Connect with us

សុខភាព

ឱសថ៥ប្រភេទ កាត់បន្ថយខ្លាញ់ក្បាលពោះយ៉ាងងាយបំផុត

បានផុស

នៅ

ខ្លាញ់ក្បាលពោះអ្នកណាៗក៏មិនចង់បានដែរ​ ជាពិសេសសម្រាប់អ្នកស្រលាញ់រាងរៅ ចង់បានរាងស្វែលស្អាត និងស្លៀកពាក់អ្វីក៏សមសួន។ ប៉ុន្តែប្រសិនបើអ្នកមានខ្លាញ់នៅត្រង់ក្បាលពោះ វានឹងធ្វើឲ្យអាក្រក់ ហើយប្រាកដណាស់នឹងរកវិធីកម្ចាត់ចោលមិនខាន។

យ៉ាងណាក៏ដោយយើងខ្ញុំមានវិធីធម្មជាតិងាយៗ ដែលជួយឲ្យខ្លាញ់ត្រង់បរិវេនក្បាលពោះរាបស្មើ ឬស្រកបានខ្លះៗដោយការទទួលទានអាហារ។

១​ ក្រូចឆ្មា

ក្រូចឆ្មាមានជាតិសរសៃខ្ពស់ ហើយជាតិសរសៃជួយឲ្យក្រពះអ្នកឆ្អែតបានយូរ ធ្វើឲ្យអ្នកកម្រមានអារម្មណ៍ឃ្លាន។ ជាពិសេសវាមានផ្ទុកវីតាមីន C ដែលជួយដុតបំផ្លាញជាតិខ្លាញ់ក្នុងរាងកាយ បង្កើនជាតិខ្លាញ់ល្អ។

២ ស្លឹកម្រេះព្រៅ

ស្លឹកមួយនេះជួយបណ្ដេញជាតិខ្លាញ់ និងជាតិស្ករចេញពីរាងកាយ។ វាថែមទាំងមាន​សមត្ថភាព​ជួយ​បណ្តេញ​ទឹកប្រមាត់​ចេញពី​ថ្លើម ដែល​នឹង​ជួយ​រំលាយ​ជាតិ​ខ្លាញ់​បាន​កាន់តែ​ល្អ​។

៣ ខ្ទឹម

ខ្ទឹមសមានផ្ទុកសារធាតុ allicin ដែលជួយកាត់បន្ថយកូលេស្តេរ៉ុល-ទ្រីគ្លីសេរីដក្នុងឈាម-កូលេស្តេរ៉ុលអាក្រក់ LDL និងជួយទប់ស្កាត់ការបង្កើតជាតិគ្លុយកូសក្នុងឈាម។ បើបរិភោគនៅស្រស់អ្នកនឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនផងដែរ។

៤ ម្ទេស

ម្ទេសមានវីតាមីន C ខ្ពស់​ ជួយពង្រីកសរសៃឈាមក្នុងពោះវៀន និងក្រពះ។ អាចស្រូបយកសារធាតុចិញ្ចឹមបានល្អប្រសើរ ប្រព័ន្ធរំលាយអាហារកាន់តែប្រសើរ។ ហើយម្ទេសក៏មានផ្ទុកសារធាតុ capsaicin, oleoresin និងអាស៊ីត ascorbic ដែលមានសារៈសំខាន់ខ្លាំងណាស់។ ដោយសារតែវាជួយក្នុងការសម្រកទម្ងន់​ វា​នឹង​ជួយ​បំប្លែង​ជាតិ​ខ្លាញ់​ទៅជា​ថាមពល ដែល​នឹង​ជួយ​កាត់​បន្ថយ​ភាពធាត់។

៥​ ស្លឹកបាស់

ស្លឹកបាស់មានផ្ទុកនូវសារធាតុដែលជួយដល់ការសម្រកទម្ងន់​ មានឈ្មោះថា “Polyprenol”។ ស្លឹកបាស់ក៏អាចកាត់បន្ថយកម្រិតជាតិខ្លាញ់សរុបនៅក្នុងឈាម​ និងគ្លីសេរីនតម្រងនោមុ។ ក្នុងពេលជាមួយគ្នានេះ វាបង្កើនកូលេស្តេរ៉ុលល្អ (HDL) ធ្វើឲ្យអ្នកមានរាងស្លីមដូចគ្នា៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ខ្វិតជាផ្លែឈើមួយប្រភេទ អាចជួយព្យាបាលរោគាពុំសូវមានអ្នកដឹង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

តម្លៃប្រេងកើនឡើង ជំរុញដោយទណ្ឌកម្មថ្មីលើអ៊ីរ៉ង់

ព័ត៌មានជាតិ១០ នាទីutes មុន

ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ៣ថ្ងៃ ខេត្តមណ្ឌលគិរីទទួលបានភ្ញៀវទេសចរ ជាង២ម៉ឺននាក់

ព័ត៌មានជាតិ១២ នាទីutes មុន

ឯកឧត្ដម ហ៊ុន ម៉ានី៖ អង្គរសង្ក្រាន្ត គឺជារបស់ខ្មែរគ្រប់ស្រទាប់វណ្ណៈ

ព័ត៌មានជាតិ២២ នាទីutes មុន

ខេត្តស្ទឹងត្រែង មានភ្ញៀវទេសចរជាតិ អន្តរជាតិជាង ២៦ម៉ឺននាក់ មកលេងកម្សាន្តក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ 

ព័ត៌មានជាតិ២៣ នាទីutes មុន

​នៅ​ចំណត​រថយន្តក្រុង​ខេត្តក្រចេះ មនុស្ស​កកកុញ​ រង់​ចាំ​ជិះ​​រថយន្តក្រុង​ឥត​គិត​ថ្លៃ​របស់រដ្ឋមក​រាជធានី​​ភ្នំពេញវិញ

Sokha Hotels

ព័ត៌មានពេញនិយម