សុខភាព
តើមានជំងឺប្រភេទណាខ្លះមិនរាប់បញ្ចូលក្នុងសេវា ប.ស.ស?
បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) គឺជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលផ្តល់ការធានាសន្តិសុខប្រាក់ចំណូលជាមូលដ្ឋានដល់កម្មករនិយោជិតកម្ពុជា។ កាលពីប៉ុន្មានខែមុន ក៏មានដាក់នូវកំណែទម្រង់ថ្មី ក្រៅពីមន្ត្រីរាជការ កម្មករ បុគ្គលិកបំពេញការងារស្ថិតក្រោមច្បាប់ការងារ ដែលទទួលបាន ប.ស.ស នេះ សូម្បីអ្នករកស៊ីនៅផ្ទះ ពោលគឺមានប្រាក់ចំណូលខ្លួនឯង និងអ្នករត់ម៉ូតូឌុប ក៏អាចស្នើធ្វើ ប.ស.ស ដើម្បីទទួលបានសេវាមើលថែជំងឺដែរ។

ទោះបីជាមាន ប.ស.ស នៅក្នុងដៃ ងាយស្រួលទទួលបានការព្យាបាលដោយឥតគិតថ្លៃពី ប.ស.សនេះ ប៉ុន្តែមិនមែនអាចព្យាបាលបានជំងឺទាំងអស់ទេ ពោល គឺប្រើសេវាកម្មបានតែជាមួយមន្ទីរពេទ្យជាដៃគូរបស់ ប.ស.ស និងប្រភេទជំងឺដែល ប.ស.ស បានកំណត់ប៉ុណ្ណោះ។ តើប្រភេទជំងឺបែបណាខ្លះ ដែលមិនរាប់បញ្ចូលក្នុងសេវា ប.ស.ស?
ប្រភេទជំងឺដែលមិនរាប់បញ្ចូលក្នុងសេវា ប.ស.ស មានដូចជា៖
ក.សេវាបង្ការសុខភាព
ផ្នែកសេវាបង្ការសុខភាពដែលមិនរាប់បញ្ចូលមានដូចជា៖
- សេវាចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួត
- សេវាចាក់សេរ៉ូមការពារជំងឺឆ្កែឆ្កួត
- សេវាចាក់សេរ៉ូមប្រឆាំងជំងឺតេតាណូស
- សេវាចាក់សេរ៉ូមប្រឆាំងជំងឺពិសពស់
- សេវាពិនិត្យឈាមរកជំងឺពក ក
- សេវាពិនិត្យឈាម កំណត់អបោធាតុមហារីក ក្រោយព្យាបាលមហារីកដោយវះកាត់ ចាក់ថ្នាំគីមី ឬ បាញ់កាំរស្មីអ៊ិច

ខ.សេវា ឬការព្យាបាលដែលមិនរាប់បញ្ចូល
- ការព្យាបាលឥតគិតថ្លៃក្នុងគោលនយោបាយសុខាភិបាលជាតិ
- ការថែទាំងធ្មេញ (សម្អាត ប៉ះ និងដាក់ធ្មេញ)
- ការព្យាបាល និងវះកាត់ប្តូរភេទ
- ការផ្សាំ ឬប្តូរសរីរាង្គផ្សេងៗ
- សេវាបង្កកំណើតដោយសិប្បនិម្មិត
- ការព្យាបាលដោយខ្លួនឯង
- ការព្យាបាល ឬវះកាត់កែសម្ផស្ស
- ការព្យាបាលញៀនសុរា ឬផ្តាច់គ្រឿងញៀន
- ឧបករណ៍ជំនួយភ្នែកសិប្បនិម្មិត
- ការព្យាបាលការអសមត្ថភាពផ្តល់កំណើត
- វះកាត់ដាក់គ្រាប់ភ្នែកសិប្បនិម្មិត
- វះកាត់បេះដូង ឬសរសៃឈាមបេះដូង
- ការលាងឈាម
- ការពិនិត្យសុខភាពទូទៅ

គ.ប្រភេទជំងឺរ៉ាំរ៉ៃ
- ជំងឺខ្សោយបេះដូង
- ជំងឺសាច់ដុំបេះដូង
- ជំងឺរលាកថ្លើមប្រភេទបេរ៉ាំរ៉ៃ
- ជំងឺរលាកថ្លើមប្រភេទសេរ៉ាំរ៉ៃ
- ជំងឺតម្រងនោមរ៉ាំរ៉ៃ
- ជំងឺក្រិនថ្លើម
- ជំងឺសរសៃឈាមក្រហមបេះដូង
- ជំងឺវិបត្តិចង្វាក់បេះដូង
- ជំងឺក្រិនសរីរាង្គ
- ជំងឺវិកលចរិត
- ជំងឺលុយពុល
- ជំងឺតាឡាសឺមី
សូមជម្រាបថា អ្នកដែលប្រើប្រាស់ ប.ស.ស នឹងទទួលបានសេវានៅមន្ទីរពេទ្យដូចជា សេវាព្យាបាលស្អំ ចលនា ឬស្តារនីតិសម្បទាវេជ្ជសាស្ត្រ, ពិនិត្យពិគ្រោះជំងឺ (មិនសម្រាកនៅមន្ទីរពេទ្យ), សម្រាកក្នុងមន្ទីរពេទ្យ និងសង្គ្រោះបន្ទាន់, សេវាបង្ការសុខភាព, សេវាបញ្ជូនជនរងគ្រោះ ដឹកសព, សម្រាប់អ្នកដែលមានផ្ទៃពោះ គឺផ្តល់ការពិនិត្យមុនពេលសម្រាល ពេលសម្រាល និងក្រោយសម្រាល៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ