Connect with us

សុខភាព

ក្មេងដែលមានម្ដាយតានតឹងពេលពពោះ ប្រឈមនឹងជំងឺ ADHD ខ្ពស់

បានផុស

នៅ

អ្នកជំនាញនៅរដ្ឋ California រកឃើញថា ក្មេងដែលមានម្ដាយតានតឹងពេលពពោះប្រឈមនឹងជំងឺ ADHD ខ្ពស់ ។ ពួកគេទំនងជាធ្វើសកម្មភាពវាយតប់ ឆេវឆាវ លួចរបស់ ឬអាកប្បកិរិយាអវិជ្ជមានច្រើនទៀត ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងការសិក្សាមួយដែលមានអ្នកចូលរួមជាង ៤៥,០០០ នាក់ បានផ្ដោតសំខាន់លើជំងឺបាក់ទឹកចិត្ត និងជំងឺថប់បារម្ភនៃស្ត្រីមានផ្ទៃពោះ ។ កូនៗរបស់ស្ត្រីដែលតានតឹងច្រើនពេលពពោះមានជំងឺ ADHD, ODD, និង CD ហើយភាគច្រើនពិនិត្យឃើញនៅចន្លោះអាយុពី ២ ទៅ ១៨ ឆ្នាំ ។

អ្នកជំនាញជឿថា ម្ដាយដែលតានតឹងបានបញ្ចេញសារធាតុគីមីបណ្ដាលឲ្យប៉ះពាល់ខួរក្បាលទារកក្នុងផ្ទៃ ទើបកូនៗមានអាកប្បកិរិយាមិនប្រក្រតីដែរ ។

គួរបញ្ជាក់ថា ADHD (Attention deficit hyperactivity disorder ) ជាជំងឺទាក់ទងនឹងប្រព័ន្ធប្រសាទ ឈឺលើកុមារ ហើយបន្តរហូតមកដល់ពេញវ័យ ។ ក្មេងៗ​ដែល​មាន​ជំងឺ​នេះ​ពិបាក​នឹង​ផ្ចង់​អារម្មណ៍ មិន​អាច​គ្រប់គ្រង​កាយវិការ​បាន​ដូចជា ​ធ្វើអ្វី​មុន​គិត ឬ​រពិស​ខ្លាំង ។

សម្រាប់ជំងឺ ADHD គ្មានថ្នាំព្យាបាល ឬបង្ការឡើយ ប៉ុន្តែវាមិនមែនជាជំងឺឆ្លងទេ ។ យ៉ាងណាមិញជំងឺនេះអាចនឹងគ្រប់គ្រងបាន បើទទួលការព្យាបាលទាន់ពេល និង ត្រឹមត្រូវ ៕

ប្រែសម្រួល៖ វារី

ប្រភព៖ Dailymail

ចុចអាន៖ ឪពុកម្ដាយគួរស្គាល់ពី ADHD ជំងឺដែលធ្វើឲ្យក្មេងរពិសខុសធម្មតា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៧ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៨ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៩ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម