Connect with us

សុខភាព

១០ ខែ ឆ្នាំនេះ មានកុមារច្រឡំផឹកទឹកក្បុង ១៩ ករណី

បានផុស

នៅ

នៅ​រយៈពេល ១០ ខែ ឆ្នាំ ២០២៣ នេះ មាន​កុមារ​ច្រឡំ​ផឹក​ទឹក​ក្បុង​ចំនួន ១៩ ករណី។ ក្នុង​នោះ មន្ទីរពេទ្យ​គន្ធបុប្ផា​ទី ៣ ក៏​បាន​ឆ្លុះ​ពង្រីក​បំពង់​អាហារ​រួម​ត្បៀត បន្ទាប់ពី​កុមារ​ច្រឡំ​ផឹក​ទឹក​ក្បុង បាន​ចំនួន ៣៧ ករណី ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ថ្ងៃ​ទី ០២ ខែ​វិច្ឆិកា ឆ្នាំ ២០២៣ នេះ តាមរយៈ​ផេក​ហ្វេសប៊ុក​ផ្លូវការDr. Beat Richner បាន​អះអាង​ថា រយៈពេល ១០ ខែ ក្នុង​ឆ្នាំ ២០២៣ នេះ មាន​កុមារ​ច្រឡំ​ផឹក​ទឹកក្បុង​ចំនួន ១៩ ករណី។ ក្នុង​នោះ មន្ទីរពេទ្យ​គន្ធបុប្ផា​ទី ៣ ក៏បាន​ឆ្លុះ​ពង្រីក​បំពង់​អាហារ​រួម​ត្បៀត បន្ទាប់ពី​កុមារ​ច្រឡំ​ផឹក​ទឹក​ក្បុង​បាន​ចំនួន ៣៧ ករណី ផង​ដែរ។

ផេក​ហ្វេសប៊ុក ដដែល​បន្ថែម​ថា កាលពី​ថ្ងៃ​ទី ៣១ ខែ​តុលា ឆ្នាំ ២០២៣ ផ្នែក​ឆ្លុះ​ក្រពះ ពោះវៀន នៃ​មន្ទីរពេទ្យ​ជ័យវរ្ម័ន​ទី ៧ ខេត្ត​សៀមរាប (មន្ទីរពេទ្យ​គន្ធបុប្ផា​ទី ៣) បាន​ធ្វើការ​ឆ្លុះ​មើល​បំពង់​អាហារ និង​ក្រពះ​ដល់​ក្មេង​ប្រុស​ម្នាក់ មាន​អាយុ ៣ ឆ្នាំ ៤ ខែ មកពី​ស្រុក​ស្ទោង ខេត្ត​កំពង់ធំ ដែល​ច្រឡំ​ផឹក​ទឹក​ក្បុង រយៈពេល ២៤ ម៉ោង មុន​ឆ្លុះ​ក្រពះ ហើយ​រក​ឃើញ​ថា​មាន​ការ​រលាក​ធ្ងន់ធ្ងរ រួម​នឹង​មាន​ហូរ​ឈាម​ទាំង​នៅ​បំពង់​អាហារ និង ក្រពះ ផង​ដែរ។

សូម​បញ្ជាក់​ថា «ការ​រលាក​ទៅ​លើ​បំពង់​អាហារ​ធ្ងន់ធ្ងរ​ដោយសារ​ផឹក​ទឹកក្បុង អាច​វិវត្តន៍​ទៅ​ជា​ការ​រួម​ត្បៀត ឬ ស្ទះ​ជិត នៃ​បំពង់​អាហារ»៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

យោធាមីយ៉ាន់ម៉ា​បន្តការ​វាយ​ប្រហារ​តាម​អាកាស​ទោះបីមាន​​រញ្ជួយ​ដី​ក៏​ដោយ

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

ប្រទេសជាច្រើនប្រកាសផ្ដល់ជំនួយដល់មីយ៉ាន់ម៉ា បន្ទាប់ពីរងគ្រោះរញ្ជួយដីដ៏បំផ្លិចបំផ្លាញ

ព័ត៌មានអន្ដរជាតិ៣៤ នាទីutes មុន

កូរ៉េខាងត្បូង ចិន ជប៉ុន ព្រមគ្នាជំរុញពាណិជ្ជកម្មក្នុងតំបន់ ​ក្នុងបរិបទពន្ធ ត្រាំ

ជីវិតកម្សាន្ដ៣៤ នាទីutes មុន

តារា​ចម្រៀង​ល្បី​ម្នាក់នៅជប៉ុន ​ត្រូវ​ចាប់​ខ្លួន​ពី​បទ​រំលោភ​ភេទ​ដូច​គ្នា​

ផ្សារអូឬស្សី
ព័ត៌មានជាតិ៣៥ នាទីutes មុន

អាជីវករផ្សារអូរឬស្សី បង្ហាញក្ដីរីករាយ ពីការផ្ដល់រថយន្ដក្រុងជិះមិនគិតថ្លៃអំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មី

Sokha Hotels

ព័ត៌មានពេញនិយម