សុខភាព
ទម្លាប់ ៤ ពេលព្រឹក ជាកំណប់របស់មនុស្សដែលរស់នៅរហូតដល់ ១០០ឆ្នាំ
ហេតុផលមួយក្នុងចំណោមហេតុផលដែលមនុស្សនៅតំបន់បៃតងរស់នៅបានយូរ នោះគឺការអនុវត្តទម្លាប់មានប្រយោជន៍ និងមានសុខភាពល្អ។ ពាក្យថាតំបន់បៃតងសំដៅលើតំបន់ក្នុងពិភពលោកដែលមានមនុស្សច្រើនរស់នៅអាយុវែង។ នៅទីនេះចំនួនមនុស្សដែលមានអាយុលើសពី ១០០ឆ្នាំគឺខ្ពស់ជាងនៅតំបន់ផ្សេងទៀត។ តំបន់បៃតងដែលត្រូវបានលើកឡើងជាញឹកញាប់គឺ អូគីណាវ៉ា (ជប៉ុន) សាឌីនៀ (អ៊ីតាលី) ឡូម៉ា លីនដា (កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក) អ៊ីការៀ (ក្រិក) នីកូយ៉ា (កូស្តារីកា) សិង្ហបុរី។

ប្រជាជនក្នុងតំបន់នេះតែងតែរក្សារបៀបរស់នៅប្រកបដោយសុខភាព និងវិទ្យាសាស្រ្ត ដើម្បីធានាបាននូវជីវិតសកម្ម និងពន្យារអាយុជីវិត។
ខាងក្រោមនេះជាទម្លាប់ពេលព្រឹក៤យ៉ាងរបស់អ្នករស់នៅតំបន់បៃតង ទើបអាចរស់បានជាងមួយរយឆ្នាំ។
១ ញ៉ាំ oatmeal សម្រាប់អាហារពេលព្រឹក
ទម្លាប់អាហារពេលព្រឹករបស់យើងមានភាពខុសគ្នាជាច្រើន ហើយមិនមែនគ្រប់គ្នាសុទ្ធតែយកចិត្តទុកដាក់លើគុណភាពនៃអាហារពេលព្រឹកនោះទេ។ ទោះជាយ៉ាងណាក៏ដោយ អ្វីដែលមនុស្សជាច្រើននៅក្នុងតំបន់បៃតងមានដូចគ្នាគឺការញ៉ាំ oatmeal សម្រាប់អាហារពេលព្រឹក។ ពួកគេតែងតែមានទម្លាប់ធ្វើម្ហូប oatmeal ជាមួយអាល់ម៉ុនជារៀងរាល់ព្រឹក។ អាហារនេះសម្បូរទៅដោយជាតិសរសៃ ជាតិស្ករទាប និងមានប្រសិទ្ធភាពការពារហានិភ័យនៃជំងឺសរសៃឈាមបេះដូង សម្ពាធឈាម កាត់បន្ថយកូឡេស្តេរ៉ុល ដូច្នេះហើយទើបវាជួយឲ្យរាងកាយមានសុខភាពល្អ។ ពីទីនោះ យើងអាចបង្កើនឱកាសរបស់យើងក្នុងការរស់នៅបានយូរ។
២ ផឹកកាហ្វេ
ឮកាហ្វេត្រូវបានគេស្គាល់ថាជាភេសជ្ជៈដែលកាត់បន្ថយភាពនឿយហត់ បង្កើនថាមពល និងជួយឲ្យយើងមានការប្រុងប្រយ័ត្ន។ មិនត្រឹមតែប៉ុណ្ណោះ ភេសជ្ជៈនេះក៏សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម កាត់បន្ថយការរលាក និងការពារសុខភាពរាងកាយផងដែរ។ ដូច្នេះតាមពិត មនុស្សជាច្រើនមានទម្លាប់ផឹកកាហ្វេ ជាពិសេសពេលព្រឹក។ មនុស្សជាច្រើនដែលរស់នៅបានយូរនៅក្នុងតំបន់បៃតងដូចជា Ikaria, Sardinia និង Nicoya ក៏មានទម្លាប់ទទួលទានកាហ្វេមួយពែងរៀងរាល់ព្រឹកផងដែរ។ ពួកគេតែងតែចាប់ផ្តើមថ្ងៃថ្មីជាមួយនឹងកាហ្វេមួយពែងដោយគ្មានក្រែម ដើម្បីចៀសវាងការងងុយគេង និងអស់កម្លាំង។
៣ ចំណាយពេលជាមួយមនុស្សដែលអ្នកស្រលាញ់
មិនត្រឹមតែរបៀបរស់នៅទេ យើងក៏ត្រូវរក្សាអាកប្បកិរិយាវិជ្ជមាន និងសុទិដ្ឋិនិយមដើម្បីរស់នៅអាយុវែង។ នេះក៏ជាកត្តាសំខាន់មួយដែលអ្នកដែលរស់នៅយូរអង្វែងក្នុងតំបន់បៃតងអនុវត្ត។ ប្រជាជននៅតំបន់ពណ៌បៃតង ច្រើនតែដាក់គ្រួសារមុនគេ។ ពួកគេមិនត្រឹមតែកសាងទេ ប៉ុន្តែថែមទាំងរក្សា និងបង្កើតទំនាក់ទំនងល្អជាមួយមនុស្សជាទីស្រលាញ់របស់ពួកគេទៀតផង។ ពួកគេផ្តោតលើទំនាក់ទំនងក្នុងទំនាក់ទំនងនីមួយៗ តែងតែចំណាយពេលច្រើនជាមួយគ្រួសារ។ សូម្បីតែសម្រាប់មនុស្សជាច្រើននៅក្នុងតំបន់បៃតងក៏ដោយ គ្រួសារមានសារៈសំខាន់ជាងការងារ និងចំណូលចិត្តរបស់ពួកគេ។
នៅពេលដែលគំនិតរបស់យើងមានភាពវិជ្ជមាន ហើយស្មារតីរបស់យើងមានផាសុកភាព យើងនឹងមានអារម្មណ៍រីករាយ ជានិច្ច។ ប្រសិនបើមនុស្សឧស្សាហ៍លង់ក្នុងការព្រួយបារម្ភ និងទុក្ខព្រួយ វានឹងពិបាកសម្រាប់ពួកគេក្នុងការរស់នៅឲ្យមានសុខភាពល្អ និងអាយុវែង។ ដូច្នេះហើយ នេះជាកត្តាសំខាន់បំផុតក្នុងការបង្កើនលទ្ធភាពនៃការរស់នៅដ៏យូរអង្វែង។
៤ រស់នៅជាមួយឧត្តមគតិ
សម្រាប់ប្រជាជននៅតំបន់បៃតង ឧត្តមគតិនៃការរស់នៅមានសារៈសំខាន់ណាស់ក្នុងជីវិតរបស់ពួកគេ។ ជាពិសេស មនុស្សវ័យកណ្តាលត្រូវមានឧត្តមគតិ និងគោលដៅរស់នៅច្បាស់លាស់។ រាល់ថ្ងៃពេលភ្ញាក់ពីគេងចង់បានអ្វីដែលត្រូវធ្វើ និងកន្លែងដែលត្រូវទៅ។ នោះហើយជាអ្វីដែលធ្វើឱ្យពួកគេមានអារម្មណ៍ថាជីវិតនេះគួរឲ្យចាប់អារម្មណ៍។ បើយើងបណ្តោយឲ្យពេលវេលាកន្លងផុតទៅដោយឥតន័យ នោះយើងអាចមានអារម្មណ៍យ៉ាងងាយថា ជីវិតនេះគួរឲ្យធុញ និងមិនស្រស់ស្រាយ។
មនុស្សម្នាក់ៗអាចប្រើកុមារជាកម្លាំងចិត្តក្នុងការរស់នៅ ក៏អាចមើលថែខ្លួនឯង ស្រលាញ់ខ្លួនឯង វានឹងជួយអ្នកឲ្យរស់នៅប្រកបដោយភាពវិជ្ជមាន និងរស់នៅបានយូរ។
បើចង់រស់នៅបានអាយុយឺនយូរ អ្នកត្រូវពង្រឹងស្មារតីការពារ និងស្រឡាញ់ខ្លួនឯងជាមុនសិន។ វានឹងបង្ហាញតាមរយៈរបៀបរស់នៅដែលមានសុខភាពល្អ និងស្មារតីវិជ្ជមានរបស់អ្នក។ មិនថាអ្នកឆ្លងកាត់ស្ថានភាពបែបណានោះទេ ចូរយកចិត្តទុកដាក់ការពារសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់អ្នក៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តើគួរញ៉ាំស៊ុតប៉ុន្មានក្នុងមួយសប្តាហ៍ ដើម្បីចៀសវាងការប្រើជ្រុល?

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល