​ការស្នាក់ធ្វើ​ចត្តាឡីស័ក​ ខ្ពស់​​កប់​ពពក​​​​​​​​

ចុចអាន៖អ្វី​ទៅជា​ជំងឺ​ក្រពេញ​ប្រូ​ស្តា​ត​រីក​ធំ​?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម