Connect with us

សុខភាព

សូម​ប្រុងប្រយ័ត្ន​ អ្នក​អាច​នឹង​កំពុង​កើត​ជំងឺមហារីក​ថ្លើម​ដោយ​មិនដឹង​ខ្លួន​

បានផុស

នៅ

១. អ្វី​ទៅជា​ជំងឺ​មហារីក​ថ្លើម​?

​ជំងឺមហារីក​ថ្លើម កើតចេញពី​សាច់​ថ្លើម​ខ្លួនឯង ឬមួយ​ក៏​ឆ្លង​រាលដាល​ពី​សរីរៈ​ដទៃ​(Métastase)​។​ជំងឺមហារីក​ថ្លើម​មាន​ច្រើន​ប្រភេទ ក្នុងចំណោម​នោះ​មាន​តែមួយ​ប្រភេទ​ប៉ុណ្ណោះ ដែល​កើតមាន​ញឹកញាប់ និង​កាច​សាហាវ​ជាងគេ គឺជា​ពួក​ប្រភេទ​កើតចេញពី​កោសិកា​ថ្លើម​ដែល​ក្រិន​ឈ្មោះថា​CHC (Carcinome Hépato-Cellulaire)​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. មូលហេតុ​អ្វីខ្លះ​ ដែល​បង្ក​ជា​ជំងឺមហារីក​ថ្លើម​?

​កត្តា​មួយចំនួន ដែល​ជា​មូលហេតុ​បង្ក​ជា​ជំងឺ​មហារីក​ថ្លើម​មាន​៖

– ពិសា​ស្រា និង​បារី ដែល​បង្ក​ឲ្យ​ក្រិន​ថ្លើម​

– ជំងឺ​រលាក​ថ្លើម បេ និង សេ (B, C)

– ជំងឺ​ទឹកនោមផ្អែម បា​រ៉ា​ស៊ីត ថ្នាំ​ពន្យារ​កំណើត​

– វិទ្យុសកម្ម​

– សារ​ធាតុគីមី​មួយចំនួន​

– ការ​សាយភាយ​ពី​សរីរាង្គ​ដទៃ​

៣. តើ​ជំងឺ​មហារីក​ថ្លើម​មាន​រោគសញ្ញា​អ្វីខ្លះ​?

​រោគសញ្ញា​នៃ​ជំងឺមហារីក​ថ្លើម​មានដូចជា​

– ឈឺពោះ​

– អស់​កម្លាំង មិនសូវ​ឃ្លាន ស្លេកស្លាំង ស្រក​ទម្ងន់​

– មាន​ដុំ ដោយ​ស្ទាប​ប៉ះ​នៅ​ពោះ​

៤. បើ​មាន​ជំងឺ​មហារីក​ថ្លើម គួរ​ធ្វើ​បែប​ណា​?

​មាន​វិធីសាស្ត្រ​ជាច្រើន ត្រូវ​បាន​គេ​អនុវត្ត​នៅ​ប្រទេស​ជឿនលឿន​

– វិធី​វះកាត់ ឬ​ប្តូរ​ថ្លើម​

– បាញ់​កាំរស្មី និង​ចាក់​ថ្នាំ​គីមី​ដោយ​មិនបាច់​វះកាត់ ករណី​ចំពោះ​ដុំ​តូចៗ​

៥. តើ​មាន​វិធី​ការពារ​ឬទេ​?

​យើង​អាចអនុវត្ត​វិធី​មួយចំនួន ដើម្បី​ការពារ​ជំងឺមហារីក​ថ្លើម​

– ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​រលាក​ថ្លើម​

– បញ្ឈប់​ការ​ពិសា​ស្រា និង​បារី​

– តាមដាន​សុខភាព ចំពោះ​ការ​ប្រើ​ថ្នាំ​ពន្យារ​កំណើត​

– កាត់បន្ថយ​ការប្រើប្រាស់ និង​ឃ្លាត​ឲ្យ​ឆ្ងាយ​ពី​សម្ភារៈ និង​ទីតាំង​មាន​រលក​វិទ្យុសកម្ម ដែល​ប៉ះពាល់​ដល់​សុខភាព​

​ជាទូទៅ​ជំងឺមហារីក​ថ្លើម​ច្រើន​កើតឡើង​ដោយ​ស្ងៀមស្ងាត់ ហេតុដូចនេះ​ត្រូវ​គប្បី​តាន​ដាន​សុខភាព​ជាប្រចាំ និង​ពិគ្រោះ​យោបល់​ជាមួយ​វេជ្ជបណ្ឌិត​ឯកទេស​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ និង​ព្យាបាល​ឲ្យ​បាន​ទាន់ពេលវេលា ប្រកបដោយ​ប្រសិទ្ធភាព​៕​

អត្ថបទ៖ រស្មី

សូមចុចអាន៖ ​វិធី​ងាយៗ ក្នុងការ​ព្យាបាល​ជំងឺខាន់លឿង​ទារក​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៨ ម៉ោង មុន

បាតុ​ភូត​​ខ្យល់កន្ត្រាក់​បណ្ដាល​ឲ្យ​រលំ​ផ្ទះច្រើន​ខ្នង ​និង​របួស​មនុស្ស​​នៅ​ខេត្ត​សៀមរាប​

សេចក្ដីជូនដំណឹង១០ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ សូមអបអរសាទរ និងជូនពរចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលត្រូវព្រះមហាក្សត្រ ដំឡើងឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥»

សេចក្ដីជូនដំណឹង១០ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ សូមអបអរសាទរ និងជូនពរចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់ ដែលត្រូវព្រះមហាក្សត្រ ដំឡើងឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥»

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​ខណៈតុលាការធម្មនុញ្ញ​​ជិត​ប្រកាស​សាលក្រម​ ប្រជាជន​កូរ៉េខាងត្បូង​ចេញតវ៉ា​​ទាមទារ​

KPT+១២ ម៉ោង មុន

តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់​ខេត្តកោះកុង

Sokha Hotels

ព័ត៌មានពេញនិយម