Connect with us

សុខភាព

ស្វែងយល់​អំពី​ប្រភេទ​ថ្នាំ និង​ការ​ទុកដាក់​ឲ្យបាន​ត្រឹមត្រូវ​

បានផុស

នៅ

​ក​) តើ​ឱសថ​ជា​អ្វី ?

​ឱសថ​គឺជា​សារធាតុ ឬ​ធាតុ​ផ្សំ​ទាំងឡាយ​ ដែលមាន​ប្រសិទ្ធភាព​ក្នុងការ​ការពារ ឬ​ព្យាបាល​ទៅលើ​មនុស្ស​។ ហើយ​គេ​ក៏​អាច​ប្រើប្រាស់​ផងដែរ​ ស្រាប់​ការធ្វើ​រោគវិនិច្ឆ័យ​ក្នុង​វិស័យ​វេជ្ជសាស្ត្រ ។​

​ខ​) ទម្រង់​របស់​ឱសថ​៖

​ឱសថ​អាចមាន​ទម្រង់ និង​ប្រភេទ​ផ្សេងៗ​ដូចជា ៖

– ឱសថ​ប្រភេទ​សេ​រ៉ូ​

– ឱសថ​ប្រភេទ​ស៊ុ​ល​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

– ឱសថ​ប្រភេទ​ចាក់​

– ឱសថ​ប្រភេទ​គ្រាប់​

– ឱសថ​ប្រភេទ​លាប​

– ឱសថ​ប្រភេទ​ស្ព្រា​យ​

​គ​) ឱសថ​ដែល​គួរ​មាន​ទុក​នៅក្នុង​គេហដ្ឋាន​

​សព្វថ្ងៃនេះ ឱសថ​នៅលើ​ទីផ្សារ​មាន​ច្រើន​ប្រភេទ ដែល​ឱសថ​មួយចំនួន​ទាមទារ និង​តម្រូវឲ្យមាន​ការពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ មុននឹង​ប្រើប្រាស់​។ ក៏ប៉ុន្តែ​ក៏មាន​ឱសថ​មួយចំនួន​ដែរ​ដែល​អាច​ប្រើប្រាស់​ដោយ​មិនចាំបាច់​មាន​វេជ្ជបញ្ជា ស្រាប់​ក្រុមគ្រួសារ​នីមួយៗ​គួរ​មាន​ទុក​នៅក្នុង​ផ្ទះ​។​ឱសថ​ទាំងនោះ​មានដូចជា ៖

-​ឱសថ​បញ្ចុះ​កម្ដៅ បំបាត់​ឈឺក្បាល បំបាត់​ផ្តាសាយ និង​ហៀរ​សំបោរ​

-​ឱសថ​បំបាត់​ក្អក​

-​ឱសថ​បំបាត់​ការ​ចុកពោះ​, បំបាត់​រាគ​

-​ឱសថ​លាប និង​លាង​របួស ( សំឡី បង់​បិត អាល់កុល បេ​តា​ឌី​ន​…)

-​ឱសថ​លាប​រឹត​បំបាត់​ការឈឺ​សាច់ដុំ​នៅពេល​យប់​។​ល​។​

​ឃ​) ការ​ទុកដាក់​ឱសថ​ឲ្យ​បាន​ត្រឹមត្រូវ​នៅក្នុង​គេហដ្ឋាន​៖

-​ត្រូវ​ទុកដាក់​ឱសថ​នៅ​កន្លែង​ដែល​មិនមាន​សំណើម​ខ្ពស់ និង​មិនត្រូវ​នឹង​កម្ដៅ​ថ្ងៃ​

-​ត្រូវ​ទុកដាក់​ឱសថ​នៅ​កន្លែង​ដែល​ងាយ​រកឃើញ និង​ងាយ​យក​

-​ត្រូវ​ទុកដាក់​ឱសថ​នៅ​ឲ្យ​បាន​ត្រឹមត្រូវ​ផុតពី​ដៃ​ក្មេង​

-​សូម​ពិនិត្យ​កាលបរិច្ឆេទ និង​អាន​ការណែនាំ​ឲ្យ​បាន​ត្រឹមត្រូវ​មុននឹង​ប្រើប្រាស់​ឱសថ​។​

​ង​) កំណត់ចំណាំ​៖

​បើសិន​ជាមាន​ជំងឺ​អ្វី​ផ្សេងៗ​កើតឡើង​ ដែល​មិនអាច​វិនិច្ឆ័យ​បាន សូម​ប្រញាប់​បញ្ជូន​អ្នកជំងឺ​មកកាន់​មន្ទីរពេទ្យ ដើម្បី​ទទួល​ការពិនិត្យ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញៗ​ជាមុន និង​ជៀសវាង​ការប្រើប្រាស់​ថ្នាំ​ផ្ដេសផ្ដាស​ ដែល​នាំ​គ្រោះថ្នាក់​ដល់​អ្នកជំងឺ​។ គ្រូពេទ្យ​ជំនាញ​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត​ស្វាគមន៍​ដើម្បី​ផ្តល់​ការប្រឹក្សា ដោះស្រាយ​និង​ការព្យាបាល​ជូន​អ្នកជំងឺ និង​ក្រុមគ្រួសារ​អ្នកជំងឺ​៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​ងូតទឹក និងស្អំកន្សែងសើមលើកូនពេលក្ដៅខ្លួន​ មិនអាចឲ្យទឹកចូលសួតទេ តែមកពីបញ្ហានេះវិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

ឧបនាយករដ្ឋមន្រ្តី ទៀ សីហា ប្រាប់ឱ្យអាជ្ញាធរខេត្តកោះកុងបង្កើនការពារអភិរក្សព្រៃឈើ គ្រាធនធានដ៏ទាក់ទាញសំខាន់បំផុត

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្លែគុយ​នៅ​ខេត្តកោះកុង ឆ្នាំនេះហុចផលច្រើន តែលក់ចេញពុំសូវបានតម្លៃដូចឆ្នាំទៅ

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី÷ការរៀបចំព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល អាចផ្តល់ផលរំពឹងចំនួន៣

សន្តិសុខសង្គម៥ ម៉ោង មុន

ឆេះផ្ទះ៣ខ្នង ក្បែរវត្តគល់ទទឹង សង្ស័យ​កើតចេញពីការឆ្លងចរន្តអគ្គិសនី

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”

ចងការប្រាក់
សន្តិសុខសង្គម១៧ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍១៧ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៨ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម