សុខភាព
ខែវិច្ឆិកា ឆ្នាំនេះ មន្ទីរពេទ្យគន្ធបុប្ផា ពិនិត្យព្យាបាលជំងឺកុមារជាង ៨ ម៉ឺននាក់
នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ មន្ទីរពេទ្យគន្ធបុប្ផា បានពិនិត្យព្យាបាលជំងឺដល់កុមារចំនួន ៨៣ ៣៥៥ នាក់ និងកុមារមានជំងឺធ្ងន់ធ្ងរ ១៥ ៥៣២ នាក់។

យោងតាមព័ត៌មានពិត នៃតួលេខ ក្នុងខែវិច្ឆិកា ឆ្នាំ ២០២៣ នៅមន្ទីរពេទ្យគន្ធបុប្ផា ដែលបានចុះផ្សាយ កាលពីថ្ងៃទី ០៤ ធ្នូ កន្លងទៅ បានឲ្យដឹងថា កុមារឈឺ ចំនួន ៨៣ ៣៥៥ នាក់ ត្រូវបានពិនិត្យព្យាបាលក្នុងផ្នែកពិគ្រោះជំងឺក្រៅ។ ចំណែកកុមារមានជំងឺធ្ងន់ៗ ចំនួន ១៥ ៥៣២ នាក់ បានដាក់ឲ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។ ចំពោះកុមារមានជំងឺគ្រុនឈាម ចំនួន ១ ៧៤៩ នាក់ បានព្យាបាលនៅក្នុងមន្ទីរពេទ្យ និងកុមារ ២ ៥៥២ នាក់ ត្រូវបានទទួលការវះកាត់។ ហើយកុមារវះកាត់បេះដូង និងភ្ជិតប្រហោងបេះដូងតាមសរសៃឈាម នៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងសៀមរាបមាន ចំនួន ១១៣ នាក់។

ដោយឡែកនៅផ្នែកសម្ភព នៃមន្ទីរពេទ្យជ័យវរ្ម័នទី ៧ (គន្ធបុប្ផាទី ៣) ស្ត្រីមានផ្ទៃពោះចំនួន ៨ ៧៣០ នាក់ បានមកពិនិត្យតាមដានផ្ទៃពោះ និងព្យាបាលនៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ នៃមន្ទីរសម្ភព និងសម្រាលកូនបានចំនួន ២ ០៥៩ នាក់។

សូមបញ្ជាក់ថា រាល់ការព្យាបាលជំងឺទាំងអស់ គឺ ឥតគិតថ្លៃ សម្រាប់គ្រប់ៗ គ្នា ដោយគ្មានការរើសអើងចំពោះបុគ្គលណាមួយឡើយ៕
អត្ថបទ ៖ ពិសី



-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល