សុខភាព
ការព្យាបាលជំងឺក្នុងផ្លូវទឹកប្រមាត់ និងលំពែង ដោយបច្ចេកទេស
ទន្ទឹមនឹងការជឿនលឿន នៃវេជ្ជសាស្ត្រសម័យទំនើបរបស់ពិភពលោក មន្ទីរពេទ្យកាល់ម៉ែត បានធ្វើការអភិវឌ្ឍបន្ថែមមួយទៀត គឺបច្ចេកទេស ERCP ដើម្បីសម្រួលដល់ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាល នៃជំងឺក្នុងផ្លូវទឹកប្រមាត់ និងលំពែង។
១- អ្វីទៅជាបច្ចេកទេស ERCP?
ERCP គឺជាបច្ចេកទេស នៃការសុងឆ្លុះទៅក្នុងពោះវៀនតូច ដែលអាចឆ្លងចូលទៅក្នុងផ្លូវទឹកប្រមាត់ និងផ្លូវទឹកលំពែង ហើយអាចផ្តល់ឲ្យយើងនូវការធ្វើរោគវិនិច្ឆ័យ និងការព្យាបាល។
២- អត្ថប្រយោជន៍ នៃបច្ចេកទេស ERCP
– ធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺគ្រួសក្នុងផ្លូវទឹកប្រមាត់។
– ធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺមហារីកនៅផ្លូវទឹកប្រមាត់ និងលំពែង។
– ព្យាបាលជំងឺរលាកលំពែងស្រួចស្រាវ ដោយសារការស្ទះគ្រួសក្នុងផ្លូវទឹកប្រមាត់។
– ព្យាបាលជំងឺរលាកលំពែងរ៉ាំរ៉ៃ។
៣-ពេលណាត្រូវធ្វើ ERCP (indication)?
– ការឡើងលឿងដែលសង្ស័យថាមានការស្ទះទឹកប្រមាត់ ។
– ជំងឺរលាកលំពែងស្រួចស្រាវ រួមជាមួយនឹងជំងឺរលាកផ្លូវទឹកប្រមាត់ ឬការស្ទះផ្លូវទឹកប្រមាត់ ។
– ជំងឺគ្រួសនៅផ្លូវទឹកប្រមាត់ (Bile Duct Stones)។
– ជំងឺស្ទះផ្លូវទឹកប្រមាត់។
– ធ្វើការពង្រីកផ្លូវទឹកប្រមាត់ (Dilation of ductal strictures)។
– ការដាក់កូនបំពង់បង្ហូរ (biliary stents) ទៅក្នុងផ្លូវទឹកប្រមាត់ និងផ្លូវទឹកលំពែង។
– ជំងឺរលាកលំពែងរ៉ាំរ៉ៃ ឬមានគីសនៅលំពែង។
– ជំងឺរលាកលំពែងដោយមិនដឹងពីមូលហេតុ។
– ជំងឺគីសនៅផ្លូវទឹកប្រមាត់ (Biliary cysts)។
– ការព្យាបាលសម្រន់ ក្នុងជំងឺមហារីកនៅផ្លូវទឹកប្រម៉ាត់ និងលំពែង ដែលមិនអាចវះកាត់បាន(Palliative care)។
– ការកាត់ដុំសាច់ស្លូត នៅចុងផ្លូវទឹកប្រម៉ាត់ (Ampullectomy of the major papilla)។
– ការយកកោសិកាពីផ្លូវទឹកប្រមាត់ និងលំពែងដើម្បីពិនិត្យ។
ក្រុមគ្រូពេទ្យគ្រប់ជំនាញឯកទេស នៃមន្ទីរពេទ្យកាល់ម៉ែត សូមស្វាគមន៍រាល់ការមកពិគ្រោះយោបល់ និងពន្យល់លំអិតបន្ថែមលើរាល់ជម្រើស នៃការព្យាបាល ទៅតាមស្ថានភាពសុខភាព និងស្ថានភាពជំងឺនីមួយៗ៕
អត្ថបទ ៖ រស្មី
ចុចអាន៖កត្តាប្រឈមអ្វីខ្លះ ដែលបណ្តាលឲ្យឈឺចង្កេះ?
ចុចអាន៖ស្វែងយល់អំពីប្រភេទថ្នាំ និងការទុកដាក់ឲ្យបានត្រឹមត្រូវ

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?