សុខភាព
ហេតុអ្វីបានជានៅតែមានជាតិខ្លាញ់ក្នុងឈាម បើមិនញ៉ាំសាច់ខ្លាញ់?
មនុស្សជាច្រើនមិនបរិភោគសាច់ទេ ប៉ុន្តែខ្លាញ់ក្នុងឈាមនៅតែកើនឡើងជាបន្តបន្ទាប់ដោយមិនដឹងមូលហេតុ។ ជាការពិត dyslipidemia នៅតែកើតមានចំពោះអ្នកដែលមានរបបអាហារបែបវិទ្យាសាស្ត្រ សូម្បីតែអ្នកបួសក៏ដោយ។
ខ្លាញ់ក្នុងឈាមខ្ពស់ត្រូវបានគេស្គាល់ផងដែរថាជា dyslipidemia ឬ fatty blood ឬ hypercholesterolemia ។ ជំងឺនេះត្រូវបានកំណត់លក្ខណៈដោយការកើនឡើងនៃមាតិកាខ្លាញ់ ដែលបង្កគ្រោះថ្នាក់និងការថយចុះនៃមាតិកាខ្លាញ់ការពារនៅក្នុងខ្លួន។
![](https://www.kampucheathmey.com/wp-content/uploads/2023/11/image-1599.png)
ខ្លាញ់ក្នុងឈាមខ្ពស់គឺទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងទម្លាប់នៃការញ៉ាំអាហារដែលមានជាតិខ្លាញ់ខ្ពស់ សរីរាង្គសត្វ សាច់ក្រហម អាហាររហ័ស អាហារចៀន។ ដូច្នេះហើយ មនុស្សជាច្រើនមានការភ្ញាក់ព្រើតនៅពេលដែលពួកគេត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានជាតិខ្លាញ់ក្នុងឈាមខ្ពស់ បើទោះបីជាតែងតែប្រើប្រាស់ខ្លាញ់ដែលសន្សំសំចៃក៏ដោយ ។
តាមពិតទៅ ការបរិភោគសាច់ពិតជាមានទំនាក់ទំនងទៅនឹងជំងឺលើសជាតិខ្លាញ់ក្នុងឈាម។ ដោយសារតែបរិមាណកូលេស្តេរ៉ុល និងអាស៊ីតខ្លាញ់ឆ្អែតនៅក្នុងសាច់មានកម្រិតខ្ពស់ ការញ៉ាំអាហារទាំងនេះរយៈពេលយូរនឹងបង្កើនជាតិខ្លាញ់ក្នុងឈាមដោយធម្មជាតិ។
ទោះជាយ៉ាងណាក៏ដោយ ជាតិខ្លាញ់ក្នុងឈាមខ្ពស់មិនត្រឹមតែទាក់ទងនឹងរបបអាហារប៉ុណ្ណោះទេ ប៉ុន្តែវាក៏បណ្តាលមកពីកត្តាជាច្រើនផ្សេងទៀតដូចជា ការចូលគេងយឺត ការងងុយដេក ការជក់បារី ការផឹកស្រា ការរស់នៅមិនទៀងទាត់ អស្ថិរភាពផ្លូវចិត្ត។ល។ កត្តាទាំងនេះអាចនាំឲ្យមានជំងឺលើសខ្លាញ់ក្នុងឈាម។
ប្រសិនបើអ្នកបដិសេធមិនបរិភោគសាច់ដោយងងឹតងងុល ថាមពលដែលរាងកាយត្រូវការចាំបាច់ត្រូវបានបំពេញបន្ថែមដោយការញ៉ាំអាហារផ្សេងទៀត។ នៅពេលដែលបរិមាណកាឡូរីសរុបលើសពីបទដ្ឋាន ខ្លាញ់ក្នុងឈាមក៏នឹងកើនឡើងផងដែរ។
លើសពីនេះ ការញ៉ាំបួសអាចនាំអោយមានកង្វះអាហារូបត្ថម្ភដូចជា កង្វះវីតាមីន B ដែលនាំអោយមានបញ្ហាមេតាបូលីសខ្លាញ់ដែលអាចនាំអោយមានជាតិខ្លាញ់ក្នុងឈាម។
ក្រៅពីរបបអាហារមិនមានសុខភាពល្អ មានកត្តា៥យ៉ាងដែលអាចធ្វើឲ្យមានជាតិខ្លាញ់ក្នុងឈាមឡើងខ្ពស់។
១ ការឆ្លងមេរោគ ការសិក្សាជាច្រើនបានបង្ហាញពីទំនាក់ទំនងរវាងការឆ្លងមេរោគ និងបាក់តេរី និងជាតិខ្លាញ់ក្នុងឈាមខ្ពស់។ ឧទាហរណ៍ ការឆ្លងបាក់តេរី Helicobacter pylori និងវីរុស Herpes អាចបង្កើនកម្រិតកូឡេស្តេរ៉ុលសរុប និងកូលេស្តេរ៉ុល “អាក្រក់” – LDL ។ លើសពីនេះទៀតការបង្កើនកូលេស្តេរ៉ុល “ល្អ” – HDL មិនមានប្រយោជន៍ទាំងស្រុងចំពោះរាងកាយទេ។ កូលេស្តេរ៉ុល HDL មានឥទ្ធិពលក្នុងការដឹកជញ្ជូនកូឡេស្តេរ៉ុលលើសពីជាលិកា សរីរាង្គ និងសរសៃឈាមទៅកាន់ថ្លើមសម្រាប់ដំណើរការ។ ដូច្នេះ កម្រិតកូឡេស្តេរ៉ុល HDL ខ្ពស់ត្រូវបានគេគិតថាអាចជួយកាត់បន្ថយហានិភ័យជំងឺបេះដូង។
ទោះបីជាយ៉ាងណាក៏ដោយ ការសិក្សារបស់អ្នកវិទ្យាសាស្ត្រនៅប្រទេសដាណឺម៉ាក បានបង្ហាញថា កូលេស្តេរ៉ុល HDL ខ្ពស់អាចបង្កើនហានិភ័យនៃជំងឺឆ្លង។
២ មានជំងឺក្រពះពោះវៀន នៅពេលដែលពោះវៀនត្រូវបានបំផ្លាញ បាក់តេរីដែលមាននៅក្នុងពោះវៀននឹងផលិតសារធាតុ endotoxin ។ ពីទីនោះវាបណ្តាលឲ្យមានការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំនិងបង្កើនកូលេស្តេរ៉ុលអាក្រក់។
៣ មាន hyperthyroidism
អរម៉ូនទីរ៉ូអ៊ីតប៉ះពាល់ដល់ការរំលាយអាហារជាតិខ្លាញ់។ ការសិក្សាបង្ហាញថាអ្នកដែលមានជំងឺក្រពេញទីរ៉ូអ៊ីតមានកម្រិតកូឡេស្តេរ៉ុលសរុប និង អាក្រក់ ខ្ពស់។
៤ ពុល
ការបំពុលដោយជាតិពុលអាចនាំឲ្យមានការកើនឡើងនៃខ្លាញ់អាក្រក់ក្នុងឈាម។ ការសិក្សាបានបង្ហាញថា ការពុលជាតិបារតអាចនាំឲ្យមានកូឡេស្តេរ៉ុលកើនឡើង។ ការសិក្សាលើទន្សាយបានបង្ហាញថា ទន្សាយដែលចាក់ថ្នាំ bisphenol A បានបង្កើនជាតិខ្លាញ់ក្នុងឈាម និងជំងឺបេះដូង។ បន្ថែមពីលើសារធាតុទាំងនេះ សារធាតុគីមីផ្សេងទៀតដូចជាថ្នាំសម្លាប់សត្វល្អិត និងសារធាតុគីមីដែលធ្វើត្រាប់តាមអរម៉ូនអ៊ឹស្ត្រូសែន ក៏អាចបណ្តាលឲ្យមានបញ្ហាស្រដៀងនឹងជាតិខ្លាញ់ក្នុងឈាមផងដែរ។
៥ ភាពតានតឹង
វិទ្យាសាស្រ្តបានបង្ហាញថាអ្នកដែលមានជំងឺ Cushing ដែលជាស្ថានភាពដែលរាងកាយផលិតអរម៉ូនស្ត្រេស cortisol ច្រើនពេក។ ជារឿយៗមានការកើនឡើងជាតិខ្លាញ់ក្នុងឈាម នៅពេលដែលរាងកាយមានភាពតានតឹង កម្រិត cortisol ក៏កើនឡើងផងដែរ ហើយនឹងមានឥទ្ធិពលដូចគ្នាទៅលើខ្លាញ់ក្នុងឈាម។
ដើម្បីបង្ការ និងព្យាបាលជំងឺលើសជាតិខ្លាញ់ក្នុងឈាម អាហាររូបត្ថម្ភដើរតួនាទីយ៉ាងសំខាន់។ គោលដៅនៃរបបអាហារគឺដើម្បីកាត់បន្ថយបញ្ហានៃការរំលាយអាហារ lipid កាត់បន្ថយ triglycerides ក្នុងឈាម កូលេស្តេរ៉ុលអាក្រក់ និងបង្កើនកូលេស្តេរ៉ុលល្អ។
ដូច្នេះអ្នកដែលមានជាតិខ្លាញ់ក្នុងឈាមខ្ពស់ត្រូវរក្សារបបអាហារដែលកាត់បន្ថយជាតិខ្លាញ់ឆ្អែត ខ្លាញ់ trans អាស៊ីតខ្លាញ់ឆ្អែត និងកូលេស្តេរ៉ុល និងបង្កើនអាស៊ីតខ្លាញ់មិនឆ្អែតពីប្រេងបន្លែ និងខ្លាញ់ត្រី៕
![](https://www.kampucheathmey.com/wp-content/uploads/2023/11/image-1600.png)
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?