Connect with us

សុខភាព

មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ សង្គ្រោះជីវិតឪពុក និងកូនរងការរលាកខ្លោចស្បែក កម្រិត ២ អស់លើផ្ទៃមុខ ដោយសារផ្ទុះកំប៉ុងហ្គាស ឲ្យជាសះស្បើយ

បានផុស

នៅ

មន្ទីរពេទ្យ​គន្ធបុប្ផា​ភ្នំពេញ សង្គ្រោះ​ជីវិត កុមារី អាយុ ២ ឆ្នាំ ម្នាក់ មកពី​ខេត្ត​កណ្ដាល ដែល​រង​ការ​រលាក​ខ្លោច​ស្បែក​កម្រិត ២ អស់​លើ​ផ្ទៃមុខ និង​ដងខ្លួន​ចំនួន ៦០% ដោយសារ​ផ្ទុះ​កំប៉ុង​ហ្គាស និង​ឪពុក​រង​របួស​រលាក​ជើង​ទាំង ២ ឲ្យ​ជា​សះស្បើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ថ្ងៃ​ទី ០១ ខែ​វិច្ឆិកា ឆ្នាំ ២០២៣ នេះ តាមរយៈ​ផេក​ហ្វេស​ប៊ុក​ផ្លូវការ Dr. Beat Richner បាន​ឲ្យ​ដឹង​ថា កុមារី អាយុ ២ ឆ្នាំ ម្នាក់ មកពី​ខេត្ត​កណ្ដាល រង​ការ​រលាក​ខ្លោច​ស្បែក​កម្រិត ២ អស់​លើ​ផ្ទៃមុខ និង​ដង​ខ្លួន​ចំនួន ៦០% ដោយសារ​ផ្ទុះ​កំប៉ុង​ហ្គាស។ ក្នុង​នោះ ឪពុក​កុមារី​រងគ្រោះ ក៏​រង​របួស​រលាក​ជើង​ទាំង ២ ផង​ដែរ។

ផេក​ហ្វេស​ប៊ុក ដដែល បញ្ជាក់​ថា រាល់​ការ​រលាក​ទាំងអស់ តែង​មាន​ហានិភ័យ​ខ្ពស់ និង​ពិបាក​ព្យាបាល ហើយ​ប្រើ​ពេលវេលា​យូរ។ កុមារី​រងគ្រោះ​ខាង​លើ ត្រូវ​បាន​ថែទាំ​ព្យាបាល​កោសល​ស្បែក លាង​របួស ក្នុង​បន្ទប់​វះកាត់ ៩ ដង និង​ធ្វើការ​បណ្ដុះ​ផ្សាំ​ស្បែក (skin graft) អស់​រយៈពេល ២៧ ថ្ងៃ។ ចំពោះ ឪពុក​នាង ក៏​ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ​ផង​ដែរ។

ជាមួយ​គ្នា​នេះ មន្ទីរពេទ្យ​គន្ធបុប្ផា បាន​អរគុណ​ក្រុម​គ្រូពេទ្យ​ជំនាញ​វះកាត់ និង​សង្គ្រោះ​បន្ទាន់ ដែល​​សង្គ្រោះ​ជីវិត ២ នេះ។ ទន្ទឹម​នោះ មន្ទីរពេទ្យ​គន្ធបុប្ផា ក៏បាន​អរគុណ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ​- TYDA ដែល​យកចិត្តទុកដាក់​ដល់​សុខទុក្ខ ឧបត្ថម្ភ​ថវិកា និង​ស្មារតី ដល់​កុមារី​រងគ្រោះ ក្រោម​ការ​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។

ជាចុងក្រោយ មន្ទីរពេទ្យ​គន្ធបុប្ផា បាន​អរគុណ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា មូលនិធិ​គន្ធបុប្ផា​ស្វីស ក្រសួងសុខាភិបាល ព្រមទាំង​សប្បុរសជន​គ្រប់​លំដាប់​ថ្នាក់ ដែល​តែងតែ​ឧបត្ថម្ភ​គាំទ្រ​ដល់​ដំណើរការ​មន្ទីរពេទ្យ​គន្ធបុប្ផា​ផង​ដែរ៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម